ព័ត៌មានជាតិ
បណ្ឌិតយង់ ពៅ៖ សង្គ្រាមនៅក្នុងពិភពលោកបច្ចុប្បន្ននេះ មិនស្មើនឹងសម័យកាលប្រល័យពូជសាសន៍នៅកម្ពុជានោះទេ
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ នៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ ថ្លែងថា ការលំបាកដោយសារសង្គ្រាមដែលកើតមាននៅតំបន់មួយចំនួន នៃពិភពលោកក្នុងពេលបច្ចុប្បន្ន មិនទាន់ស្មើនឹងការលំបាករបស់កម្ពុជា ក្នុងសម័យកាលកម្ពុជាប្រជាធិបតេយ្យ រយៈកាល៣ឆ្នាំ ៨ខែ ២០ថ្ងៃនោះទេ។

អ្នកជំនាញវិទ្យាសាស្ត្រនយោបាយរូបនេះ លើកឡើងថា សម័យកម្ពុជាប្រជាធិបតេយ្យ នៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលគេហៅថាជាគុកគ្មានជញ្ជាំងនោះគឺ មិនអាចរៀបរាប់ពិពណ៌នាអំពីការលំបាកបានទេ។ ជាការឈឺចាប់បំផុត ដែលជាតិសាសន៍ខ្លួនឯង សម្លាប់រង្គាលជាតិសាសន៍ខ្លួនឯង ដោយវិធីសាស្ត្រច្រើនយ៉ាង រួមមានការបង្អត់អាហារ និងបង្ខំឱ្យធ្វើការគ្មានពេលសម្រាកជាដើម ដែលបណ្តាលមកពីអ្នកនយោបាយដឹកនាំខុស ធ្វើបដិវត្តន៍ខុស។
បើតាមលោកបណ្ឌិត យង់ ពៅ កាលសម័យនោះ គ្មានប្រជារាស្ត្រខ្មែរណាអាចគេចផុតពីរបបខ្មៅបានទេ ទុក្ខលំបាកវេទនា មិនអាចបរិយាយបាន រាងកាយមានតែស្បែកដណ្តប់ឆ្អឹង ហើយត្រូវបានគេបង្ខំឱ្យធ្វើការទាំងគ្មានអាហារ កន្លែងខ្លះបានហុតទឹកបបរ ប៉ុន្តែកន្លែងខ្លះ សូម្បីទឹកបបរក៏គ្មានដែរ ធ្វើស្រែ ធ្វើដំណាំកសិកម្មផ្សេងៗបានផល តែមិនអាចប្រើប្រាស់ផលនោះបាន។ សម័យនោះមិនមែនកម្ពុជាគ្មានអ្វីនោះទេ ប៉ុន្តែ អ្វីដែលមានគឺអង្គការមិនអនុញ្ញាតឱ្យយកទៅប្រើប្រាស់៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


