ព័ត៌មានជាតិ
មេខ្យល់នាំពលករខ្មែរឆ្លងដែនខុសច្បាប់ជាង១៤០នាក់ ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការកាត់ទោស
ភ្នំពេញ ៖ ចាប់ពីថ្ងៃទី១៣កុម្ភៈ រហូតមកដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ សមត្ថកិច្ចបានចាប់មេខ្យល់ដែលនាំពលករខ្មែរឆ្លងដែនខុសច្បាប់ចេញចូលប្រទេសកម្ពុជាចំនួន១១៤៤នាក់ស្រី១១នាក់ទៅតុលាការដើម្បីធ្វើការផ្តន្ទាទោសទៅតាមផ្លូវច្បាប់។
លោក ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនិងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានប្រសាសន៍នៅថ្ងៃទី១៧មីនានេះថា ការចាប់មេខ្យល់ទាំងនោះភាគច្រើននាំពលករចេញចូលប្រទេសកម្ពុជានិងថៃ។ ចំណែកមេខ្យល់នាំពលករចេញចូលកម្ពុជានិងវៀតណាមវិញមានតិចតួចប៉ុណ្ណោះ។ មេខ្យល់ទាំងនោះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ផងដែរ។
យ៉ាងណាក៏ដោយ លោក ឧត្តមសេនីយ៍ឯក ឆាយគឹមខឿនបានបញ្ជាក់ថា បន្ទាប់ពីរាជរដ្ឋាភិបាលចាត់វិធានការក្តៅទៅលើពួកមេខ្យល់រួចមកឃើញថា ការនាំពលករចូលមកកម្ពុជាតាមព្រំដែនកម្ពុជាថៃហាក់មានការថមថយច្រើនហើយអាចនឹងឈានទៅលប់បំបាត់បញ្ហានេះនាពេលខាងមុខទៀតផង។
លោក ឧត្តមសេនីយ៍ឯក ឆាយគឹមខឿនបានបញ្ជាក់ថាចាប់ពីថ្ងៃទី១៣រហូតមកដល់ថ្ងៃទី១៦ខែមីនាឆ្នាំ២០២១នេះដែរ សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនពលករខ្មែរដែលគេចវេះពីការធ្វើចត្តាឡីស័កបានជាង៤០០០នាក់និងបានបញ្ជូនទៅធ្វើចត្តាឡីស័កវិញនៅទូទាំងប្រទេស។
លោក ឧត្តមសេនីយ៍ឯកបានបន្តថា ក្នុងចំណោមពលករគេចវេះពីការធ្វើចត្តាឡីស័កជាង៤០០០នាក់ភាគច្រើនជាបុរសដោយមួយចំនួនត្រូវអាជ្ញាធរធ្វើការឃាត់ខ្លួននៅតាមព្រំដែនពេលពួកគេលួចឆ្លងដែនខុសច្បាប់និងមួយចំនួនទៀតឃាត់ខ្លួននៅតាមភូមិកំណើតរបស់ពួកគេហើយបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅតាមមណ្ឌលធ្វើចត្តាឡីស័ករយៈ១៤វិញ។
លោក ឧត្តមសេនីយ៍ឯក ឆាយគឹមខឿនបានអំពាវនាវដល់ពលករទាំងអស់សូមបញ្ឈប់ការឆ្លងដែនខុសច្បាប់និងកុំព្យាយាមគេចវេះពីការធ្វើចត្តាឡីស័កដើម្បីចៀសវាងការទទួលការផាកពិន័យនិងទោសទណ្ឌតាមផ្លូវច្បាប់៕
ដោយ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


