សុខភាព
តើកត្តាអ្វីខ្លះដែលបណ្តាលឱ្យកើតមានជំងឺដាច់សរសៃឈាមខួរក្បាល? មានរោគសញ្ញាបែបណាខ្លះ?
កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ផលិតករល្បីឈ្មោះនៅកម្ពុជា លោក កៅ សីហា បានទទួលមរណភាពដោយសារតែដាច់សរសៃឈាមខួរក្បាល។ ដំណឹងមរណភាពរបស់លោកបានធ្វើឱ្យអ្នកសិល្បៈ និងមហាជនមានការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ធនធានមនុស្សដូចជា លោក កៅ សីហា។ ទន្ទឹមនេះ តើកត្តាអ្វីខ្លះដែលនាំឱ្យកើតជំងឺដាច់សរសៃឈាមខួរក្បាលនេះ? តើមានវិធីសាស្ត្រព្យាបាលបែបណាខ្លះ?

តាមប្រភពពីវេបសាយរបស់មន្ទីរពេទ្យកាល់ម៉ែត បង្ហាញថា ជំងឺដាច់សរសៃឈាមខួរក្បាលនេះ គឺសំដៅដល់ការដាច់សរសៃឈាមខួរក្បាលដោយឯកឯង បណ្តាលមកពីសម្ពាធឈាមឡើងខ្ពស់ភ្លាមៗគ្រប់គ្រងមិនល្អ នាំឱ្យមានឈាមកកក្នុងខួរក្បាល។ ជាទូទៅជំងឺនេះពិបាកក្នុងការជួយសង្គ្រោះណាស់ ប្រសិនជាអ្នកជំងឺអាចរួចជីវិតពីជំងឺនេះបាន ក៏មិនប្រាកដថាវិលត្រឡប់មកកាន់សភាដើមបានដែរ ពោលគឺ អ្នកជំងឺអាចមានពិការភាពដោយសារខ្វះឈាមទៅចិញ្ចឹមខួរក្បាលនៅជុំវិញតំបន់នោះ និងដោយការសង្កត់នៃដុំឈាម។
មន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងទៀតថា រោគសញ្ញានៃជំងឺនេះ គឺការឈឺក្បាលខ្លាំងភ្លាមៗ, មានសភាពខ្សោយនៃការកម្រើកសាច់ដុំ (ទន់មួយចំហៀងខ្លួន ដៃ ជើង ឬមុខ) និងវង្វេងស្មារតីជាដើម។ ចំពោះមូលហេតុវិញ ៦០% ទៅ៧០% បណ្តាលមកពីជំងឺលើសឈាម គួបផ្សំនឹងកត្តាមួយចំនួនទៀតដូចជា ជំងឺទឹកនោមផ្អែម ឬ ការពិសាស្រា និងបារីច្រើន។

ដើម្បីបញ្ជាក់ឱ្យដឹងថា តើលោកអ្នកមានជំងឺដាច់សរសៃឈាមក្នុងខួរក្បាលឬទេ? គ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែត តម្រូវឱ្យធ្វើ CT Scan ខួរក្បាល ដើម្បីអាចបញ្ជាក់ពីទីតាំង និងទំហំនៃដុំឈាមកក ក្នុងការងាយស្រួលឱ្យគ្រូពេទ្យជ្រើសរើសវិធីសាស្ត្រព្យាបាល។
បើនិយាយពីវិធីព្យាបាលវិញ ប្រភពខាងលើបានបញ្ជាក់ថាមានវិធីព្យាបាលចំនួន២។ ទី១ គឺការព្យាបាលដោយប្រើថ្នាំ (មិនវះកាត់) គឺគ្រប់គ្រងសម្ពាធឈាមឱ្យបានត្រឹមត្រូវ និងតាមដានជាប់លាប់ជាប្រចាំ។ ការប្រើប្រាស់ថ្នាំបន្ថយការឈឺចាប់។ ការសម្រាក និងដាក់ក្បាលកម្ពស់ ៣០ដឺក្រេ។ រីឯ វិធីព្យាបាលទី២ គឺព្យាបាលដោយការវះកាត់ ចំពោះគោលបំណងវះកាត់ ដើម្បីវះកាត់យកឈាមចេញ ជាការបន្ថយសម្ពាធតឹងណែនក្នុងក្បាល ដើម្បីជួយជីវិតអ្នកជំងឺ។ វះកាត់ទំហំនៃដុំឈាមកក (លើសពី៣៥សង់ទីម៉ែត្រគីប), អ្នកជំងឺស្ថិតក្នុងស្ថានភាពសន្លប់ (GCS ៨-១២), ដុំឈាមនៅរាក់ប្រហែល ១សង់ទីម៉ែត្រពីឆ្អឹង៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


