Connect with us

ព័ត៌មានអន្ដរជាតិ

ហ្សេលេនស្គី ព្រមដោះដូរធនធានរ៉ែកម្រជាមួយ ត្រាំ ឲ្យតែបានជំនួយ

បានផុស

នៅ

ដោយត្អូញត្អែរថា អាមេរិក ចាយលុយជួយអ៊ុយក្រែនច្រើនពេកហើយ ជាពិសេសចាយខ្លាំងជាងដៃគូអឺរ៉ុបផ្សេងៗទៀតនោះ លោក ដូណាល់ ត្រាំ ស្រាប់តែបញ្ជាក់ច្បាស់ៗថា លោកត្រូវការធនធានរ៉ែកម្ររបស់អ៊ុយក្រែន យកមកដោះដូរ ប្រសិនបើទីក្រុងកៀវ ចង់ឲ្យទីក្រុងវ៉ាស៊ីនតោន បន្តផ្តល់ជំនួយដើម្បីប្រយុទ្ធក្នុងសង្គ្រាមជាមួយរុស្ស៊ី។

លោក ហ្សេលេនស្គី (ឆ្វេង) និងលោក ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លើយតបទៅបញ្ហានេះ ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី​ បានប្រាប់ទៅអ្នកសារព័ត៌មានកាលពីថ្ងៃអង្គារទី៤ខែកុម្ភៈថា លោកយល់ព្រមនិងបើកចិត្តជានិច្ចចំពោះការដោះដូរនេះឲ្យតែបានជំនួយ។ ទីក្រុងកៀវ បើកចំហរសម្រាប់ការវិនិយោគពីសំណាក់សម្ព័ន្ធមិត្ត ដរាបណាខ្លួននៅតែធ្វើសង្គ្រាមជាមួយរុស្ស៊ី។

តាមការចុះផ្សាយរបស់ Guardian, លោក ហ្សេលេនស្គី និយាយថា «ពួកគេបានការពារដែនដីរបស់យើង។ សត្រូវបានថមថយដោយសារតែអាវុធ វត្តមាន និងកញ្ចប់ទណ្ឌកម្មរបស់ពួកគេ! រឿងនេះគឺស័ក្តិសមបំផុតហើយ»។

យ៉ាងណាក្តី សំណើរបស់លោក ត្រាំ ត្រូវបានអន្តរជាតិរិះគន់មិនស្ទើរទេ ដល់ថ្នាក់មានមេដឹកនាំមួយចំនួន បន្ទោសថា ប្រធានាធិបតីអាមេរិករូបនេះ អាត្មានិយមទៀតផង។

សូមជម្រាបជាថ្មី បើយោងតាមរបាយការណ៍វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤, អ៊ុយក្រែន ជាប្រទេសមានសក្តានុពលធំធេង ក្នុងនាមជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមសំខាន់ៗទូទាំងពិភពលោកដែលចាំបាច់សម្រាប់វិស័យឧស្សាហកម្មការពារជាតិ បច្ចេកវិទ្យាទំនើប និងថាមពលបៃតង។

ប្រទេសនេះមានទុនបម្រុងទីតានីញ៉ូមធំជាងគេនៅអឺរ៉ុប ហើយស្មើនឹង៧% នៃទុនបម្រុងពិភពលោក។ ពិសេស មុនពេលជម្លោះជាមួយរុស្ស៊ីផ្ទុះឡើងក្នុងឆ្នាំ២០២២ អ៊ុយក្រែនគឺជាអ្នកផ្គត់ផ្គង់ទីតានីញ៉ូមដ៏សំខាន់សម្រាប់ឧស្សាហកម្មយោធា ទៀតផង។

ចំពោះលោហធាតុកម្រ គេដឹងថានៅអ៊ុយក្រែនមានដូចជា បេរីលីយ៉ូម ម៉ង់ហ្គាណែស ហ្គាលីញ៉ូម អ៊ុយរ៉ាញ៉ូម ហ្សីកញ៉ូម ក្រាហ្វីត អាប៉ាទីត ហ្វ្លុយអូរីត និងនីកែល។ មិនត្រឹមប៉ុណ្ណឹង ប្រទេសនេះក៏មានទុនបម្រុងលីចូមធំបំផុតប្រចាំអឺរ៉ុបផងដែរ ដែលគេប៉ាន់ស្មានថាមានចំនួន ៥០០ ០០០តោន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ តើអ៊ុយក្រែន មានធនធានរ៉ែកម្រអ្វីខ្លះនិងសំខាន់ប៉ុនណា ទើបលោក ត្រាំ ចង់បាន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

លោក ត្រាំ៖ ​ការ​ចោទ​ប្រកាន់​​​អំពើ​ពុករលួយ​លើ​ ណេតាន់យ៉ាហ៊ូ គឺ​ជា​«រឿង​ឆ្កួតលីលា»

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

សន្តិសុខសង្គម១១ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ បង្ក្រាបជនសង្ស័យគ្រឿងញៀន៥នាក់បញ្ជូនទៅតុលាការ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងការងារ សហការជាមួយ ILO-BFC ពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ

ព័ត៌មានជាតិ២១ ម៉ោង មុន

លោកស្រី បាន ស្រីមុំ៖ ​អភិបាល​ខេត្ត​ស្រះកែវ​ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ

សន្តិសុខសង្គម២១ ម៉ោង មុន

រកឃើញសពម្ចាស់ទូកដ ២ នាក់ ប្ដីប្រពន្ធ បាត់ខ្លួនក្នុងហេតុការណ៍លិចទូក ម្សិលមិញ

ហ៊ុន សែន និង​ ហ៊ុន ម៉ាណែត
នយោបាយ២២ ម៉ោង មុន

សម្ដេចតេជោផ្ញើសារប្ដេជ្ញាការពារទឹកដីក្នុងពិធីខួបបក្សដែលធ្វើនៅទល់មុខស្ថានទូតថៃ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

បង្ហាញខ្លួនលើកនេះ ភរិយា និងកូនស្រីលោក គីម ស្ពាយកាបូប ពាក់នាឡិកាខ្ទង់ម៉ឺនដុល្លារ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពលករខ្មែរម្នាក់ដែលពេទ្យថៃទុកចោល ត្រូវបានអភិបាលខេត្តប៉ៃលិនអន្តរាគមសង្គ្រោះ ផ្តល់ទាំងថ្លៃព្យាបាល និងធ្វើដំណើរ 

Sokha Hotels

ព័ត៌មានពេញនិយម