ព័ត៌មានជាតិ
ស្ត្រីម្នាក់សរសេរបង្ហោះក្នុងគណនីហ្វេសប៊ុក ផ្ទាល់ខ្លួនថា ឆ្លងជំងឺCOVID-19 ទីបំផុតត្រូវនាំធ្វើចត្តាឡីស័ក
បាត់ដំបង ៖ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនសាធារណជន ជាពិសេសបងប្អូននិយមប្រើប្រាស់បណ្តាញសង្គមជ្រាបថា បន្ទាប់ពីទទួលបានព័ត៌មានដែលលេចឡើងក្នុងបណ្តាញសង្គមតាមរយៈសេចក្តីខូមិនComment របស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chen Chen ថា (ខ្ញុំមិនហ៊ានចូលផ្ទះរបស់ខ្ញុំទេ -មូលហេតុដោយសារខ្ញុំឆ្លងជំងឺកូវីដហើយ-ខ្ញុំនិយាយមែនពូ)។

ទទួលបានព័ត៌មាននេះនៅថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២១ នេះលោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង បានសហការណ៍ជា មួយនាយកដ្ឋានជំ នា ញនៃអគ្គស្នងការដ្ឋាននគរ បាលជាតិ រួមជា មួយ មន្ទីរសុខាភិបាលខេត្តបាត់ដំបង អាជ្ញាធរមូលដ្ឋានស្រុកបាណន់ និងមហាជនក្នុងបណ្តាញសង្គ មផង រហូតដល់រសៀល នេះទើប ស្វែងរកម្ចាស់ គណនី ហ្វេសប៊ុកឈ្មោះ Chen Chen ឃើញ។

ម្ចាស់គណនីហ្វេសប៊ុកខាងលើជាស្ត្រីមានវ័យ ១៨ឆ្នាំ រស់នៅឃុំចែងមានជ័យស្រុកបាណន់ ខេត្តបាត់ដំបង។ នៅចំពោះមុខមន្ត្រីសុខាភិបាល និងអាជ្ញារធរមូលដ្ឋានរូបគាត់បានឆ្លើយបញ្ជាក់ថា ពីថ្ងៃទី១៣ ខែ មីនា ឆ្នាំ ២០២១ គាត់បានសរសេរ នៅក្នុងគណនីហ្វេសប៊ុករបស់គាត់ថា (សព្វថ្ងៃខំធ្វើការទាំងឈឺ ទាំងជា ដើម្បីលុយ) នៅពេលនោះមានអ្នកខូមិនComment សួរគាត់ថា (កើតអី?) រូបគាត់ក៏ឆ្លើយតបក្នុងខ្លឹមសារខូមិន Com ent ថា (ខ្ញុំមិនហ៊ានចូលផ្ទះរបស់ខ្ញុំទេ -មូលហេតុ ដោយ សារខ្ញុំឆ្លងជំងឺកូវីដហើយ-ខ្ញុំនិយាយមែនពូ)។

នៅទីបំផុតស្ត្រីរូបនេះបញ្ជាក់ថា អ្វីដែលគាត់បានសរសេរក្នុងខូមិនComment ខាងលើគឺមិនមែនជាការពិតទេ នោះគឺជារឿងប្រឌិតលេងសើច ក្នុងបណ្តាសង្គមតែប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ នៅក្រោយពេលសាកសួររួចអាជ្ញាធរស្រុកបាណន់ មន្ត្រីសុខាភិបាល បាននាំរូបគាត់មកធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅមណ្ឌល០១ ស្រុកបាណន់ ប និងផ្តើមយកវត្ថុសំណាកលើរូបគាត់ទៅពិនិត្យ ត្បិតតាមប្រភពបានឲ្យដឹងថា រូបគាត់ទើបនឹងវិល ត្រឡប់មក ពីខាងក្រៅមូលដ្ឋានស្រុកបាណន់នៅក្នុងអំឡុងពេលនេះដែរ។

នៅចំពោះមុខបញ្ហាបែបនេះ ក្នុងនាមស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបងសូមអំពាវនាវដល់បងប្អូនអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម សូមមេត្តាប្រើប្រាស់បណ្តាញទំនាក់ទំនង ក្នុងរឿងត្រឹមត្រូវ ចៀសវាងការ ប្រើប្រាស់បណ្តាញសង្គមដែលនាំបង្កឲ្យខ្លួនមានទោសកំហុស ឬប្រើប្រាស់បណ្តាញសង្គមក្នុងចេតនាបំពុលបរិយាកាសសង្គមឱ្យសោះ សូមអរគុណ៕
ប្រភព ៖ ក្រុមការងារ ប្រតិកម្មរហ័ស



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


