ព័ត៌មានជាតិ
វិស័យចិញ្ចឹមសត្វជាវិស័យដ៏សំខាន់មួយជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ
ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាលោក ស្រ៊ុន ពៅ បានលើកឡើងថាវិស័យចិញ្ចឹមសត្វ គឺជាវិស័យដ៏សំខាន់មួយនៅក្នុងវិស័យកសិកម្ម ដោយបានជួយផ្តល់វិភាគទានដ៏ធំមួយនៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ថ្លែងក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងសិក្ខាសាលាស្តីពីដំណោះស្រាយប្រកបដោយ និរន្តរភាពលើវិស័យចិញ្ចឹមសត្វនៅកម្ពុជានៅព្រឹកថ្ងៃទី២១កម្ភៈនេះ លោក ស៊្រុនពៅ បានបន្តថាមិនតែប៉ុណ្ណោះទៀតវិស័យចិញ្ចឹមសត្វ បានជួយគាំទ្រដល់វិស័យនានានៅក្នុង វិស័យកសិកម្ម និងវិស័យផ្សេងទៀត ដូចជាការបង្កើតការងារជូនប្រជាពលរដ្ឋ ការបង្កើន ចរន្តប្រមូលទិញវត្ថុធាតុដើមសម្រាប់ ផលិតចំណីសត្វក្នុងស្រុក និងការបង្កើនសកម្មភាព អាជីវកម្មខ្នាតតូច និងខ្នាតមធ្យមក្នុងស្រុក ឱ្យកាន់តែផុលផុសឡើងៗ ថែមទៀតផង។ដូចនេះ វិស័យចិញ្ចឹមសត្វនៅកម្ពុជាត្រូវតែរឹងមាំ និងឈានទៅមុខ ដើម្បីជួយដល់ កំណើនសេដ្ឋកិច្ចជាតិ។
លោកបានថ្លែងពន្យល់ថា ៖រយៈពេល ជាច្រើនឆ្នាំចុង ក្រោយនេះ វិស័យចិញ្ចឹមសត្វនៅតែបន្តរក្សាបានវឌ្ឍនភាពពីមួយឆ្នាំទៅមួយឆ្នាំមិនឈប់ ឈរ ពោល គឺ យើងបានផ្តើមពីការចិញ្ចឹមដែលមានលក្ខណៈគ្រួសារ រហូតបានក្លាយជា ការចិញ្ចឹមបែបពាណិជ្ជកម្មទំនើប ដូចបណ្តាប្រទេសនានា ហើយមានលទ្ធភាពផ្គត់ផ្គង់ ទីផ្សារក្នុងស្រុកយ៉ាងពេញលេញទៀងទាត់ និងមានផលិតកម្មសត្វមួយចំនួន អាចនាំ ចេញទៅក្រៅទេសទៀតផង»។

លោក ស៊្រុនពៅបានបន្ថែមថាតាំងពីដើមឆ្នាំ២០២៤មកនេះ វិស័យចិញ្ចឹមសត្វយើងមានដំណើរការជាវិជ្ជមានជា បណ្តើរៗ ពិសេសលើផ្នែកទីផ្សារ ដែលធ្វើឱ្យសហគ្រិនខ្មែរយើង ជាពិសេស សមាជិក សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាដែលស្រលាញ់ពេញចិត្តវិស័យនេះមានទឹកចិត្តឡើងវិញ ហើយក៏បានជំរុញថ្នាក់ដឹកនាំសមាគមឱ្យបន្តតាមដាន និងស្វែងរកការគាំទ្រលើគោល នយោបាយ និងស្វះស្វែងចូលជួបប្រជុំពិភាក្សាការងារជាមួយក្រសួងស្ថាប័នមាន សមត្ថកិច្ចពាក់ព័ន្ធដើម្បីជួយដល់វិស័យចិញ្ចឹមសត្វ និងធានាដល់សុខុមាលភាពសង្គមផង ដែរ។

លោក ស៊្រុនពៅបានសំណូមពរដល់អ្នកចូលរួម ដើម្បីធ្វើឱ្យ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ក្លាយជាចលករដ៏ខ្លាំងមួយក្នុងការលើកកម្ពស់សុខភាព សុវត្ថិភាពចំណីអាហារ សន្តិសុខស្បៀងជាតិ និងជំរុញវិស័យចិញ្ចឹមសត្វនៅកម្ពុជាឱ្យ កាន់តែរឹងមាំប្រកបដោយគុណភាព ដើម្បីចូលរួមកសាង និងពង្រឹងគ្រឹះសេដ្ឋកិច្ចជាតិ ស្របតាមគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិរបស់រាជរដ្ឋាភិបាល៕
អត្ថបទ៖សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


