Connect with us

សេដ្ឋកិច្ច

ប្រមុខរដ្ឋាភិបាលកម្ពុជា ស្នើឱ្យតភ្ជាប់ជើងហោះហើរត្រង់កម្ពុជា-ហ្វីលីពីន បន្ថែមទៀត ជំរុញទេសចរណ៍

បានផុស

នៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យ​មាន​ការតភ្ជាប់ជើងហោះ​ហើរត្រង់ថ្មីបន្ថែមទៀតរវាងកម្ពុជា-ហ្វីលីពីន (សៀមរាប-សេប៊ូ) ជាពិសេស​ទៅ​​កាន់គោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា ដើម្បីជំរុញវិស័យ​ទេសចរណ៍​​ទាំងតំបន់​ទេស​ចរណ៍​​វប្បធម៌ និងតំបន់ទេសចរណ៍មាត់សមុទ្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច ហ៊ុន ម៉ាណែត បានថ្លែងលើកឡើងបែបនេះ ក្នុងវេទិការធុរកិច្ចកម្ពុជា-ហ្វីលីពីននៅថ្ងៃទី ១០ ​ខែកុម្ភៈ ឆ្នាំ ២០២៥។

សម្តេចធិបតី បានបញ្ជាក់បន្ថែមក្នុងវេទិកាធុរកិច្ចនោះដែរថា កម្ពុជា-ហ្វីលីពីនកំពុង​សហការគ្នា​យ៉ាងសកម្មក្នុងការលើក​ម្ពស់វិស័យទេសចរណ៍ និងសម្រួលដល់ភាព​ងាយស្រួលក្នុងការ​ធ្វើដំណើររបស់ភ្ញៀវទេសចរ តាមរយៈការបន្តចុះអនុ​ស្សរណៈ​នៃការ​យោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ឆ្នាំ២០២៥-២០២៨៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម