ព័ត៌មានជាតិ
ប្រព័ន្ធគ្រប់គ្រងភាពជឿជាក់លើធុរជនជំនាន់ថ្មីរបស់គយនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅដើមខែកុម្ភៈ
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ)នឹងដាក់ឱ្យដំណើការជាផ្លូវការនូវប្រព័ន្ធគ្រប់គ្រងភាពជឿជាក់លើធុរជន ជំនាន់ថ្មី (TCMS 4.0) នៅថ្ងៃទី១ ខែកុម្ភៈខាងមុខ ដើម្បីកាត់បន្ថយនូវពេលវេលា និងសម្រួលដល់ធុរជនកាន់តែមានភាពងាយស្រួល។

យោងតាមសេចក្តីជូនដំណឹងរបស់ អគរ ដែលបានចេញផ្សាយកាលពីថ្ងៃទី២០ ខែមករា សម្រាប់ការងារចុះបញ្ជីធុរជន ស្របតាមគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ពន្លឿននីតិវិធីចុះបញ្ជីធុរជន ក៏ដូចជាកាត់បន្ថយការប្រើប្រាស់ឯកសារទម្រង់ក្រដាស អគរ សម្រេចដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងភាពជឿជាក់លើធុរជន ជំនាន់ថ្មី (Trader Credibility Management System – TCMS 4.0) ក្នុងទម្រង់អេឡិចត្រូនិក(Online) តាមរយៈអាសយដ្ឋាន https://rm.customs.gov.kh/TCMS ដោយការបំពេញនិងភ្ជាប់ឯកសារចាំបាច់នានា ត្រូវអនុវត្តស្របតាមសេចក្តីណែនាំរបស់ អគរ ស្តីពីនីតិវិធីនៃកិច្ចដំណើរការស្នើសុំចុះបញ្ជីធុរជនក្នុងទម្រង់អេឡិចត្រូនិកតាមប្រព័ន្ធគ្រប់គ្រងភាពជឿជាក់លើធុរជន(TCMS)។
អគរបានលើកឡើងថា៖« សូមលោក លោកស្រី អ្នកនាងកញ្ញា ជាម្ចាស់ក្រុមហ៊ុន រោងចក្រ និងសហគ្រាសទាំងអស់ ជ្រាបជាព័ត៌មាន និងចូលរួមសហការអនុវត្តឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ តទៅ»។
យោងតាមសេចក្តីជូនដំណឹងនេះ រាល់ឯកសារត្រូវមានការពិនិត្យផ្ទៀងផ្ទាត់សំណើសុំ ដោយមន្ត្រីជំនាញទទួលបន្ទុក ដោយពិនិត្យភាពគ្រប់គ្រាន់ ត្រឹមត្រូវ និងភាពស៊ីចង្វាក់គ្នានៃឯកសារ ដូចជាវិក្កយបត្រ បញ្ជីរវេចខ្ចប់ បណ្ណដឹកជញ្ជូន វិញ្ញាបនបត្រចុះបញ្ជីអាករលើតម្លៃបន្ថែម ប័ណ្ណប៉ាតង់ លិខិតផ្ទេរសិទ្ធិជាដើម។

«ប្រសិនបើពុំឃើញមានភាពមិនប្រក្រតីទេ ត្រូវចុចទាញយកលិខិតសម្ភាសន៍ពីក្នុងប្រព័ន្ធ និង អញ្ជើញម្ចាស់ក្រុមហ៊ុន ឬតំណាងមកជួបសម្ភាសន៍។ ប្រសិនបើពិនិត្យឃើញមានកំហុស ឬភាពមិនប្រក្រតីនានា ត្រូវកត់ត្រាអាទិសង្កេតស្តីពីកំហុស ឬភាពមិនប្រក្រតីនោះ រួចចុចលើប៊ូតុង “បដិសេធ” ដើម្បីបញ្ជូនសារទៅកាន់ Telegram ណែនាំ ឱ្យធុរជនឬជើងសាគយបញ្ជាក់ ឬផ្តល់ព័ត៌មានបន្ថែមតាមការចាំបាច់»។ នេះបើយោងតាមសេចក្តីជូនដំណឹងនោះ។
ជាមួយគ្នានេះដែរ នៅពេលម្ចាស់ក្រុមហ៊ុន ឬតំណាងផ្តល់ព័ត៌មានបន្ថែម ឬដាក់ស្នើសុំជាថ្មីនូវសំណើដែលបានកែ តម្រូវរួច ត្រូវអនុវត្តដូចចំណុច ខាងលើឡើងវិញ។ ចំពោះការបោះពុម្ពឯកសារសម្ភាសន៍ដែលត្រឹមត្រូវ និងគ្រប់គ្រាន់ ដើម្បីឱ្យម្ចាស់ក្រុមហ៊ុន ឬតំណាងផ្តិត មេដៃទទួលស្គាល់ និងស្កែនឯកសារនេះរក្សាទុកក្នុងប្រព័ន្ធវិញ។

«សម្រាប់ក្រុមហ៊ុនថ្មីដែលមានសកម្មភាពនាំចេញ-នាំចូលទំនិញក្នុងដែនគយទាំងអស់ ជាកម្មវត្ថុនៃ ការស្នើសុំចុះបញ្ជីក្នុងប្រព័ន្ធTCMS គឺក្រុមហ៊ុនដែលមានឈ្មោះក្នុងបញ្ជីធុរជនរកមិនឃើញ (Unknown) ផ្អែកតាមរបាយការណ៍ ចុះអង្កេតទីតាំង/អាសយដ្ឋាន ហើយរកមិនឃើញ ដោយមន្ត្រីគយនិងរដ្ឋាករមូលដ្ឋាន និងត្រូវ បានវាយតម្លៃថាជាក្រុមហ៊ុនមានហានិភ័យខ្ពស់ដោយនាយកដ្ឋានសវនកម្មគយ»៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


