Connect with us

ព័ត៌មានជាតិ

ត្រឹម​១​ខែ​នេះ​ ក្រសួង​បានធ្វើ​តេស្ត​អ្នកពាក់ព័ន្ធ​សហគមន៍​២០​កុម្ភៈ​ជិត​៩​ម៉ឺន​តេស្ត

បានផុស

នៅ

ភ្នំពេញ​ ៖​ លោកស្រី វេជ្ជបណ្ឌិត យក់​សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី​២០​នេះ​ថា រយៈពេល​១​ខែ​នៃ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ​ក្រសួងសុខាភិបាល​បាន​ប្រមូល​សំណាក​ពី​អ្នក​ជាប់​ពាក់ព័ន្ធ​នៅ​ទូទាំង​ប្រទេស​បាន​ចំនួន​៨៩៥៧១​តេស្ត​ក្នុង​នោះ​មាន​វិជ្ជមាន​កូ​វីដ​១៩​ចំនួន​១១១៥​នាក់​ស្រី​៤៩៦​និង​ប្រុស​៦១៦​នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា​ ចាប់តាំងពី​ប្រទេស​កម្ពុជា​បាន​រក​ឃើញ​ករណី​ជំងឺ​កូ​វីដ​១៩​ដំបូង​បំផុត​ នៅ​ថ្ងៃទី​២៧​មករា​២០២០ ​រហូតមកដល់​ថ្ងៃទី​២០​ខែ​មីនា​ ឆ្នាំ​២០២១​នេះ​ ក្រសួងសុខាភិបាល​បានធ្វើ​តេស្ត​ចំនួន​៦២៦៦០០​តេស្ត​ស្មើនឹង​៣៧២៩៧​ក្នុងចំណោម​១​លាន​នាក់​។

លោកស្រី​បាន​ឲ្យ​ដឹង​ទៀត​ថា ​ក្នុងចំណោម​អ្នក​ឆ្លង​សហគមន៍​២០​កុម្ភៈ​នោះ​ មាន​អ្នកជា​សះស្បើយ​ចំនួន​៤៣១​នាក់​ស្រី​២០៩​នាក់​ប្រុស​២២២​នាក់​ នៃ​ចំនួន​អ្នក​ឆ្លង​សរុប​១៦៣២​នាក់​និង​អ្នកជា​សះស្បើយ​ចំនួន​៩៣៥​នាក់​ ព្រមទាំង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន​៦៩២​នាក់​ក្នុងនោះ​មាន​អ្នកពាក់ព័ន្ធ​នឹង​សហគមន៍​២០​កុម្ភៈ​ចំនួន​៦៨៤​នាក់​។

គួរ​បញ្ជាក់​ថា ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ​មាន​ឆ្លង​រាលដាល​ដល់​រាជធានី​ខេត្ត​ចំនួន​១២​ក្នុង​នោះ រាជធានី​ភ្នំពេញ​មាន​អ្នក​ឆ្លង​ច្រើនជាងគេ​បន្ទាប់មក ខេត្តកណ្តាល កំពង់​សោម ព្រៃវែង កោះកុង កំពង់ធំ ស្វាយរៀង បន្ទាយមានជ័យ សៀមរាប តាកែវ បាត់ដំបង​និង​ខេត្តកំពង់ចាម​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម