ព័ត៌មានអន្ដរជាតិ
WHO គ្រោងកាត់បន្ថយថវិកាជាង៤០០លានដុល្លារ ក្រោយអាមេរិកដកខ្លួនចេញ
អង្គការសុខភាពពិភពលោក (WHO) អាចកាត់បន្ថយថវិកាសម្រាប់ឆ្នាំ២០២៦-២០២៧ ប្រហែល៤០០លានដុល្លារ បន្ទាប់ពីសហរដ្ឋអាមេរិកបានជូនដំណឹងអំពីការដកខ្លួនចេញពីស្ថាប័នអន្តរជាតិមួយនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុនNHKនៅថ្ងៃទី៥ខែកុម្ភៈនេះ។

សហរដ្ឋអាមេរិកគឺជាម្ចាស់ជំនួយដ៏ធំបំផុតរបស់ WHO ប៉ុន្តែក្នុងថ្ងៃកាន់តំណែងដំបូងរបស់ លោកត្រាំ កាលពីខែមុន លោកបានចុះហត្ថេលខាលើបទបញ្ជាប្រតិបត្តិមួយដែលតម្រូវឲ្យដកសហរដ្ឋអាមេរិកចេញពីទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ(UN) ព្រមជាមួយកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស និងបន្តការហាមឃាត់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន UNRWA។
ពាក់ព័ន្ធបញ្ហានេះប្រទេសជាសមាជិករបស់អង្គការសុខភាពពិភពលោកកំពុងពិភាក្សាអំពីផែនការសម្រាប់ថវិកា និងបញ្ហាផ្សេងទៀតនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ ដែលសន្និសីទនេះ បានចាប់ផ្តើមកាលពីថ្ងៃចន្ទនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
អង្គការសុខភាពពិភពលោកបានពន្យល់ថា ការចាកចេញរបស់អ្នករួមចំណែកផ្នែកហិរញ្ញវត្ថុដ៏ធំបំផុតនឹងធ្វើឲ្យអង្គការនេះមិនអាចដំណើរតាមវិធីសាស្រ្តដែលមានពីមុននោះទេ។ WHO ស្នើកាត់បន្ថយថវិការយៈពេលពីរឆ្នាំមកត្រឹម ៤.៩ ពាន់លានដុល្លារ។ លើសពីនេះមានការព្រួយបារម្ភថា ការចាកចេញរបស់សហរដ្ឋអាមេរិកពី WHO នឹងប៉ះពាល់ដល់សមត្ថភាពរបស់អង្គការក្នុងការដោះស្រាយជំងឺឆ្លងនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងឆ្លើយតបទៅនឹងស្ថានភាពផ្សេងៗទៀត។

លោក Tedros Adhanom Ghebreyesus អគ្គនាយក WHO បានណែនាំដល់បុគ្គលិករបស់ទីភ្នាក់ងារនេះ ឱ្យផ្អាកការជ្រើសរើសបុគ្គលិក កាត់បន្ថយការចំណាយលើការធ្វើដំណើរ និងចាត់វិធានការផ្សេងទៀតដើម្បីកាត់បន្ថយការចំណាយ។
នៅដើមដំបូងនៃកិច្ចប្រជុំ លោក Tedros បានអំពាវនាវម្តងទៀតឱ្យទីក្រុងវ៉ាស៊ីនតោនពិចារណាឡើងវិញនូវផែនការរបស់ខ្លួនក្នុងការដកខ្លួនចេញ ព្រោះWHO គឺមិនលំអៀង និងបម្រើប្រទេសនិងប្រជាជនទាំងអស់។ ការអត្ថាធិប្បាយនេះហាក់ដូចជាការឆ្លើយតបទៅនឹងការថ្លែងរបស់លោក ត្រាំ ព្រោះលោកត្រាំថា ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិបានចូលរួមជាមួយប្រទេសចិន។
សូមបញ្ជាក់ថា មូលហេតុដែល លោក ត្រាំ ដកសហរដ្ឋអាមេរិកចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ មិនមែនជាលើកទីមួយទេ ព្រោះនៅក្នុងអាណត្តិដំបូងរបស់គាត់កាលពីឆ្នាំ២០១៨ លោក ត្រាំ ក៏បានដកសហរដ្ឋអាមេរិកពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិផងដែរ ក្រោមហេតុផលអង្គការនេះភាពលំអៀង៕

អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


