ព័ត៌មានជាតិ
ថ្នាក់ដឹកនាំក្រសួងការងារ នឹងចុះត្រួតពិនិត្យតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅតាមបណ្តាខេត្ត
ភ្នំពេញ ៖ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងចុះត្រួតពិនិត្យតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន ក្នុងជំហានទី១ សម្រាប់ឆ្នាំ២០២៥ ចាប់ពីខែកុម្ភៈ នេះតទៅ។ នេះបើតាមការបញ្ជាក់របស់ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

បើតាមលោករដ្ឋលេខាធិការ បេសកកម្មនេះមានគោលបំណងធ្វើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីបណ្តុះបណ្តាលគ្រប់កម្រិត ជាពិសេសកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ ដើម្បីប្រមូលព័ត៌មានទាក់ទងនឹងការរៀបចំដំណើរបណ្តុះបណ្តាលការប្រឈម និងសំណូមពររបស់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈផងដែរ។

លោករដ្ឋលេខាធិការបានគូសបញ្ជាក់បន្ថែមថា ក្នុងចំណោមសកម្មភាពសំខាន់ៗរបស់ថ្នាក់ដឹកនាំ ក្នុងនោះក៏មានការជួបប្រជុំជាមួយ នាយក នាយិកានៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, ជួបប្រជុំជាមួយគណៈគ្រប់គ្រងគ្រឹះស្ថាន លោកគ្រូ អ្នកគ្រូ និងបុគ្គលិកមន្រ្តីរាជការ, និងចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងបរិវេណជុំវិញគ្រឹះស្ថាននីមួយៗផងដែរ។

ការចុះបេសកកម្មរបស់ថ្នាក់ដឹកនាំនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅជំហានទី១ នេះដែរ លោករដ្ឋលេខាធិការ បញ្ជាក់ថានេះជាសកម្មភាពមួយទៀតក្នុងការយកចិត្តទុកដាកពង្រីកការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពោលនាពេលកន្លងមក លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក៏បានចុះ និងចាត់តាំងថ្នាក់ដឹកនាំរបស់ក្រសួងចុះសួរសុខទុក្ខ និងសំណេះសំណាល ពិសារបាយជាមួយបងប្អូនកម្មករនិយោជិតនៅតាមបណ្តារោងចក្រ សហគ្រាស ផងដែរ៕




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


