Connect with us

ព័ត៌មានអន្ដរជាតិ

លោក ហ្សេលេនស្គី បញ្ចេញ​ប្រតិកម្ម​ជុំវិញ​រឿង​ដែល​អាមេរិក​ផ្អាក​ជំនួយ​រយៈពេល​៩០ថ្ងៃ

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ា្លឌីមៀ ហ្សេលេនស្គី បានប្រាប់សន្និសីទសារព័ត៌មានមួយថា ជំនួយយោធាអាមេរិកដល់អ៊ុយក្រែន នឹងមិនត្រូវបានផ្អាកនោះទេ។ សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីការសម្រេចចិត្តរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកក្នុងការផ្អាកជំនួយបរទេសរយៈពេល ​៩០​ថ្ងៃ។

លោក វ៉្លាឌីមៀ ហ្សេលេនស្គី (រូបភាព៖ DPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ្សេលេនស្គី បាននិយាយថា លោកមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការធ្វើអត្ថាធិប្បាយលើការសម្រេចចិត្តរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកនៅឡើយទេ ប៉ុន្តែបានសង្កត់ធ្ងន់ថា ជំនួយយោធាដល់អ៊ុយក្រែននឹងមិនត្រូវបានរំខាននោះឡើយ។

មេ​ដឹក​នាំ​អ៊ុយក្រែន បាន​ប្រាប់​ថា៖ «ខ្ញុំដឹងថាមានការរឹតបន្តឹង យើងត្រូវពិនិត្យមើលពួកវាឲ្យលម្អិត។ ការដាក់កម្រិតគឺលើកម្មវិធីមនុស្សធម៌រយៈពេល ៩០ថ្ងៃ… ខ្ញុំកំពុងផ្តោតលើជំនួយយោធា ហើយវាមិនត្រូវបានបញ្ឈប់ទេ អរគុណព្រះជាម្ចាស់»។

ពាក់ព័ន្ធ​នឹង​ក្ដី​បារម្ភ​នេះ មន្ទីរបញ្ចកោណបានបញ្ជាក់ថា ការសម្រេចចិត្ត​ផ្អាក​ជំនួយ​របស់​អាមេរិក មិនប៉ះពាល់ដល់ជំនួយយោធាសម្រាប់​អ៊ុយក្រែនទេ។

កាលពីថ្ងៃទី២៤​ខែមករា ក្រសួងការបរទេសអាមេរិកបានបញ្ជាឲ្យ​បញ្ឈប់ប្រតិបត្តិការកម្មវិធីជំនួយអន្តរជាតិដែលមានស្រាប់ និងការផ្អាកកម្មវិធីថ្មី។ ក្នុង​នោះ ជំនួយមនុស្សធម៌របស់អ៊ុយក្រែនក៏​ត្រូវ​បាន​ផ្អាក​ផង​ដែរ។

លើសពីនេះ យោងតាមកាសែត New York Times អាមេរិកបានផ្អាកកម្មវិធីជាច្រើន ក្នុង​ការ​ទទួល​យក​​ជនអន្តោប្រវេសន៍ រួមទាំងជនភៀសខ្លួនអ៊ុយក្រែនផងដែរ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

Sokha Hotels

ព័ត៌មានពេញនិយម