ព័ត៌មានជាតិ
សម្តេចធិបតី៖ បាក់អគារនៅថៃ មកដល់ពេលនេះ មានពលរដ្ឋខ្មែរ ២ នាក់បានស្លាប់ និង ២ នាក់ទៀតបន្តបាត់ខ្លួន
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា តាមរបាយការណ៍ពីការបាក់អគារនៅប្រទេសថៃដោយសារគ្រោះរញ្ជួយដី រហូតពេលនេះមានពលរដ្ឋខ្មែរទទួលគ្រោះថ្នាក់បាត់បង់ជីវិតចំនួន ២ នាក់ និង ២ នាក់ទៀតបន្តបាត់ខ្លួន។

ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា” នៅព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មានពលរដ្ឋខ្មែរជាច្រើនកំពុងធ្វើការនៅប្រទេសថៃ។

ពាក់ព័ន្ធការបញ្ជូនពលរដ្ឋទៅធ្វើការនៅក្រៅប្រទេស នាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ថា មិនមែនបានន័យថាបញ្ជូនទៅធ្វើជាអ្នកបម្រើគេនោះទេ ប៉ុន្តែជាការផ្តល់ជម្រើសសម្រាប់បង្កើតការងារដល់ពលរដ្ឋ។
ប្រទេសក្នុងអាស៊ាន មិនមានប្រទេសណាមិនមានពលរដ្ឋទៅធ្វើការនៅក្រៅប្រទេសនោះទេ។ សម្តេចបានលើកឡើងថា មានពលរដ្ឋថៃរាប់ម៉ឺននាក់ កំពុងធ្វើការនៅអ៊ីស្រាអែល។ ខណៈនៅប្រទេសកូរ៉េក៏មានពលរដ្ឋនៅអាស៊ានកំពុងបម្រើការងារច្រើនផងដែរក្នុងនោះមានថៃ និងវៀតណាម ដែលបើតាមសម្តេចដឹងមានចំនួនច្រើនជាងពលករពីខ្មែរទៅទៀត។
សម្តេចបានបញ្ជាក់ថា រដ្ឋាភិបាលបានជំរុញបង្កើតការងារក្នុងស្រុក តាមរយៈការទាក់ទាញការវិនិយោគមកសាងសង់រោងចក្រមិនថាមកពីប្រទេសចិន កូរ៉េ សិង្ហបុរី និងអាមេរិក។
ប្រមុខរដ្ឋាភិបាលបានអះអាងថា ឥលូវក៏មានសហគ្រាសក្នុងស្រុកអាចម្ចាស់ការ បង្កើតការងារបានច្រើនតាមរយៈវិស័យកសិឧស្សាហកម្ម ផលិតកម្មដូចជាផលិតដែក ស៊ីម៉ង់ និងផ្សេងទៀត ខណៈរដ្ឋាភិបាលក៏បន្តលើកទឹកចិត្តសម្រាប់ការវិនិយោគក្នុងស្រុក។
សម្តេចបានបន្តថា បច្ចុប្បន្នមានជនជាតិដទៃទៀត ក៏បានកំពុងបម្រើការងារក្នុងប្រទេសកម្ពុជា ដែលនេះមិនចម្លែកទេដែលមានលំហូរការងារដែលត្រូវបំពេញគ្នាទៅវិញទៅមក៕
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម១ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


