ព័ត៌មានអន្ដរជាតិ
ការផ្ទេរអំណាចសន្តិភាពនៅអាមេរិក៖ ពីចូ បៃដិនទៅដូណាល់ ត្រាំ ខុសពី ដូណាល់ ត្រាំ ទៅចូ បៃដិន
ទីបំផុតសហរដ្ឋអាមេរិករកឃើញអនាគតប្រធានាធិបតីថ្មីក្នុងសម័យកាលនៃសង្គ្រាមធំបំផុតដែលពិភពលោកចោទប្រកាន់ថា សហរដ្ឋអាមេរិកជាឈ្មួញសង្គ្រាម ប៉ុន្តែ អនាគតប្រធានាធិបតី ដូណាល់ ត្រាំ ដែលធ្លាប់ញុះឲ្យអ្នកគាំទ្រខ្លួនប្រើហិង្សានៅរដ្ឋសភាកាលជាង៤ឆ្នាំមុននោះ បានសន្យានាំសន្តិភាពដល់ពិភពលោកដែលហែកហួរនេះ។
លោក ចូ បៃដិន (Joe Biden) បានឡើងកាន់អំណាចប្រកបដោយភាពចម្រូងចម្រាស ដោយសារតែការតតាំងរបស់លោក ដូណាល់ ត្រាំ លើលទ្ធផលនៃការឆ្នោតកាលថ្ងៃខែវិច្ឆិកាឆ្នាំ២០១៩ និងនាំទៅដល់អំពើហិង្សានៅវិមានរដ្ឋសភានៅថ្ងៃទី៦ខែមករាឆ្នាំ២០២០ ពេលដែលសភាជាន់ទាបនិងព្រឹទ្ធសភាផ្តល់ការបញ្ជាក់ចុងក្រោយដល់លោក ចូ បៃដិនឈ្នះឆ្នោត។ ពេលនោះជាពេលវេលាហិង្សាដំបូងគេក្នុងប្រវត្តិសាស្រ្តអាមេរិកដែលសភាត្រូវបានវាយប្រហារដោយអ្នកគាំទ្របេក្ខភាពប្រធានាធិបតី។

៤ឆ្នាំក្រោយមក លោក ចូ បៃដិន បានប្រគល់អំណាចដោយសន្តិភាព បន្ទាប់ពីលោកមិនបន្តឈរឈ្មោះប្រជែងតំណែងប្រធានាធិបតីសម្រាប់អាណត្តិទី២របស់លោក ដោយបានប្រកាសបោះបង់កាលពីចុងខែកក្កដាឆ្នាំ២០២៤ ដោយប្រគល់តួនាទីប្រកួតប្រជែងសម្រាប់បក្សប្រជាធិបតេយ្យទៅអនុប្រធានាធិបតីរបស់លោក គឺ លោកស្រី កាម៉ាឡា ហារីស សម្រាប់ប្រកួតជាមួយលោកដូណាល់ ត្រាំ លើសង្វៀនប្រជាធិបតេយ្យដ៏ធំបំផុតនៅលើសកលលោក។
លោក ដូណាល់ ត្រាំ បានកើនប្រជាប្រជាប្រិយភាពនិងឈ្នះឆ្នោតសារជាថ្មីសម្រាប់កៅអីនៅសេតវិមាន នឹងត្រូវប្រើប្រាស់ពេលវេលា៤ឆ្នាំចុងក្រោយសម្រាប់បម្រើផលប្រយោជន៍អាមេរិក ដែលនយោបាយរបស់លោក គឺ «Make America Great Once Again!» និងការដោះស្រាយបញ្ហាពិភពលោកដែលកំពុងញាំញីដោយសង្គ្រាម និងការប្រេះឆាផ្នែកនយោបាយការទូត។
លោក ចូ បៃដិន បានបញ្ចប់អាណត្តិរបស់លោក ដោយបន្សល់ទុកនៅរឿងលំបាកស្មុគស្មាញជាច្រើន ជាពិសេសគឺសង្គ្រាមនៅអ៊ុយក្រែន និង ជម្លោះនៅមជ្ឈិមបូព៌ា។ ទោះបីយ៉ាងណា លោក ចូ បៃដិន ត្រូវបានគេមើលឃើញថា បានប្រឹងប្រែងក្នុងដាក់ឥទ្ធិពលអាមេរិកនៅគ្រប់ទិដ្ឋភាពជាពិសេសគឺផ្នែកបរិស្ថាន ដែលលោក ដូណាល់ ត្រាំ តែងតែជំទាស់ដ៏ខ្លាំងក្លា។
លោក ដូណាល់ ត្រាំ ត្រូវគេដឹងថា កំពុងបង្កើតនយោបាយវាទីដ៏ធំតាមរយៈការសម្លឹងទៅរកការក្តោបក្តាប់សេដ្ឋកិច្ច ដូចជាការបង្ហើបពីការប៉ងកាន់កាប់ព្រែកជីកប៉ាណាម៉ា និង ការដំឡើងពន្ធទំនិញពីប្រទេសដែលមានអរីភាពជាមួយខ្លួន មានចិន និងប្រទេសជាសមាជិករបស់ប្លុក BRICS ទាំងសមាជិកចាស់និងសមាជិកថ្មីជាដើម។
ក្នុងការវាទីទឹកដីវិញ លោក ដូណាល់ ត្រាំ បានបង្ហាញបំណងទិញយកកោះ Greenland ដែលមានទំហំជាង២លានគីឡូម៉ែត្រការ៉េ និងកំពុងគ្រប់គ្រងដោយដាណឺម៉ាក។ លើសពីនេះ លោកក៏បង្ហាញបំណងចង់ឃើញកាណាដាជាដែនដីមួយរបស់សហរដ្ឋអាមេរិកដែរ៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


