បច្ចេកវិទ្យា
ការផ្ដាច់ទំនាក់ទំនងសង្គម បានធ្វើឲ្យ Zoom ក្លាយជាកម្មវិធី App ធំមួយក្នុងពិភពលោក
កម្មវិធី Zoom បានក្លាយជាកម្មវិធី App ដ៏សំខាន់មួយក្នុងពិភពលោកនៅក្រោយពេលរោគកូវីដរាតត្បាត ដោយសារមនុស្សគ្រប់គ្នា កំពុងរៀននិងធ្វើការឆ្លងឆ្លើយអនឡាញយ៉ាងមមារញឹក។
លោក Eric Yuan ស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុន Zoom.GETTY IMAGES
និយាយថា ឥឡូវលោកប្រើ Zoom រយៈពេលហោចណាស់ពីបួនទៅប្រាំម៉ោងក្នុងមួយថ្ងៃៗ ដើម្បីគ្រប់គ្រងក្រុមហ៊ុនមួយដែលនៅឆ្ងាយពិសេសវាជួយសម្រួលខ្លាំងសម្រាប់រាល់ពេលរៀបចំការប្រជុំ។
កម្មវិធី Zoom អាចប្រើបានដោយឥតគិតថ្លៃទាំងតាមទូរសព្ទទំាងកុំព្យូទ័រ។
មនុស្សរាប់លាននាក់ ឥឡូវនេះ ទើបតែបានដោនឡូតZoomដែលធ្វើឲ្យកម្មវិធីនេះមានតួលេខប្រើប្រាស់កើនគំហុក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ។
កន្លងមកនេះ ភាគច្រើនគេប្រើZoom ជាការប្រជុំតាមវីដេអូឆ្លងប្រទេស។ តែឥឡូវមានក្រុមហ៊ុនកាន់តែច្រើនឡើង កំពុងប្រើប្រាស់ Zoom ដើម្បីរក្សាទំនាក់ទំនង និងរក្សាក្រុមការងារពីផ្ទះរបស់ពួកគេ ឲ្យមានផលិតភាព។
មុនពេលដែលCovid19 បានបង្ខំឲ្យគ្រប់គ្នាត្រូវនៅផ្ទះនោះ Zoom គឺជាឧបករណ៍សម្ភារៈវីដេអូនាំមុខមួយ ប៉ុន្តែពេលនេះវាកំពុងក្លាយជាការិយាល័យលើលំហរ។
កូរ៉ូណាថ្មី បានបង្ខំឲ្យនិយោជិករាប់លាននាក់ទូទំាងលោកយើងនេះត្រូវធ្វើការពីផ្ទះ ហើយនិយោជិកពីចម្ងាយត្រូវការឧបករណ៍សន្និសីទប្រជុំឆ្លើយឆ្លង។ សូម្បីការសិក្សាអនឡាញក៏ត្រូវការកម្មវិធីZoomជាសំខាន់ដែរ។
ជំនួសឲ្យការព្រួយបារម្ភអំពីការហៅទូរស័ព្ទនិងចំណាយពេលពាក់កណ្ដាលការប្រជុំដើម្បីប្រាកដថាអ្នករាល់គ្នាអាចស្ដាប់បាន ពួកគេគ្រាន់តែចុចលើតំណហើយទម្លាក់សារទាំងអស់នៅក្នុងសន្និសីទ។ វាមានភាពងាយស្រួលក្នុងការចែករំលែកការជជែកពីគ្រប់គ្នាលើអេក្រង់រួមដែលស៊ីសង្វាក់គ្នាទាំងរវាងសំឡេងនិងរូបភាព។
ក្រុមហ៊ុន Zoom Video Communications គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មសន្និសីទពីចម្ងាយ ដែលមានទីស្នាក់ការនៅ San Jose រដ្ឋ California សហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ ចម្រើន តារា
ចុចអាន៖ជំនាញទីផ្សារឌីជីថល៖ ឧបករណ៍ធ្វើតេស្តគេហទំព័រ website testing
ចុចអាន៖អ្នកខ្លះមិនដឹងខ្លួនទេ USB Flash Drive ប្រើប្រាស់រួច មានហានិភ័យខ្លាំងណាស់
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
អាយដល G-Devith ក៏ឈ្នះរង្វាន់ដែរ ឈ្នះ ១លានរៀល ពី វឌ្ឍនៈ ឡាហ្គឺរ៉េដ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ពេជ្រ ចរណៃ រក្សាបានរាង និងសម្រស់ស្អាត មិនចាញ់តារាបរទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណយោធិន១៥រូប ចំណោមអ្នកស្លាប់២០រូប ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅកំពង់ស្ពឺ
-
ព័ត៌មានជាតិ២០ ម៉ោង ago
ក្នុងករណីក្ដៅខ្លាំងលើស៤០អង្សារ សម្ដេចធិបតី ណែនាំឱ្យគណៈគ្រប់គ្រងសាលាផ្អាកការសិក្សាបន្ទាន់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្ដេចធិបតី ឧបត្ថម្ភជូនគ្រួសារយោធិនដែលស្លាប់មួយគ្រួសារ៨០លានរៀល ឯអ្នករងរបួស២០លានរៀល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អតីតប្រធានអង្គការភូមិកុមារ SOS ធ្លាប់ជួយកុមារលើពិភពលោកជិត៣ទសវត្សរ៍ បានទទួលមរណភាព
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាថៃ Wit បង្ហាញមុខមាត់ថ្មី ក្រោយកែសម្ផស្សលើកដំបូងក្នុងវ័យ ៥៤ ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ជប៉ុន នឹងធ្វើរនាំងកម្ពស់២ម៉ែត្រកន្លះបាំងទេសចរមិនឲ្យមើលឃើញទេសភាពភ្នំហ្វូជី