Connect with us

ព័ត៌មានអន្ដរជាតិ

អតីតស្រ្តីទីមួយ កូរ៉េខាងត្បូង រួចទោសទណ្ឌ ២ ករណីផ្សេងគ្នាទាំងនៅ ឥណ្ឌា និងបារាំង

បានផុស

នៅ

រដ្ឋអាជ្ញាកាលពីថ្ងៃសុក្រ បានទម្លាក់ការចោទប្រកាន់នៃទោសទណ្ឌ ២ ករណីផ្សេងគ្នាលើភរិយារបស់អតីតប្រធានាធិបតី Moon Jae-in គឺលោកស្រី Kim Jung-sook ជុំវិញដំណើរកម្សាន្តទោល ទៅកាន់ប្រទេសឥណ្ឌា ព្រមទាំងពាក់អាវធំម៉ាក Chanel ក្នុងដំណើរកម្សាន្តទៅកាន់ប្រទេសបារាំង។

លោកស្រី Kim ត្រូវបានគេចោទប្រកាន់ពីបទរំលោភអំណាច និងខ្ជះខ្ជាយថវិការដ្ឋចំនួន ៤០០ លានវ៉ុន (២៧៦,៣៣៦ ដុល្លារ) លើកញ្ចប់អាហារផ្ទាល់ខ្លួនទៅកាន់ Taj Mahal ក្នុងប្រទេសឥណ្ឌា កាលពីឆ្នាំ២០១៨ និងពីបទរក្សាទុកអាវម៉ាក Chanel ដែលគាត់ពាក់ក្នុងអំឡុងពេលទស្សនកិច្ចរដ្ឋ នៅទីក្រុងប៉ារីសក្នុងឆ្នាំដដែល។

ការិយាល័យរដ្ឋអាជ្ញាកណ្តាលក្រុងសេអ៊ូលបាននិយាយថា ថ្វីដ្បិតតែលោកស្រីបានពាក់អាវយីហោពិភពលោកដូចរូបភាពដែលបានលើកឡើងក៏ដោយ យ៉ាងណា ក៏មិនមានភស្តុតាងគ្រប់គ្រាន់​ ដើម្បីបញ្ជាក់ការចោទប្រកាន់នៅក្នុងព្រឹត្តិការណ៍ទាំងពីរដែលបានលោកស្រីបានធ្វើដំណើរកន្លងមកទេ។

មិនតែប៉ុណ្ណោះ តំណាងអយ្យការក៏បាននិយាយថា ពួកគេបានជម្រះជនជាប់ចោទពីបទចោទប្រកាន់ទាំងអស់ បន្ទាប់ពីបានកំណត់ទំនាក់ទំនងការពិត តាមរយៈការសាកសួរមនុស្សច្រើននាក់ និងការធានាឯកសារ និងពិនិត្យមើលភាពស្របច្បាប់នៃសំណុំរឿង។

រដ្ឋអាជ្ញាបាននិយាយថា ដំណើរទៅកាន់ប្រទេសឥណ្ឌារបស់លោកស្រី មិនអាចត្រូវបានគេមើលឃើញថាជារឿងផ្ទាល់ខ្លួនទេ ពីព្រោះរដ្ឋាភិបាលឥណ្ឌានៅពេលនោះបានស្នើសុំម្តងហើយម្តងទៀត នូវការចូលរួមរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ឬគណៈប្រតិភូជាន់ខ្ពស់នៅក្នុងពិធីបុណ្យ Diwali ។

ចំពោះការចោទប្រកាន់ទាក់ទងនឹងអាវម៉ាក Chanel អយ្យការបាននិយាយថា មិនមានភស្តុតាង ដែលបង្ហាញថា អតីតស្ត្រីទីមួយរក្សាអាវធំ ឬប្រើថវិការដ្ឋដើម្បីពាក់វា ហើយវាត្រូវបានប្រគល់ទៅផ្ទះម៉ូដភ្លាមៗ បន្ទាប់ពីការទស្សនាតំបន់ទាំងនោះ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
អតីត​ជំទាវ​ទី​មួយ Kim Jung-sook ខាង​ឆ្វេង ​ថត​រូប​ជាមួយ​សមភាគី​បារាំង​ឈ្មោះ Brigitte Macron នៅ​សារមន្ទីរ Louvre ក្នុង​ទីក្រុង​ប៉ារីស។
រូបភាព៖ Yonhap


អត្ថបទ៖​ សាង​ ស្រីល័ក្ខ

ចុចអាន៖ផលិតកម្ម YG រងការចោទប្រកាន់ថា ធ្វើបាបក្រុម BLACKPINK ជាពិសេស Jisoo

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម