ព័ត៌មានជាតិ
ស្នងការនគរបាលខេត្ត ផ្តាំផ្ញើឱ្យកងកម្លាំងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន បង្កើនការយកចិត្តទុកដាក់ដើរល្បាតឱ្យបានជាប្រចាំ
ឧត្ដរមានជ័យ ៖ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ ២០២៥ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ ដឹកនាំ សហការី បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ កងកម្លាំងនៅប៉ុស្ដិ៍នគរបាលការពារព្រំដែនគោកចុងព្រិច នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩០៥ និងបន្តចុះត្រួតពិនិត្យភូមិសាស្ត្រតាមខ្សែបន្ទាត់ព្រំដែន ត្រួតពិនិត្យចំណុចទីតាំងបង្គោលព្រំដែន ការកសាងអង្គភាព អគារស្នាក់ការ សម្ភារៈមធ្យោយបាយ ការថែរក្សាទុកដាក់សម្ភារះប្រើប្រាស់អាវុធ គ្រាប់ និងណែនាំបំពេញបន្ថែមនូវការងារចាំបាច់មួយចំនួន។

ក្នុងឱកាសនោះផងដែរ លោក ឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍ផ្តាំផ្ញើឱ្យកងម្លាំងទាំងអស់ បង្កើនការយកចិត្តទុកដាក់ដើរល្បាតឱ្យបានជាប្រចាំ ត្រូវមានកិច្ចសហការល្អប្រសើរជាមួយអង្គភាពយោធា ក៏ដូចជាកងកម្លាំងដែលនៅទល់មុខគ្នា បន្តខិតខំបំពេញទួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវ និងបង្កើនស្មារតីសាមគ្គីភាព ពិសេសណែនាំឱ្យកងកម្លាំងទាំងអស់ត្រូវថែរក្សាសុខភាព និងអនាម័យឱ្យបានជាប់ជាប្រចាំ និងនាំយកនូវថវិកាឧបត្ថម្ភជូនដល់កម្លាំងដែលប្រចាំការឈរជើងតាមខ្សែបន្ទាត់ព្រំដែន មួយចំនួនដើម្បីជាការលើកទឹកចិត្តផងដែរ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកឧត្ដមសេនីយ៍ទោ ស្នងការ ក៏បាននាំនូវគ្រឿងឧបភោគបរិភោគ និងថវិកា ដែលជាអំណាយដ៏ថ្លៃថ្លារបស់ លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ រួមមាន ថវិកា ចំនួន ៨០០,០០០រៀល មីចំនួន ១៥កេស ភេសជ្ជៈចំនួន ២០កេស ការ៉ុងច្រកដីសម្រាប់ធ្វើវាយ៉ូ ចំនួន ១៥០០ ការ៉ុង ជូនដល់កម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែនគោក៕
ដោយ ៖ ចាន់ ធី






-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


