ជីវិតកម្សាន្ដ
តារាហុងកុងនាង Gloria ក្រោយរៀបការខុស បាត់បង់អស់កេរ្តិ៍ឈ្មោះ និងអាជីពធ្លាប់ល្បីរន្ទឺ
រឿងរ៉ាវរបស់តារាសម្ដែងជើងចាស់ហុងកុងដ៏ល្បី អ្នកនាង ហ្គូរៀ យីព (Gloria Yip) បើទោះបីជាវាកន្លងផុតទៅយូរឆ្នាំ ប៉ុន្តែទស្សនិកជននៅតែចងចាំមិនភ្លេច អំពីដំណើរដើមទងដែលរូបនាងសម្រេចចាកចេញពីអាជីពសម្ដែងដែលកំពុងឡើងកូដខ្លាំង ជ្រើសរើសផ្លូវរៀបការជាមួយគូស្នេហ៍សេដ្ធី ក្រោយពួកគេទាក់ទងគ្នា៣ឆ្នាំ។

ទោះជាយ៉ាងណា អាពាហ៍ពិពាហ៍មួយនេះមិនបានគង់វង្ស រស់នៅជាមួយគ្នាដល់ចាស់កោងខ្នងឡើយ ដូចការប៉ងប្រាថ្នាឡើយ! តារាស្រីវ័យ៥២ឆ្នាំរូបនេះ បែរជាជួបរឿងអកុសល បាត់បង់ទាំងកេរ្តិ៍ឈ្មោះ និងអាជីព ដោយសារតែជ្រើសរើសដៃគូជីវិតខុស។
អ្នកនាង ហ្គូរៀ យីព បានចាប់ផ្តើមអាជីពដំបូងនៅក្នុងឧស្សាហកម្មកម្សាន្តតាំងពីអាយុ១៣ឆ្នាំ បន្ទាប់ពីត្រូវបានគេហៅឲ្យធ្វើអ្នកតំណាងផ្សាយផលិតផលមួយ។ ដោយសារមានសម្រស់ដ៏ស្រស់ស្អាត និងមានមន្តស្នេហ៍ពីកំណើត ទើបធ្វើឲ្យរូបនាងមានប្រជាប្រិយភាពយ៉ាងខ្លាំង។ នៅអាយុ ១៧ ឆ្នាំ តារាស្រីស្រាប់តែទទួលបាននូវភាពល្បីល្បាញយ៉ាងខ្លាំង នៅក្នុងខ្សែភាពយន្តមួយក្រោមចំណងជើងថា «Peacock King» ក្នុងឆ្នាំ ១៩៨៨ ដែលជាជោគជ័យមួយយ៉ាងត្រចះត្រង់។
ក្រោយមក តារាជើងចាស់រូបនេះបានទទួលពានរង្វាន់ តារាសម្តែងថ្មីល្អបំផុត និង តារាសម្តែងបរទេសដែលពេញនិយមបំផុតលំដាប់លេខមួយ នៅក្នុងកម្មវិធីពានរង្វាន់ភាពយន្តជប៉ុនលើកទី១៧។ នាងក៏ទទួលបានពានរង្វាន់ តារាស្រីបរទេសដែលមានប្រជាប្រិយបំផុតលេខ១ នៅកូរ៉េខាងត្បូងផងដែរ។ លើសពីនេះ អាជីពជាតារាសម្ដែងក៏ទទួលបានជោគជ័យយ៉ាងខ្លាំង ក្នុងតំបន់ជាច្រើននៃទឹកដីអាស៊ី។

បន្ទាប់ពីទទួលបាននូវភាពល្បីល្បាញជាសកល តួស្រីរូបនេះបានសហការការងារជាមួយកំពូលតារាហុងកុងដូចជា លោក Jackie Chan, លោក Aaron Kwok, លោក Andy Lau និង លោក Tony Leung ។ នាងក៏បានរកឃើញភាពជោគជ័យក្នុងវិស័យតន្ត្រី ដោយទទួលបានរហស្សនាមថា «ទេពធីតាមិនចេះចាស់» ដោយសារតែមុខក្មេងជាងវ័យមិនរបូតទៅតាមពេលេវេលា។
ដោយសារតែមានកិត្តិនាមល្បីសុះសាយក្នុងអាជីពសម្ដែងជាហូរហែរ មានបុរសជាច្រើនបានតាមចែចង់ប្រលោមសុំស្នេហ៍នាង។ ម្នាក់ក្នុងចំណោមនោះគឺ Jimmy Lin ជាតារាចម្រៀង តារាសម្ដែង និងជាអ្នកបើករថយន្តប្រណាំងដ៏ល្បីរបស់តៃវ៉ាន់មួយរូប។ ក្រោយតាមចែចង់អស់រយៈពេល ៣ឆ្នាំ នៅទីបញ្ចប់អ្នកនាង ហ្គូរៀ បែរជាជ្រើសរើសណាត់ជួបជាមួយពាណិជ្ជករវ័យក្មេងម្នាក់ឈ្មោះ Chen Bohao ដែលមានពាក្យចចាមអារ៉ាមថា ជាអ្នកស្នងមរតករបស់គ្រួសារអ្នកមាននៅពេលនោះ។

