ព័ត៌មានអន្ដរជាតិ
ណាសា តាមដានអាចម៍ផ្កាយ ដែលនឹងហោះកាត់ផែនដី ក្នុងល្បឿនលឿនជាងគ្រាប់កាំភ្លើង ១០ដង
តាមការចុះផ្សាយរបស់ Daily Mail នៅថ្ងៃអង្គារទី២៨ខែមករាឆ្នាំ២០២៥, អង្គការណាសា កំពុងតាមដានគន្លងហោះរបស់អាចម៍ផ្កាយទំហំប៉ុនរថយន្តក្រុងមួយ ដែលនឹងឆ្លងកាត់ផែនដីនៅពាក់កណ្តាលសប្តាហ៍នេះ ជាមួយនឹងល្បឿនលឿនជាងគ្រាប់កាំភ្លើងរហូតដល់ទៅ១០ដង។

អាចម៍ផ្កាយនេះត្រូវបានគេឲ្យឈ្មោះថា 2025 BS4 មានអង្កត់ផ្ចិតចន្លោះពី៥ទៅ១២ម៉ែត្រ ហើយវាមានចម្ងាយ ៨២២ ៣៧៤ គីឡូម៉ែត្រពីភពផែនដីនៅពេលវាធ្វើដំណើរឆ្លងកាត់ ជាមួយល្បឿន៥៦ ៣២៧គីឡូម៉ែត្រក្នុងមួយម៉ោង។
ភ្លាមៗនេះអង្គការណាសា មិនទាន់ហ៊ានចាត់ទុក 2025 BS4 គឺវត្ថុហោះកៀកផែនដីនោះទេ ខណៈខ្លួនកំពុងតាមដានបន្ត។
យ៉ាងណាក៏ដោយ អង្គការណាសា បានចេញសេចក្តីជូនដំណឹងរួចទៅហើយ កុំឲ្យគ្រប់គ្នាព្រួយបារម្ភព្រោះថា អាចផ្កាយនេះ នឹងមិនប៉ះពាល់ដល់ភពផែនដីឡើយ។
ទោះបែបនេះក្តី តាមការវិភាគ, ប្រសិនបើអាចម៍ផ្កាយ 2025 BS4 ហោះបុកផែនដីវិញ កម្លាំងផ្ទុះរបស់វាគឺស្មើនឹងគ្រាប់បែក TNT ១៩ ០០០តោន ហើយបើសិនជាធ្លាក់ចំទីក្រុងធំទៀតនោះ វានឹងបង្កជាវិនាសកម្មយ៉ាងធំធេង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាចម៍ផ្កាយប៉ុនអគារកម្ពស់១០ជាន់ ហោះកាត់ផែនដី មុនថ្ងៃបុណ្យណូអែល

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន