Connect with us

ជីវិតកម្សាន្ដ

អាន វិសាល ក្នុងគ្រាមានបញ្ហាជាតិពុលក្នុងថ្លើម ឆ្លៀតដាស់តឿនមហាជនឱ្យប្រយ័ត្នចំពោះសុខភាព កុំឱ្យដូចខ្លួន

បានផុស

នៅ

អតីតតារាចម្រៀងឈ្មោះម្ចាស់​បទ “ទឹកភ្នែក​ខ្ទើយ” លោក អាន វិសាល គេកត់សម្គាល់ថា រហូតមកទល់ពេលបច្ចុប្បន្នលោកហាក់ស្ងប់ស្ងាត់ពីអាជីពសិល្ប:មួយរយ:មកហើយ ក្រោយសាងភាពល្បីល្បាញនៅក្នុងវិថីមួយនេះកន្លង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានៃការបាត់វត្តមានពីអាជីពសិល្ប:តារាចម្រៀងចាស់វស្សារូបនេះ កន្លងមកត្រូវបានប្រភពខ្លះបង្ហើបដែរថា បច្ចុប្បន្នលោកបាននិងកំពុងបើកមុខរបររកស៊ីលក់ម្ហូបអាហារ និងគ្រឿងក្លែមជាដើម។ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល ស្រាប់តែមុននេះ លោក អាន វិសាល បានទម្លាយថា លោកកំពុងប្រឈមបញ្ហាជំងឺម្យ៉ាង គឺជាតិពុលឡើងក្នុងថ្លើម។

តាមរយ:ជំនួបមួយជាមួយតារារៀមច្បងលោក សាវិន ហ្វីលីព តារាចម្រៀងលោក អាន វិសាល បញ្ជាក់ថា មូលហេតុដែលធ្វើឱ្យរាងកាយលោកហាក់មានលក្ខណ:ធ្លាក់ទ្រុឌទ្រោមខ្លះនោះ គឺដោយសារតែមួយរយ:នេះ ខ្លួនមានបញ្ហាជាតិពុលឡើងក្នុងថ្លើម ព្រោះតែការពិសាស្រាញឹកញាប់ជាមួយភ្ញៀវ។

លោក អាន វិសាល បានបន្តថា “ចំណែកបញ្ហារឿងក្រលៀនគឺអត់មានប្រឈមអ្វីទេ គ្រាន់តែមានជាតិពុលក្នុងថ្លើមហើយបើសិនជាព្យាបាលមិនទាន់ទេ គឺអាចវិវត្តទៅជាមហារីក ឬក្រិនថ្លើមតែម្តង ហេតុនេះលោកក៏ផ្តាំផ្ញើទៅសាធារណជនដែលជាអ្នកចូលចិត្តទទួលទានស្រា “បើសិនជាចង់ហូបឬពិសារគ្រឿងស្រវឹង សុំកាត់បន្ថយ ឬកុំញឹកញាប់ពេកព្រោះសុខភាពសំខាន់ណាស់“។

អាន វិសាល បន្ថែមដែរថា រាល់ថ្ងៃលោកបានបើកកន្លែងរកស៊ីដែលមានឈ្មោះថា អាន វិសាល ម្ហូបខ្មែរ ដោយមានលក់អាហារពេលព្រឹក ថ្ងៃត្រង់ម្ហូបកុម្ម៉ង់ និងល្ងាចមានលក់គ្រឿងក្លែមនឹងអាចកុម្ម៉ង់ខ្ចប់ក៏បាន។

គួរឱ្យដឹងដែរថា ទោះ​បី​ជា​លោក​បាន​ផ្អាក​សិល្ប:មួយ​រយៈ​ធំ​ក៏​ដោយ លោកនៅ​តែទទួលបានការគាំទ្រនិងចង់​ឱ្យ​ អាន វិសាល​ ត្រឡប់​ចូល​សិសិល្ប:វិញផងដែរ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ត្រាំ៖ កប៉ាល់អាមេរិក ត្រូវតែធ្វើដំណើរតាមព្រែកជីកប៉ាណាម៉ានិងស៊ុយអេ ដោយមិនគិតថ្លៃ

បុកបង្គោលភ្លើង
ចរាចរណ៍១៣ នាទីutes មុន

និស្សិតស្រីម្នាក់ជិះម៉ូតូបុកបង្គោលភ្លើងស្លាប់ទាំងព្រឹកនៅខណ្ឌឬស្សីកែវ

ព័ត៌មានជាតិ២២ នាទីutes មុន

សម្តេច​ធិបតី៖ បាក់​អគារ​នៅ​ថៃ មក​ដល់​ពេលនេះ មាន​ពលរដ្ឋ​ខ្មែរ ២ នាក់បាន​ស្លាប់ និង ២ នាក់​ទៀត​បន្ត​បាត់​ខ្លួន

ព័ត៌មានជាតិ៥៧ នាទីutes មុន

ដល់​រដូវ​ចាប់​ហ៊ីងអ្នកស្រុកចិត្របុរី ហ៊ីង​ពង​ពេញ​ពោះ​លក់បានថ្លៃ​ ពេញនិយម​អ្នក​ទទួល​ទាន​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ការផ្ទុះដ៏សាហាវ នៅកំពង់ផែធំបំផុតរបស់អ៊ីរ៉ង់ ស្លាប់មនុស្ស១៤នាក់ និងរបួសជាង ៧៥០នាក់

សន្តិសុខសង្គម១៧ ម៉ោង មុន

ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ

សេចក្ដីជូនដំណឹង១៨ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ហ៊ានចេញមុខប្រកាសគាំទ្រ “ចំណាត់ការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្អាកការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុងស្រាបៀរនិងគម្របភេសជ្ជៈ”

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អាជ្ញាធរមីយ៉ាន់ម៉ាចាប់ខ្លួនគ្រូហោរាម្នាក់ដែលទស្សន៍ទាយពីការរញ្ជួយដីមិនពិតនៅលើ TikTok

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

បុរស ​ជប៉ុន​ លាក់​គ្រោង​ឆ្អឹង​ឪពុក​ក្នុង​ទូខោអាវ ​រយៈពេល​២​ឆ្នាំ ដើម្បីគេច​ពី​ថ្លៃចំណាយលើបុណ្យសព

សន្តិសុខសង្គម២១ ម៉ោង មុន

នគរបាលកំពុងស៊ើបសួរបុគ្គលិកសាលាបង្រៀនភាសាកូរ៉េ ១ កន្លែង ជុំវិញករណី ពលរដ្ឋជាច្រើននាក់ មកតវ៉ាទាមទារលុយបង់ថ្លៃសិក្សា

Sokha Hotels

ព័ត៌មានពេញនិយម