នៅពេលសេពគប់គ្នាដំបូងៗ លោក Chen Bohao បាននៅក្បែរនិងមើលថែយ៉ាងដិតដល់បំផុត ជាពិសេសពេលនាងឈឺថ្កាត់ម្ដងៗ។ ហើយនោះបានធ្វើឲ្យ អ្នកនាង ហ្គូរៀ យីព យល់ថា គាត់គឺជាស្នេហាពិតមួយដែលមិនអាចខ្វះបានក្នុងជីវិត។ ដោយសារតែគិតថា គេជាបុរសល្អម្នាក់ ទើបតារាស្រីបានសម្រេចចិត្តរៀបការជាមួយអ្នកជំនួញ នៅអាយុ ២២ ឆ្នាំ ហើយបានប្រកាសចូលនិវត្តន៍ពីឧស្សាហកម្មកម្សាន្ត ដើម្បីផ្ដោតសំខាន់លើគ្រួសារ។
បន្ទាប់ពីរៀបការរួច Gloria ត្រូវប្រឈមមុខនឹងការពិតដ៏ជូរចត់។ មិនត្រឹមតែត្រូវម្តាយក្មេកមើលងាយនោះទេ នាងក៏ត្រូវប្រឈមមុខនឹងស្វាមីដែលចាប់ផ្តើមផ្លាស់ប្តូរបន្តិចម្ដងៗ។ នៅពេលដែលនាងមានផ្ទៃពោះកូនទី២ នាងតែងតែត្រូវបាន ស្វាមីស្តីបន្ទោស និងឈ្លោះប្រកែកគ្នាជាញឹកញយ។ ក្រោយមក នាងក៏ចាប់បានថាស្វាមីបានបោកប្រាស់នាងទាំងអស់។
បន្ទាប់ពីសម្រាលបានកូនពៅអស់រយៈពេលមួយខែ Gloria បានសម្រេចចិត្តលែងលះភ្លាមៗ។ តុលាការបានសម្រេចថា នាងនឹងធ្វើជាអាណាព្យាបាលកូនទាំងពីរ ហើយបានបង្គាប់ឲ្យប្ដីសងសំណងជំងឺចិត្ត ៨ លានហុងកុង និង ៥០០០ ដុល្លារហុងកុង ជាប្រាក់ឧបត្ថម្ភប្រចាំខែ។ ប៉ុន្តែអតីតស្វាមីស្រាប់តែក្ស័យធនដោយសារតែការវិនិយោគបរាជ័យ ហើយមិនព្រមបង់ប្រាក់តាមដីការបស់តុលាការ ដោយទុកឲ្យអតីតភរិយាចិញ្ចឹមកូនតែម្នាក់ឯង។
អ្វីដែលកាន់តែអាក្រក់នោះ នៅពេលដែលនាងព្យាយាមចូលប្រឡូកក្នុងវិស័យនេះវិញ Chen Bohao បានចេញមកផ្តល់បទសម្ភាសន៍វាយប្រហារនាងតាមប្រព័ន្ធផ្សព្វផ្សាយ ដោយចោទប្រកាន់នាងថា អតីតភរិយាលោកឈ្លក់វង្វេងនឹងកេរ្តិ៍ឈ្មោះ និងញៀនផ្លូវភេទ។ នេះបានធ្វើឲ្យរូបនាងខូចមុខមាត់យ៉ាងធ្ងន់ធ្ងរ ហើយផែនការក្នុងការវិលត្រឡប់ទៅកាន់ឧស្សាហកម្មនេះបានធ្លាក់ចុះសឹងមិនគួរឲ្យជឿ។
យាងណាមិញ បន្ទាប់ពីរឿងរ៉ាវអាក្រក់ៗនទាំងនោះបានកន្លងផុតទៅជិត ២៥ ឆ្នាំ កាលពីថ្មីៗនេះដែរតារាស្រី Gloria Yip បានលាតត្រដាងការពិតអំពីជីវិតអាពាហ៍ពិពាហ៍កាលពីអតីតកាល ប្រាប់ដល់មហាជន ជាពិសេសអ្នកគាំទ្ររូបនាងកន្លងមក។
តារាស្រីជើងចាស់លើទឹកដីហុងកុង បានបដិសេធពាក្យចចាមអារ៉ាមដែលថា អតីតស្វាមីគឺជាមហាសេដ្ឋី។ Chen Bohao មិនដែលទិញរបស់ប្រណិតឲ្យនាង ដូចដែលមានក្នុងព័ត៌មាននោះទេ មិនថាជារថយន្តទំនើប ឬផ្កាកុលាបរាប់ពាន់ដើមនោះទេ។ សូម្បីតែពិធីមង្គលការ ក៏នាងបានចំណាយគ្រប់យ៉ាងដោយខ្លួនឯង ហើយអំណោយមង្គលការត្រូវបានគ្រួសារខាងអតីតស្វាមីរឹបអូសយកគ្មានបន្សល់ទុកឲ្យរូបនាងនិងកូនៗទាំងពីរឡើយ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាស្រី៣ដួង ត្រូវគេចាត់ថ្នាក់ជា រាជិនីយំសមបំផុត ក្នុងភាពយន្តភាគកូរ៉េ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
សន្តិសុខសង្គម១៩ ម៉ោង ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រឿងកាន់តែធំ! ប៉ាគីស្ថាន ថា ជនស៊ីវិលស្លាប់កើនដល់៣១នាក់ ខណៈយន្តហោះមួយគ្រឿងធ្លាក់នៅ ឥណ្ឌា