ព័ត៌មានជាតិ
អន្តរាគមន៍ជួយសង្គ្រោះស្រូវកសិករនៅឃុំព្រែកសាម៉ាន់ សម្រេចបាន ១៨៤ ហិកតា លើផ្ទៃដីសរុប ៤៨៣ ហិកតា
រយៈពេល ១៤ ថ្ងៃ ការចុះអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវកសិករនៅឃុំព្រែកសាម៉ាន់ សម្រេចបាន ១៨៤ហិកតា ក្នុងចំណោមផ្ទៃដីសរុបចំនួន ៤៨៣ហិកតា។


មានផ្ទៃដីស្រែប្រាំងសរុបចំនួន ៤៨៣ហិកតា មាន ៣ភូមិ ស្មើនឹងប្រជាពលរដ្ឋចំនួន ៣៨៩គ្រួសារ នៅឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ដែលកំពុងត្រូវបានអាជ្ញាធរខេត្តក្រចេះ ចុះអន្តរាគមន៍បូកទឹកជួយសង្គ្រោះទាន់ពេលវេលា។ នេះតាមការឲ្យដឹងពីលោក ព្រំ លាភ សមាជិកក្រុមប្រឹក្សាឃុំព្រែកសាម៉ាន់ បានឲ្យ កម្ពុជាថ្មី ដឹងនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ ។
សមាជិកក្រុមប្រឹក្សាឃុំរូបនេះបានឲ្យដឹងបន្តថា សកម្មភាពបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករនៅក្នុងឃុំរបស់លោក គិតត្រឹមថ្ងៃទី៣០ ខែមករានេះ គឺមានរយៈពេល ១៤ ថ្ងៃមកហើយ ជាលទ្ធផលសម្រេចបាន ១០០ ភាគរយ លើផ្ទៃដីចំនួន ១៨៤ ហិកតា ក្នុងចំណោមផ្ទៃដីសរុបចំនួន ៤៨៣ហិកតា ដោយបាននឹងកំពុងតែដំណើរការដំឡើងម៉ាស៊ីន បូមទឹកបន្ថែមទៀត ឆ្លើយតបតាមតម្រូវការចាំបាច់ និងតាមដានបន្តការវិវដ្តស្រូវដែលមានអាយុនៅតិច ប៉ុន្តែរហូតមកដល់ពេលនេះ ពុំទាន់មានស្រូវស្រែណាមួយរងគ្រោះនៅឡើយទេ។

នៅក្នុងកិច្ចអន្តរាគមន៍បូមទឹកជួយសង្គ្រោះដំណាំស្រូវរដូវប្រាំងជូនប្រជាកសិករនៅក្នុងឃុំព្រែកសាម៉ាន់នេះដែរ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តក្រចេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាអាជ្ញាធរថ្នាក់ខេត្ត មន្ទីរពាក់ព័ន្ធ បានប្រើប្រាស់នូវម៉ាស៊ីនបូមទឹកសរុបចំនួន ៥ គ្រឿង និងឧបត្ថម្ភប្រេងសរុបចំនួន ១០ ៥០០លីត្រ។
តាមការបញ្ជាក់ពីលោក ព្រំ លាភ នៅក្នុងកិច្ចអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងនេះ តាមការប៉ាន់ស្មានគ្រោងនឹងចំណាយពេលជាង ១ ខែ និងចំណាយប្រេងសរុបចំនួន ១៣ ៥០០ លីត្រ ខណៈបច្ចុប្បន្នក្រុមការងារមានប្រេងចំនួន ១០ ៥០០ លីត្រ នៅខ្វះប្រេងចំនួន ៣ ០០០ លីត្របន្ថែមទៀត នេះបើគិតតាំងពីចាប់ផ្តើមរហូតដល់បញ្ចប់ ការជួយសង្គ្រោះចប់សព្វគ្រប់នោះ។

តាមរយៈការជួយអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវរបស់ប្រជាកសិករពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា លោក រ៉េត ស៊ីនុន ជាកសិកររស់នៅក្នុងឃុំព្រែកសាម៉ាន់បានឲ្យកម្ពុជាថ្មីដឹងថា ការស្វះស្វែងបូមទឹកជួយដល់កសិករទាន់ពេលវេលា ទោះបីជាមិនទាន់គ្រប់បរិបូរ ប៉ុន្តែក៏គ្រប់គ្រាន់ដែរ។ លោកឲ្យដឹងបន្តថា សម្រាប់រូបលោក មានដីស្រែចំនួន ១ ហិកតាកន្លះ ធ្វើស្រូវពូជប្រភេទ ៥៤៥១ ដែលអាចទទួលបានទិន្នផលស្រូវចម្លោះពី ៩ តោន ទៅ ១០តោន ប្រសិនបើមានទឹកគ្រប់គ្រាន់៕
អត្ថបទ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


