សន្តិសុខសង្គម
សមត្ថកិច្ចក្រុងប៉ោយប៉ែត ចេញល្បាតឃាត់ខ្លួនបានក្មេងទំនើងប្រុសស្រី១៥នាក់ មាន៧នាក់ប្រើប្រាស់គ្រឿងញៀន
បន្ទាយមានជ័យ ៖ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត អនុវត្តតាមការណែនាំនិងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឱ្យលុបបំបាត់ទាំងអស់រាល់បទល្មើសទាំងឡាយ ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង តាមមូលដ្ឋាន។

ជាលទ្ធផលលោកបានដឹកនាំកម្លាំងនគរបាលសហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះល្បាត និងត្រួតពិនិត្យក្នុងភូមិសាស្ត្រ ស្មុគស្មាញ ទីប្រជុំជន ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ បានឃាត់ខ្លួនក្មេងទំនើងបានចំនួន១៥នាក់ កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៣។
បន្ទាប់ពីឃាត់ត្រួតពិនិត្យកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន បានធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន ឃើញវិជ្ជមាន(+) ចំនួន០៧នាក់ ស្រីម្នាក់។ ក្នុងនោះសម្ភារៈ និង វត្ថុតាងចាប់យករួមមានៈ
១-ម៉ូតូចំនួន ០៧គ្រឿង ២-កាំបិតខ្វែវ ០១ដើម ៣-ពូថៅ ០១ ដើម ៤-ថ្នាំគ្រាប់គ្រាប់ពណ៌ក្រហម មាន អក្សរ(wy)ចំនួន០៨គ្រាប់ ៥-បំពង់កែវមួយកំណាត់ ០១។ ក្មេងស្ទាវទាំង៧នាក់ ដែលជាប់ពាក់ព័ន្ធសារធាតុញៀនរួមមានឈ្មោះដូចខាងក្រោម ១-ឈ្មោះ រ៉ា វីត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ។

២-ឈ្មោះ គុយ គីណាល់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ។ ៣-ឈ្មោះ វ៉ាយ វុធ ភេទប្រុស អាយុ១២ឆ្នាំ ជនជាតិខ្មែរ។ ៤-ឈ្មោះ ថោង ចំរើន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ។ ៥-ឈ្មោះ លៀប ចន្តា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ។ ៦-ឈ្មោះ ញឹម ចាន់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ។ ៧-ឈ្មោះ រី នីង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ។
បច្ចុប្បន្នក្មេងដែលមានសារធាតុញៀន ត្រូវបាននគរបាលបន្តនីតិវិធីឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីសួរនាំនិងចាត់ការតាមច្បាប់។ ចំពោះក្មេង៨នាក់ផ្សេងទៀត ដែលមិនពាក់ព័ន្ធសារធាតុញៀន ត្រូវបានធ្វើការអប់រំណែនាំ និង អនុញ្ញាតឱ្យឪពុកម្តាយ ឬ អាណាព្យាបាលមកទទួលយកទៅអប់រំបន្តនៅមូលដ្ឋាន៕
ដោយ ៖ អពៅ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


