ព័ត៌មានអន្ដរជាតិ
ជនជាតិចិន២០០នាក់ដែលសង្គ្រោះពី Call-Center នៅមីយ៉ាន់ម៉ាត្រៀមបញ្ជូនទៅចិនវិញ
ប្រទេសចិននឹងបញ្ជូនជនជាតិចិនប្រហែល២០០នាក់ដែលបានជួយសង្គ្រោះពីមជ្ឈមណ្ឌលឆបោក Call- Center នៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា ត្រឡប់ទៅផ្ទះវិញតាមយន្តហោះ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងចម្រុះជាតិសាសន៍ដើម្បីបង្ក្រាបប្រតិបត្តិការអនឡាញខុសច្បាប់នៅក្នុងតំបន់។ យោងសារព័ត៌មាន Bangkok Post នៅថ្ងៃតី១៩ខែកុម្ភៈនេះ។

អង្គការសហប្រជាជាតិ បានឲ្យដឹងថា មនុស្សរាប់សែននាក់ដែលត្រូវបានជួញដូរដោយក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាត្រូវបានបង្ខំឱ្យធ្វើការនៅក្នុងមជ្ឈមណ្ឌលបោកប្រាស់ដែលបានរីកដុះដាលពាសពេញអាស៊ីអាគ្នេយ៍ រួមទាំងតំបន់ព្រំដែនរវាងប្រទេសថៃ និងមីយ៉ាន់ម៉ាផងដែរ។
ឧត្តមសេនីយ Thanathip Sawangsaeng អ្នកនាំពាក្យក្រសួងការពារជាតិថៃបានឲ្យដឹងថា ក្រុមជនជាតិចិន នឹងត្រូវបានហោះហើរត្រឡប់ទៅវិញនៅលើយន្តហោះពាណិជ្ជកម្មនៅថ្ងៃព្រហស្បតិ៍ ពី Mae Sot ក្នុងខេត្ត Tak ដែលមានព្រំប្រទល់ជាប់នឹងទីក្រុង Myawaddy ក្នុងប្រទេសមីយ៉ាន់ម៉ា។
ចាប់តាំងពីចុងខែមករាមក អាជ្ញាធរមីយ៉ាន់ម៉ាបានកំណត់អត្តសញ្ញាណជនបរទេសចំនួន ១៣០៣ នាក់ដែលបានចូលប្រទេសដោយខុសច្បាប់ និងធ្វើការនៅក្នុងតំបន់ Myawaddy ក្នុងនោះ២៧៣ នាក់ដែលត្រូវបានឃុំខ្លួនកាលពីថ្ងៃចន្ទ ខណៈ២៦០នាក់បានបញ្ជូនទៅប្រទេសថៃកាលពីសប្ដាហ៍មុន។
ការបញ្ជូនត្រឡប់ទៅវិញនេះ កើតឡើង បន្ទាប់ពីមន្ត្រីមកពីប្រទេសចិន មីយ៉ាន់ម៉ា និងថៃបានជួបប្រជុំគ្នានៅទីក្រុង Myawaddy ក្នុងសប្តាហ៍នេះ រួមទាំងលោក Liu Zhongyi ជំនួយការរដ្ឋមន្ត្រីសន្តិសុខសាធារណៈរបស់ប្រទេសចិនផងដែរ។ ពួកគេបានជួបប្រជុំសម្របសម្រួលមួយនៅ Myawaddy និងពិភាក្សាអំពីប្រព័ន្ធការពារការក្លែងបន្លំទូរគមនាគមន៍រវាងប្រទេសទាំងបី។
ប្រទេសមីយ៉ាន់ម៉ាបានជាប់នៅក្នុងសង្គ្រាមស៊ីវិលដែលកាន់តែរីករាលដាលចាប់តាំងពីឆ្នាំ ២០២១នៅពេលដែលយោធាដ៏មានឥទ្ធិពលបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោត បង្កឱ្យមានការតវ៉ាដែលបានក្លាយទៅជាការបះបោរប្រឆាំងនឹងរបបយោធា។ ផ្នែកខ្លះប្រទេសនេះឥឡូវនេះត្រូវបានគ្រប់គ្រងដោយក្រុមប្រដាប់អាវុធ រួមទាំងផ្នែកខ្លះនៃ Myawaddy ត្រូវបានគ្រប់គ្រងដោយកងទ័ពជាតិ Karen ជាកងជីវពលដែលដឹកនាំដោយមេទ័ពក្នុងតំបន់ លោកវរសេនីយ៍ឯក Saw Chit Thu៕


អត្ថបទ៖ ប៊ុន សុភាព
-
សន្តិសុខសង្គម៩ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


