ព័ត៌មានជាតិ
ពលរដ្ឋ កម្មករខេត្តកណ្ដាល និងខេត្តតាកែវ ពហិការប្រឆាំងនឹងគម្រោងបាតុកម្មនៅកូរ៉េ ដែលកៀរគរដោយទណ្ឌិត សម រង្ស៊ី
ភ្នំពេញ ៖ កម្មកររោងចក្រសហគ្រាស និងពលរដ្ឋនៅខេត្តតាកែវ និងខេត្តកណ្ដាល បានប្រកាសពហិការប្រឆាំងនឹងគម្រោងបាតុកម្មនៅសាធារណៈកូរ៉េដែលរៀបចំចាត់ចែងដោយក្រោយក្រុមជ្រុលនិយមក្រៅច្បាប់ និងមានទណ្ឌិត សម រង្ស៊ី ជាអ្នកនៅពីក្រោយ ខណៈពួកគេមិនចង់ឃើញបាតុកម្មប្រឆាំងនឹងរាជរដ្ឋាភិបាលខ្លួនឯងនៅលើទឹកដីបរទេសនោះទេ។

លោក យឺន វង ពលរដ្ឋបម្រើការងារជាសហជីពដើម្បីសិទ្ធិការងារនៃក្រុមហ៊ុន ហ្វូស៊ុន ខេមបូ ស្ថិតនៅស្រុកបាទី ខេត្តតាកែវបានថ្លែងថា៖«ខ្ញុំគិតថា ប្រឆាំងក្រៅប្រទេសមិនទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលការចរចាបញ្ហាព្រំដែនជាមួយប្រទេសជិតខាងនោះទេ ហើយនៅតែចិញ្ចឹមចិត្តទាញកោះគុតមកធ្វើជាប្រធានបទសម្រាប់បាតុកម្ម»។
លោកបន្តថា «ក្នុងនាមខ្ញុំជាពលរដ្ឋ ខ្ញុំពិតជាមិនចង់ឃើញក្រុមជ្រុលនិយមទាំងនោះបាតុកម្មប្រឆាំងនឹងរាជរដ្ឋាភិបាលខ្លួនឯងនៅលើទឹកដីបរទេសនោះទេ ព្រោះវានាំភាពអាម៉ាស់នៅទឹកដីកូរ៉េ និងឆាកអន្តរជាតិ។ បាតុកម្មនេះមិនអាចដោះស្រាយបញ្ហាកោះគុតនេះបានទេ ព្រោះរាជរដ្ឋាភិបាលទាំងពីរកំពុងចរចាគ្នាដោយសន្ដិវិធី»។
លោកបានអំពាវនាវប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសកុំជឿតាមការញុះញង់របស់ក្រុមជ្រុលនិយម ព្រោះនាំតែខាតបង់ពេលវេលារបស់បងប្អូននោះទេ។
បាតុកម្មក៏មិនមែនជាជម្រើសល្អក្នុងការដោះស្រាយបញ្ហារវាងកម្ពុជា និងថៃបានទេ គឺត្រូវការពេលវេលាសមស្រប និងធ្វើការសិក្សាឱ្យបានស៊ីជម្រៅថែមទៀត។
អ្នកស្រី ឈៀ ស្រីមុំ ពលរដ្ឋបម្រើការងារជាសហជីពដើម្បីសិទ្ធិការងារនៃក្រុមហ៊ុន សេឌូណូ ខេមបូ ស្ថិតនៅស្រុកបាទី ខេត្តតាកែវបានថ្លែងថា «ខ្ញុំបានឃើញក្រុមជ្រុលនិយមប្រកាសកៀរគរបាតុកម្មដែរ តែខ្ញុំមិនចាប់អារម្មណ៍នឹងពួកគេទេ ព្រោះខ្ញុំគិតថា គ្មានផលប្រយោជន៍អ្វីទេ នាំតែខាតបង់ពេលវេលា ពេលខ្លះពួកគេរ៉ៃលុយ យើងអស់លុយទៀត ខ្ញុំមិនគាំទ្រ ហើយក៏មិនចូលរួមដែរ»។
អ្នកស្រីបានបង្ហាញពីភាពជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចបរវធិបតី ហ៊ុន ម៉ាណែត ព្រោះសម្ដេចជាអ្នកបន្តវេនដ៏មានសក្ដានុពលមួយរូប និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាជាតិ ក៏ដូចជាបញ្ហាព្រំដែនជាមួយប្រទេសជិតខាង។
អ្នកស្រី រដ្ឋ ម៉ូនី កម្មកររោងចក្រនៅខេត្តកណ្ដាលបានថ្លែងថា «ខ្ញុំឃើញតែពួកគេហ្នឹងធ្វើបាតុកម្មតែរហូតហ្នឹង តែមិនឃើញមានអ្វីប្លែកផង។ ប្រហែលជាអត់មានអ្នកចូលរួម ព្រោះវាមានផលប្រយោជន៍អ្វីដល់ជាតិយើងទេ មានតែធ្វើឱ្យបរទេសមើលងាយយើងទៅវិញទេ ព្រោះបង្កបញ្ហាស្មុគស្មាញនៅលើទឹកដីគេ»។
អ្នកស្រីគោរពឆន្ទៈរបស់បងប្អូនដែលកំពុងរស់នៅប្រទេសកូរ៉េដែលប្រកាសមិនចូលរួមធ្វើបាតុកម្មតាមការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយម ហើយអ្នកស្រីក៏ប្រកាសមិនគាំទ្របាតុកម្មដូចជា បងប្អូននៅទីនោះដែរ ព្រោះបាតុកម្មមិនមានផលចំនេញអ្វីដល់ជាតិនោះទេ វាគ្រាន់តែបម្រើរបៀបវារៈនយោបាយដ៏កខ្វក់របស់ពួកគេប៉ុណ្ណោះ។
លោក ស៊ូ ស៊ាម កម្មកររោងចក្រនៅខេត្តកណ្ដាលបានថ្លែងថា «មួយថ្ងៃៗ ពួកគេគិតតែពីញុះញង់ពលរដ្ឋឱ្យស្អប់រាជរដ្ឋាភិបាលខ្លួនឯង ស្អប់ប្រទេសជាតិខ្លួនឯង ក៏ដូចជាបង្ហាញចំណុចខ្សោយឱ្យជនបរទេសមើលងាយជាតិខ្មែរ។ ដូច្នេះ សូមបងប្អូនពិចារណាឱ្យបានច្បាស់លាស់ កុំទៅចូលរួមជាមួយពួកគេនោះ»។
បើតាមអ្នកស្រាវជ្រាវនយោបាយ និងអ្នកទស្សនៈវិជ្ជានៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា កម្ពុជានឹងខាតបង់ជាក់ជាមិនខាន បើសិនជាកម្ពុជាធ្វើការប្តឹងទៅតុលាការអន្តរជាតិ ឬក៏ពឹងផ្អែកលើយន្តការដំណោះស្រាយអន្តរជាតិលើបញ្ហាកោះគុត។
ទន្ទឹមនឹងនេះ អ្នកនយោបាយខ្មែរដែលមានមូលដ្ឋាននៅបរទេស ឬអតីតមេដឹកនាំគណបក្សប្រឆាំងគួរឈប់យកពលករធ្វើជាឈ្នាន់នយោបាយ កៀរគរធ្វើបាតុកម្មលើដីបរទេសដោយខុសច្បាប់ ដើម្បីបំពេញរបៀបវារៈនយោបាយរបស់ខ្លួនបន្តទៀត៕







-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


