Connect with us

ព័ត៌មានជាតិ

ទូត​ខ្មែរ​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ ​រស់នៅ​និង​សិក្សា​នៅ​អាមេរិក​ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់

បានផុស

នៅ

ស្ថានទូត​ប្រទេស​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក​ បាន​ជូនដំណឹង​ដល់​បងប្អូន​ខ្មែរ​កំពុង​រស់នៅ​និង​សិក្សា​នៅ​អាមេរិក​បង្កើន​ការប្រុងប្រយ័ត្ន​បន្ទាប់ពី​មាន​ករណី​អំពើហិង្សា​កើតឡើង​គួរ​ឲ្យ​បារម្ភ លើ​ពលរដ្ឋ​អាស៊ី​រស់នៅ​អាមេរិក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន របស់​ស្ថានទូត​ខ្មែរ​នៅ​អាមេរិក ដែល​ទើប​ទទួល​បាន​នៅ​ថ្ងៃ​នេះ​បាន​បញ្ជាក់​ថា​ «ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក សូម​ជម្រាប​ជូន​បងប្អូន​ប្រជាពលរដ្ឋ សិស្ស និង​និស្សិត​ខ្មែរ ព្រមទាំង​បងប្អូន​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​ទាំងអស់ ដែល​កំពុង​រស់នៅ និង​សិក្សា​នៅ​សហរដ្ឋអាមេរិក ឱ្យបាន​ជ្រាបថា ស្ថានទូត​បាន​កត់​សម្គាល់​ដោយ​ក្តីបារម្ភ​នូវ​ព័ត៌មាន​ស្តីពី កំណើន​នៃ​ករណី​អំពើហិង្សា​មកលើ​ពលរដ្ឋ​អាស៊ី និង​ពលរដ្ឋ​អាមេរិក​ដើមកំណើត​អាស៊ី​ដែល​បានកើត​ឡើង​នៅ​តំបន់​មួយចំនួន​ក្នុង​សហរដ្ឋអាមេរិក​»​។​

ស្ថានទូត​សូម​អំពាវនាវ​ដល់​បង​ប្អូន​ទាំងអស់ ប្រកាន់យក​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត ចំពោះ​ករណី​អំពី​ហិង្សា​ខាងលើ ហើយ​ក្នុងករណី​ត្រូវការ​អន្តរាគមន៍​រប​ស់​ស្ថានទូត សូម​ទាក់ទង​តាមរយៈ​ទូរស័ព្ទ​លេខ ២០២ ៧២៦ ៧៧៤២ ឬ ២០២ ៩៩៧ ៧០៣១ ឬ​អ៊ី​ម៉ែ​ល consular.camemb.usa.gmail.com ស្ថានទូត​នឹង​ខិតខំ​រួមចំណែក​ដោះស្រាយ​តាម​គ្រប់​លទ្ធភាព​៕

ដោយ ៖​ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៥៥ នាទីutes មុន

ACU សម្រេចឃាត់ខ្លួន ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ក្រោយរកឃើញទទួលប្រាក់ពីមេការ Online Scam

ព័ត៌មានជាតិ៥៦ នាទីutes មុន

ស្រុកបាណន់ មានគោលដៅ​ទេសចរណ៍​សំខាន់ ៤ ​ជា​ដែកឆក់ទាក់ទាញទេសចរទៅកម្សាន្ត​ឥត​ដាច់

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

​នាយករដ្ឋមន្ត្រីចាំផ្ទះថៃ ​កោះហៅ​ឯកអគ្គរាជទូត​​ពីកម្ពុជា​​ក្នុងទង្វើដែលថៃបង្កហេតុ​​ជាន់មីនថ្មី​​

ព័ត៌មានជាតិ១ ម៉ោង មុន

៦ ខែដើមឆ្នាំ ២០២៥ ខេត្តក្រចេះ​កើត​ករណីគ្រុនឈាម ៨១៥ ករណី និងស្លាប់ចំនួន ៤ ករណី

ព័ត៌មានជាតិ១ ម៉ោង មុន

ពេទ្យសត្វខេត្ត ចុះបាញ់ថ្នាំសម្លាប់មេរោគជំងឺផ្តាសាយបក្សី បន្ទាប់ពីកុមារម្នាក់បានឆ្លង

Sokha Hotels

ព័ត៌មានពេញនិយម