ព័ត៌មានជាតិ
អភិបាលក្រុងខេមរភូមិន្ទ ជំរុញដល់ពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាព ខណៈអាកាសធាតុចុះត្រជាក់
លោកអភិបាលក្រុងខេមរភូមិន្ទ បានជំរុញដល់ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ទាំង៣ ត្រូវយកចិត្តទុកដាក់ខ្ពស់ពីការថែរក្សាសុខភាព ខណៈប៉ុន្មានថ្ងៃនេះមានអាកាសធាតុធ្លាក់ត្រជាក់ ករណីមានជំងឺសូមប្រញាប់ទៅមន្ទីរពេទ្យ។

លោក ភូថង សេរីវុឌ្ឍី អភិបាលក្រុងខេមរភូមិន្ទ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្រីក្រចំនួន៣៣គ្រួសារមកពីសង្កាត់ស្មាច់មានជ័យ សង្កាត់ដងទង់ និងសង្កាត់ស្ទឹងវែង ដោយនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផ្តល់ជូន។

លោកអភិបាលក្រុងខេមរភូមិន្ទ ក៏ផ្តាំផ្ញើដល់ប្រជាពលរដ្ឋបន្ថែមអំពីការថែទាំសុខភាពអំឡុងអាកាសធាតុចុះត្រជាក់នាពេលប៉ុន្មានចុងក្រោយនេះដែលងាយបង្កជាជំងឺផ្សេងៗ ពិសេសមនុស្សវ័យចំណាស់ និងកុមារ។ ហើយការផ្តល់គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផ្តល់ជូនពលរដ្ឋនៅពេលនេះ គ្រាន់តែជួយសម្រួលការលំបាកមួយគ្រាប៉ុណ្ណោះ។

លោក ភូថង សេរីវុឌ្ឍី ស្នើសុំដល់ពលរដ្ឋជួយអប់រំកូនចៅ ដោយធ្វើយ៉ាងណាឱ្យចៀសឆ្ងាយពីការសេពគ្រឿងញៀន ឬចូលក្រុមក្មេងទំនើងដែលសង្គមមិនផ្តល់តម្លៃអោយនោះទេ និងប្រឈមនឹងទោសទណ្ឌតាមច្បាប់ទៀត ព្រោះថា បច្ចុប្បន្ន រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ ក៏ដូចជាដាក់បទបញ្ជាជាច្រើនដល់កងកម្លាំងប្រដាប់ និងអាជ្ញាធរមូលដ្ឋាន តាមដានទប់ស្កាត់ពីបញ្ហាក្មេងទំនើង បញ្ហាគ្រឿងញៀន អំពើហិង្សាក្នុងគ្រួសារ ព្រមទាំងផ្តល់សេវាសាធារណៈនានាជូនពលរដ្ឋ៕
អត្ថបទ៖សិរីវឌ្ឍនៈ

-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


