សន្តិសុខសង្គម
ឃាត់ខ្លួនក្រុមកាប់ប្លន់ពីរក្រុម ដែលធ្វើសកម្មភាពក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ
កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានស្រាវជ្រាវបង្ក្រាបក្រុមជនសង្ស័យចំនួនពីរក្រុមសរុប ៨នាក់ ពាក់ព័ន្ធករណីកាប់ប្លន់យកម៉ូតូ និងកាប់យកផ្លាកលេខម៉ូតូ។

នគរបាលខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា ក្រុមជនសង្ស័យដែលឃាត់ខ្លួននេះមានរហ័សនាមក្រុម ធូកម៉ូស (TM) និងក្រុម (GK) ដែលត្រូវឃាត់ខ្លួនជាបន្តបន្ទាប់នៅតាមផ្លូវសាធារណៈ និងក្នុងតារាងបាលទៈ ខណៈជនសង្ស័យសង្ងំនៅទីនោះ។

ប្រភពដដែលបានបញ្ជាក់ថា ជនសង្ស័យបានបង្កឱ្យខូចខាតម៉ូតូម៉ាក ស៊ុយស៊ូគី និច ពណ៌ខៀវ ពាក់ផ្លាកលេខ តាកែវ 1AD 0143, ម៉ូតូម៉ាហុងដា សេ១២៥ ពណ៍ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1AE-0464 ដែលជារបស់ជនរងគ្រោះ។ ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ក្រុមជនសង្ស័យបានកាប់ប្លន់យកម៉ូតូ និងកាប់យកស្លាកលេខម៉ូតូ ពីជនរងគ្រោះដែលប្រព្រឹត្តនៅចំណុចភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រួចនាំគ្នាគេចខ្លួន រហូតមានការស្រាវជ្រាវចាប់ខ្លួនជាបន្តបន្ទាប់ដើម្បីអនុវត្តតាមនីតិវីធី៕
អត្ថបទ៖ សំណាង


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៧ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


