ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីសូមឱ្យបញ្ចប់ការជជែកវែកញែករឿងបណ្ឌិតនិងអ្នកចែវទូកខណៈបញ្ជាក់ថារឿងនេះមិនសំដៅលើបណ្ឌិត ញិល រដ្ឋា ទេ
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យបញ្ចប់ការជជែកវែកញែកលើរឿងដែលសម្ដេចចែករំលែកលើបណ្ដាញសង្គមរបស់សម្ដេចកាលពីចុងសប្ដាហ៍មុន ដោយថាមិនគួរទាញរឿងនិទានអប់រំមួយទៅនិងសេរីភាពបញ្ចេញមតិដោយសំដៅលើលោកបណ្ឌិត ញិល រដ្ឋា ដែលបានថ្លែងក្នុងវេទិកាសាធារណៈនៅរាជបណ្ឌិតសភាឡើយ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ ក្នុងខេត្តសៀមរាប ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាការដែលសម្ដេចចែករំលែករឿងបណ្ឌិតនិងអ្នកចែវទូកនោះគឺចង់បង្ហាញនូវគំនិតអប់រំពីគុណធម៌ និងសីលធម៌របស់បណ្ឌិត កុំឱ្យមើលងាយដល់អ្នកគ្មានចំណេះ កុំមានអំនួតតែប៉ុណ្ណោះ មិនសំដៅលើអ្នកណាម្នាក់នោះទេ។ សម្ដេចបានបដិសេធពីការទាញយករឿងនេះទៅជាគំរាមសេរីភាពបញ្ចេញមតិរបស់អ្នកចេះដឹងនៅកម្ពុជា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ «ខ្ញុំយកទៅខ្ញុំនិយាយរឿងជិះទូកនេះទេ ខ្ញុំមិនដឹងថារឿងនេះរឿងរបស់រដ្ឋា(បណ្ឌិត ញិល រដ្ឋា) ផង។ បងប្អូនខ្លះគាត់ថានេះជាការបិទសេរីភាពនៃការបញ្ចេញមតិរបស់បណ្ឌិត ខ្ញុំថាអូ! ចប់បាត់។ គ្រាន់តែថ្ងៃសៅរ៍ចង់និយាយរឿងជិះទូកនិយាយរឿងគុណធម៌ ឯងទៅភ្ជាប់នឹងរឿងអ្វីផ្សេង អត់ទេ! កុំយកដាក់ខ្លួនខ្លាំងពេកស្ដ្រេសណាស់»។
សម្ដេចធិបតីក៏បានឱ្យដឹងថាសម្ដេចបានជួបពិភាក្សាកាលពីថ្ងៃច័ន្ទ ជាមួយបណ្ឌិត ញិល រដ្ឋា និងបានណែនាំលោកខ្លះពីការវិភាគផងដែរ។

លោកបណ្ឌិត ញិល រដ្ឋា បានឱ្យកម្ពុជាថ្មីដឹងថា តាមរយៈរឿងរ៉ាវដែលបានកើតឡើងប៉ុន្មានថ្ងៃមកនេះវាជាមេរៀនល្អមួយសម្រាប់សង្គមជាតិដែលបានរំឭកពីភាពប្រាកដនិយម និងសេចក្ដីអត់អោន ហើយការចេញសារបំភ្លឺរបស់សម្ដេចធិបតីនៅថ្ងៃនេះក៏ជាស្មារតីដឹកនាំដោយមានភាពចាស់ទុំនិងទទួលខុសត្រូវខ្ពស់របស់សម្ដេចតែម្ដងដែលទប់ស្កាត់នូវការបកស្រាយខុសបង្កើតឱ្យមានគម្លាត និងការបាក់បែកសង្គមជាតិនោះ។ លោកបណ្ឌិត ញិល រដ្ឋា បានបន្ថែមឱ្យដឹងដែរថាក្នុងជំនួបជាមួយសម្ដេចធិបតីកាលពីម្សិលមិញបានធ្វើឱ្យលោកបានស្គាល់ពីសម្ដេចកាន់តែច្រើនផងដែរ។
លោកថា៖ «ខ្ញុំបានជួបសម្ដេច២ម៉ោង ជាទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំៗឃើញថាសម្ដេចលោកបង្ហាញពីភាពជាអ្នកដឹកនាំជំនាន់ថ្មីដែលបង្ហាញពីភាពម៉ឺងម៉ាត់និងមានភាពជាអ្នកដឹកនាំខ្ពស់។ លោកក៏ជាបណ្ឌិតអ្នកស្រាវជ្រាវវិទ្យាសាស្ត្រដែលលោកថាលោកបានស្រាវជ្រាវពីសេដ្ឋកិច្ចដូចខ្ញុំអ៊ីចឹង។ ប្រធានបទដែលយើងបានកំណត់គឺខុសគ្នា។ លោកបានផ្ដល់តម្លៃខ្ពស់លើការកសាងនិងអភិវឌ្ឍន៍ធនធានមនុស្សពិតប្រាកដ ហើយខ្ញុំឃើញថាលោកគឺជាថ្នាក់ដឹកនាំដែលបើកចិត្តទូលាយស្ដាប់រាល់ធាតុផ្សំទស្សនៈខុសៗនិងការវិភាគបែបវិទ្យាសាស្ត្រ»។
កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុនសម្ដេចធិបតីបានបង្ហោះនូវអត្ថបទមួយដែលយកពីហ្វេសបុកមួយឈ្មោះមេទ័ព លីពី ដែលសរសេរពីរឿងដែលក្រុមបណ្ឌិតជជែកគ្នាក្នុងពេលជិះទូកមួយ និងបានវាយតម្លៃពីចំណេះដឹងរបស់អ្នកចែវទូកដែលថាសង្ឃឹមជោគជ័យក្នុងជីវិតតែ២៥%ប៉ុណ្ណោះ ខណៈដែលអ្នកចែវទូកបានសាកសួរបណ្ឌិតទាំងនោះវិញថាពួកគេចេះហែលទឹកឬអត់? ព្រោះបន្ដិចទៀតនឹងមានព្យុះដែលបក់មក ហើយបណ្ឌិតលើកទូកនោះទាំងអស់សុទ្ធតែមិនចេះហែលទឹក។

ការបង្ហោះនេះគឺមួយថ្ងៃបន្ទាប់ពីវេទិកាសាធារណៈមួយរបស់រាជបណ្ឌិតសភាដែលមានវាគ្មិនជាបណ្ឌិតជាច្រើន ក្នុងពេលឆ្លើយនឹងសំណួរពីសាធារណៈជនលោកបណ្ឌិត ញិល រដ្ឋា បានលើកឡើងជំរុញឱ្យមានការទទួលស្គាល់ការពិតពីសង្គ្រាមកម្ពុជានិងថៃដើម្បីរកដំណោះស្រាយ។ ដែលធ្វើឱ្យសាធារណជនយល់ថាការបង្ហោះរបស់សម្ដេចធិបតីគឺតបទៅនឹងបណ្ឌិត ញិល រដ្ឋា តែម្ដង។ យ៉ាងណាក្ដីការបញ្ជាក់របស់សម្ដេចធិបតីនៅថ្ងៃនេះគឺបានបញ្ចប់នូវការយល់ច្រលំទាំងនេះនឹងធ្វើឱ្យស្ថានភាពត្រលប់មកជាធម្មតាវិញផងដែរ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


