ព័ត៌មានជាតិ
សហជីព អំពាវនាវកម្មករ-និយោជិត ចៀសវាងការបរិភោគភេសជ្ជៈប៉ូវកម្លាំង ដើម្បីបង្ការពីជំងឺមិនឆ្លងនានា
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានអំពាវនាវឱ្យកម្មករ-និយោជិត ចៀសវាងការបរិភោគភេសជ្ជៈប៉ូវកម្លាំង ដើម្បីបង្ការពីជំងឺមិនឆ្លងនានា ពិសេសជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែមជាដើម។

លោកបានមានប្រសាសន៍ថា ចាប់ពីខែមករា ឆ្នាំ ២០២៥ នេះតទៅ ប្រាក់ឈ្នួលអប្បបរមាថ្មីរបស់កម្មករ-និយោជិត នឹងទទួលបានចំនួន ២០៨ ដុល្លារ ក្នុង ១ ខែ កើនឡើង ៤ ដុល្លារ ធៀបឆ្នាំ ២០២៤ បើបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ទៀត កម្មករ-និយោជិត នឹងទទួលបានប្រាក់ចំណូលសមរម្យសម្រាប់ដោះស្រាយជីវភាព និងការចំណាយប្រចាំថ្ងៃ។

លោកបានបន្តថា ប៉ុន្តែមានកម្មករខ្លះគាត់បានចំណាយទៅលើការទិញគ្រឿងកំប៉ុង ឬ ភេសជ្ជៈប៉ូវកម្លាំងផ្សេងៗ ដើម្បីជាជំនួយក្នុងការបំពេញការងារដែលប្រឈមនឹងបញ្ហាសុខភាពធ្ងន់ធ្ងរទៅថ្ងៃអនាគត ទោះបីជាបច្ចុប្បន្នពួកគាត់មិនបង្ហាញអាការក៏ដោយ។

លោកបានបន្តទៀតថា «មានអ្នកខ្លះបរិភោគភេសជ្ជៈពី ១ ទៅ ៣ កំប៉ុង ក្នុង ១ ថ្ងៃ។ អីចឹងហើយធ្វើឱ្យប៉ះពាល់ដល់សុខភាពដូចជា ប៉ះពាល់តម្រងនោម លំពែងប្រព័ន្ធរំលាយអាហារ ពិសេសប្រឈមនឹងជំងឺលើសសម្ពាធឈាម និងទឹកនោមផ្អែមជាដើម។ ធ្វើឱ្យបាត់បង់កម្លាំងពលកម្ម បាត់បង់ការងារ ប៉ះពាល់ដល់ជីវភាពគ្រួសារផងដែរ នៅពេលធ្លាក់ខ្លួនឈឺ បើទោះបីជាបច្ចុប្បន្នការព្យាបាលជំងឺស្ថិតក្រោមការគាំពារពីរាជរដ្ឋាភិបាល និង ប.ស.ស ក៏ដោយ»។

លោក សំ សឿន បានអំពាវនាវដល់កម្មករ-និយោជិត សូមថែរក្សាសុខភាពទាំងអស់គ្នា ចូលរួមបង្ការជំងឺមិនឆ្លងតាមរយៈការហូបស្អាត រស់នៅស្អាត និងរស់នៅប្រកបដោយសុខភាព ពិសេសចៀសវាងឱ្យបាននូវការបរិភោគភេសជ្ជៈប៉ូវកម្លាំង និងងាកមកបរិភោគអាហារមានសុខភាព អនាម័យ ដើម្បីជួយទ្រទ្រង់ដល់សុខភាព។
ក្រសួងសុខាភិបាល បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទទួលទានបន្លែ និងផ្លែឈើស្រស់ ឱ្យបានច្រើន ព្រមទាំងកាត់បន្ថយការទទួលទានអំបិល ដើម្បីបង្ការជំងឺមិនឆ្លងនានា ពិសេសជំងឺលើសសម្ពាធឈាម និងជំងឺបេះដូងសរសៃឈាម។
ក្រសួងសុខាភិបាល បានបន្តថា ដើម្បីបង្ការជំងឺលើសសម្ពាធឈាម ជំងឺបេះដូងសរសៃឈាម ប្រជាពលរដ្ឋត្រូវកាត់បន្ថយការដាក់អំបិល ទឹកស៊ីអ៊ីវ ទឹកត្រី ប៊ីចេង ម្សៅស៊ុប ប្រេងខ្យង ទៅក្នុងអាហារពេលដាំស្ល កាត់បន្ថយការទទួលទានអាហារទាន់ចិត្ត និងអាហារកែច្នៃ កាត់បន្ថយការថែមគ្រឿងផ្សំ ទឹកជ្រលក់ក្នុងអាហារពេលបរិភោគ និងទទួលទានបន្លែឱ្យបានច្រើន និងផ្លែឈើស្រស់។
គួរបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមាថ្មីចំនួន ២០៨ ដុល្លារ ក្នុង ១ ខែ នឹងចាប់ផ្ដើមអនុវត្តពីខែមករា ឆ្នាំ ២០២៥ នេះតទៅ ហើយបើគិតទាំងអត្ថប្រយោជន៍ផ្សេងៗ ទៀត ជាមធ្យមកម្មករ-និយោជិត ម្នាក់ៗ នឹងទទួលបានប្រាក់ឈ្នួលយ៉ាងតិចចាប់ពី ២៣០ ដុល្លារ ទៅ ៣០០ ដុល្លារ ក្នុង ១ ខែៗ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១៣ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


