ជីវិតកម្សាន្ដ
ធ្លាប់តែរឹងមាំ ! អតីតសង្សារនាយចឺម សេង សុខឃីម ស្រាប់តែអង្គុយយំគគ្រូក បង្ហាញភាពទន់ខ្សោយ
អតីតសង្សាតារាចម្រៀង នាយចឺម គឺអ្នកមេម៉ាយចាយសម្រស់ សេង សុខឃីម បានធ្វើមហាជននិងអ្នកគាំទ្រមានការភ្ញាក់ផ្អើលបន្ទាប់ពីឃើញនាង អង្គុយទួញសោកស្រក់ទឹកភ្នែកយំម្នាក់ឯងដោយមិនដឹងមូលហេតុ ខណ:មានអ្នកគាំទ្រមួយចំនួនបានសួរនាំគ្រប់គ្នា។

ជាក់ស្តែងកាលពីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ អ្នកនាងសេង សុខឃីមបានបង្ហោះវីដេអូខ្លីមួយនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ក្នុងសកម្មភាពអង្គុយម្នាក់ឯងយ៉ាងកម្សត់ ធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ ព្រោះកន្លងមកធ្លាប់តែឃើញអ្នកមេម៉ាយរូបស្រស់អ្នកនាង សេង សុខឃីម បង្ហាញពីភាពរឹងមាំ ប៉ុន្តែដឹងអីស្រាប់តែពេលនេះ នាងប្រែទន់ខ្សោយអង្គុយយំគគ្រូកម្នាក់ឯងទៅវិញ។
អ្នកនាង សេង សុឃីមបានរៀបរាប់ភ្ជាប់សំណេរខ្លីថា “ខ្ញុំជាមនុស្សស្រីដែលមានសំណាងណាស់ តែគ្មានសុភមង្គល”។ អ្នកនាងនិយាយទៀតថា មនុស្សស្រីដែលមានទ្រព្យសម្បតិគ្រប់គ្រាន់និងរូបសម្ផស្សស្រស់ស្អាត ប៉ុន្តែគ្មានភាពកក់ក្តៅគ្មានសុភមង្គមព្រោះតែគ្រួសារបែកបាក់គ្នា…ម្តាយត្រូវរស់ចិញ្ចឹមមើលថែកូនតែម្នាក់ឯង។
សេង សុខឃីម បន្តថា ទោះយើងរឹងមាំអាចរស់ចិញ្ចឹមកូនម្នាក់តែពេលខ្លះមានសម្ពាធផ្លូវចិត្តពីមជ្ឈដ្ឋានសង្គមខាងក្រៅក៏ធ្វើឲ្យយើងមានអារម្មណ៍ពិបាកទទួលយកខ្លាំងដែរ។ តាមរយ:នេះគឺមានអ្នកគាំទ្រមួយចំនួនបានលើកទឹកចិត្តនិងជម្រុញឲ្យនាងត្រូវតែរឹងមាំហើយតស៊ូទៅមុខទៀត។
ជាការពិត អ្នកនាង សេង សុឃីម ត្រវអ្នកគាំទ្រកត់សម្គាល់ថាកន្លងមកនាងបានឆ្លងកាត់ជីវិតដ៏លំបាកនិងការតស៊ូជាច្រើនដែលបានបង្រៀងឲ្យនាងកាន់តែមានភាពរឹងមាំសម្រាប់ជីវិត។ លើសពីនេះ សុខឃីម សព្វថ្ងៃក៏បានបំពេញតួនាទីយ៉ាងល្អក្នុងការមើលថែរក្សាកូនថ្វីត្បិតនាងក្លាយជាស្រ្តីមេម៉ាយក្នុងពេលប៉ុន្មានឆ្នាំមកនេះ៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


