ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីចង់បានអនុបាតពន្ធធៀបនឹង GDP ក្នុងកម្រិតដូចកម្ពុជា
ប្អូនប្រុសបង្កើតរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី ប្រាបូវូ ស៊ូប៊ីយានតូ លោក Hashim Djojohadikusumo បាននិយាយថា ប្រទេសឥណ្ឌូណេស៊ីចង់សម្រេចឱ្យបាននូវអនុបាតពន្ធធៀបនឹងផលិតផលក្នុងស្រុក (GDP) ក្នុងកម្រិតដូចកម្ពុជាដែរ។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe។

ទោះបីជាមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍ក៏ដោយ ក៏អនុបាតចំណូលពន្ធធៀបនឹង GDP របស់ឥណ្ឌូណេស៊ី នៅមានកម្រិតទាបខ្លាំងបើធៀបនឹងប្រទេសជិតខាងអាស៊ាន។
លោក Hashim បានថ្លែងក្នុងកិច្ចប្រជុំកំពូលសេដ្ឋកិច្ចឥណ្ឌូណេស៊ីនៅទីក្រុងហ្សាការតា កាលពីថ្ងៃពុធ ថា៖ «ឥណ្ឌូណេស៊ីមានអនុបាតពន្ធទាបបំផុតមួយរបស់ពិភពលោក។ រដ្ឋាភិបាលនឹងអនុវត្តកម្មវិធីមួយចំនួនក្នុងពេលឆាប់ៗនេះ ដើម្បីបង្កើនអនុបាតចំណូលពីពន្ធ»។
លោក Hashim បានបន្តថា៖ «គោលដៅរបស់យើង គឺឈានដល់កម្រិតរបស់កម្ពុជា [ដែលមានអនុបាតពន្ធ] ១៨ ភាគរយ ខណៈរបស់យើងមានចន្លោះពី ១២,១-១២,២ ភាគរយ។ ហើយនៅទីបំផុត យើងនឹង [ឈានដល់] កម្រិតរបស់វៀតណាម ប្រហែល ២៣ ភាគរយ»។

គួរគូសបញ្ជាក់ថា យោងតាមទិន្នន័យចុងក្រោយរបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (OECD) អនុបាតពន្ធរបស់កម្ពុជាមានត្រឹម ១៤,៧ ភាគរយ គិតត្រឹមឆ្នាំ ២០២២ ខណៈវៀតណាមមាន ១៩ ភាគរយ។
លោក Hashim ក៏បានប្រាប់វេទិការផងដែរថា លោក ប្រាបូវូ ចង់ជំរុញការប្រមូលពន្ធពី «សេដ្ឋកិច្ចស្រមោល» ដែលសំដៅលើសកម្មភាពសេដ្ឋកិច្ច ដែលមិនរាយការណ៍ទៅរដ្ឋាភិបាល ឬជាប់ការបង់ពន្ធ ដូចជាសេដ្ឋកិច្ចក្រៅផ្លូវការជាដើម៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម២ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


