Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ី​សន្សំថវិការដ្ឋ ១,២ ប៊ីលានដុល្លារ ដោយ​កាត់បន្ថយការចំណាយ​ធ្វើដំណើររបស់​មន្រ្តី

បានផុស

នៅ

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ ​បាន​ឱ្យដឹង​កាលពីសប្ដាហ៍​មុនថា​ រដ្ឋាភិបាល​បានសន្សំថវិការដ្ឋ​ប្រមាណ ១,២ ប៊ីលាន​ដុល្លារ ដោយ​កាត់បន្ថយ​ការចំណាយ​លើ​ការធ្វើដំណើរ​របស់រដ្ឋ​មន្រ្តី និងមន្រ្តី។ ​នេះបើតាមការចុះ​ផ្សាយ​របស់​កាសែតអនឡាញ Indonesia Business Post។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រធានាធិបតីបានប្រាប់ទៅ​កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃពុធ​ សប្ដាហ៍មុនថា៖ «ខ្ញុំកំពុងកាត់បន្ថយការធ្វើ​ទស្សនកិច្ចអាជីវកម្មពាក់កណ្តាល។ យើងអាចសន្សំប្រាក់​បានច្រើនជាង ២០ ទ្រីលាន​រូពៀ (១,២ ប៊ីលាន​ដុល្លារ)»។ ​

លោក ប្រាបូវូ បាននិយាយថា ថវិកាដែល​នៅសល់​ពីការកាត់បន្ថយថវិកាសម្រាប់ស្ថាប័ន​​​រដ្ឋាភិបាល អាច​ប្រើ​ប្រាស់សម្រាប់ការសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈមួយចំនួនដូចជាទំនប់វារីអគ្គិសនី ការអភិវឌ្ឍន៍ និងជួសជុលសាលារៀនរាប់ម៉ឺន និង​ជាពិសេស​ កម្មវិធីអាហារបំប៉នឥតគិតថ្លៃ (MBG) របស់​ឥណ្ឌូណេស៊ី។

ជាមួយ​គ្នា​នោះ លោក​ក៏បាន​ណែនាំ​ដល់​រដ្ឋមន្ត្រី និង​ប្រធាន​ស្ថាប័ន​ដែល​មាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​នៃ​គណៈរដ្ឋមន្ត្រី​ ​ឱ្យ​​សន្សំ​ថវិកា​សម្រាប់​សកម្មភាព​គម្រប់​ខួបតាម​ស្ថាប័ន​​។

គួររំឭកថា កាលពីដើមខែធ្នូ ឆ្នាំ ២០២៤ លោក ប្រាបូវូ បានបញ្ជាឱ្យក្រសួងហិរញ្ញវត្ថុកាត់បន្ថយថវិកាសម្រាប់ការធ្វើដំណើរទៅក្រៅប្រទេសរបស់រដ្ឋមន្ត្រី និងមន្ត្រី ដែលជាសមាជិកនៃគណៈរដ្ឋមន្ត្រីក្រហម និងស ដែល​ជាងាររបស់​គណៈរដ្ឋ​មន្រ្តីបច្ចុប្បន្ន​របស់​ឥណ្ឌូណេស៊ី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម