ព័ត៌មានអន្ដរជាតិ
អត្រាកំណើតនៅប្រទេសថៃ ធ្លាក់ចុះក្រោម៥០ម៉ឺននាក់ មិនធ្លាប់មានក្នុងរយៈពេល៨០ឆ្នាំ
ក្នុងឆ្នាំ២០២៤ អត្រាកំណើតថ្មីនៅប្រទេសថៃ មានចំនួនតិចជាង ៥០ម៉ឺននាក់ ដែលនេះគឺជាការធ្លាក់ចុះលើកដំបូងមិនធ្លាប់មានគិតចាប់តាំងពីឆ្នាំ១៩៤៩ ខណៈចំនួនប្រជាជនសរុបវិញ ក៏បានធ្លាក់ចុះ ១០ម៉ឺននាក់ មកនៅត្រឹម ៦៥,៩៥លាននាក់ បើទោះជារដ្ឋាភិបាលបានខិតខំប្រឹងប្រែងលើកកម្ពស់ការបង្កើតកូនតាមរយៈយុទ្ធនាការថ្នាក់ជាតិក៏ដោយ។

យោងតាមទិន្នន័យដែលចេញផ្សាយកាលពីពេលថ្មីៗនេះដោយនាយកដ្ឋានរដ្ឋបាលខេត្ត ប្រជាជនសរុបរបស់ប្រទេសថៃមានចំនួន ៦៥ ៩៥១ ២១០នាក់។ បាងកកនៅតែជាតំបន់ដែលមានប្រជាជនច្រើនជាងគេបំផុតជាមួយចំនួនប្រជាជន ៥ ៤៥៥ ០២០នាក់។
ប្រទេសអាស៊ីនេះ មានអត្រាកំណើតចំនួន ៤៦២ ២៤០នាក់ ធៀបនឹងការស្លាប់ចំនួន ៥៧១ ៦៤៦នាក់ ក្នុងឆ្នាំ២០២៤ ដោយបន្តនិន្នាការរយៈពេល៤ឆ្នាំជាប់ៗគ្នាដែលការស្លាប់មានចំនួនច្រើនជាងកំណើត។ ការចុះបញ្ជីអាពាហ៍ពិពាហ៍បានបង្ហាញពីគូស្វាមីភរិយាថ្មីចំនួន ២៦៣ ០៨៧គូ ខណៈដែលគូស្វាមីភរិយា ១៤៧ ៦២១គូ បានលែងលះគ្នាក្នុងអំឡុងពេលដូចគ្នានេះ។
ការព្យាករណ៍ប្រជាសាស្រ្ត បានបង្ហាញថា ចំនួនប្រជាជនថៃអាចធ្លាក់ចុះសល់ត្រឹម ៤០លាននាក់ក្នុងរយៈពេល ៥០ឆ្នាំខាងមុខ ពោលគឺធ្លាក់ចុះប្រហែល១លាននាក់រៀងរាល់២ឆ្នាំម្តង។
កម្លាំងពលកម្មរបស់ថៃ អាចរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយកម្មករបច្ចុប្បន្ន ៣៧,២លាននាក់អាចធ្លាក់ចុះមកត្រឹម ២២,៨លាននាក់ក្នុងរយៈពេល ៥ទសវត្សរ៍ខាងមុខ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