សេដ្ឋកិច្ច
កសិករអះអាងថា តម្លៃគោធ្លាក់ចុះ ខណៈរបរចិញ្ចឹមគោតាមផ្ទះក៏ថមថយ
ទីផ្សារគោនៅកម្ពុជាហាក់មានការថមថយ ដែលធ្វើឱ្យមុខរបរចិញ្ចឹមគោតាមផ្ទះ ដែលអាចហៅបានថាការចិញ្ចឹមលក្ខណៈគ្រួសារ ហាក់កាត់បន្ថយជាងមុន។ កសិករមួយចំនួនបានអះអាងថា តម្លៃគោមានការធ្លាក់ថ្លៃខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ។

លោក ចាន់ ផាន អាយុ៥៨ឆ្នាំ ជាកសិករចិញ្ចឹមគោ ស្ថិតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានប្រាប់ឱ្យដឹងថា មុខរបរចិញ្ចឹមគោនេះ លោកបានធ្វើវារយៈពេលជាង៣០ឆ្នាំមកហើយ។ លោកបន្តថា ចូលមកដល់ឆ្នាំ២០២៥នេះ ទីផ្សារគោនៅក្នុងភូមិ ឃុំ របស់លោក ហាក់ថមថយខ្លាំង ដោយសារស្ងាត់ឈ្មួញដើរទិញគោ មិនថាជាប្រភេទគោពូជ និងគោគីឡូនោះទេ។ ទាំងនេះហើយ ដែលធ្វើឱ្យការចិញ្ចឹមគោរបស់លោក ចាន់ ផាន មានការជាប់គាំងទីផ្សារមិនអាចលក់បានចំណេញដូកកាលពីពេលកន្លងទៅ។

លោក ចាន់ ផាន បានប្រាប់ឱ្យដឹងទៀតថា មូលហេតុដែលលោកនៅតែបន្តចិញ្ចឹមគោនេះ ដោយសារតែវាជាមុខរបរប្រពៃណីមួយរបស់ប្រជាជនខ្មែរតាំងពីសម័យបុរាណ ភាគច្រើនធ្វើស្រែ និងចិញ្ចឹមគោនេះតែម្ដង។ លោក បញ្ជាក់ទៀតថា សម្រាប់ទីផ្សារនាពេលបច្ចុប្បន្ន គោចិញ្ចឹមសម្រាប់តែចូលកសិដ្ឋាន ចំណែកឯការភ្ជួររាស់ បច្ចុប្បន្នគេនាំគ្នាប្រើ គោយន្ត និងត្រាក់ទ័រទំនើបៗអស់ហើយ ចំពោះគោវិញគេមិនសូវនិយមប្រើដូចសម័យបុរាណ នោះឡើយ។

មិនខុសគ្នាប៉ុន្មានពីកសិករខាងលើ លោក សុខ ពៅ អាយុ៥៦ឆ្នាំ ជាកសិករចិញ្ចឹមគោ ស្ថិតនៅខ្សាច់កណ្ដាល ខេត្តកណ្ដាល ក៏បានប្រាប់ឱ្យដឹងដូចគ្នាថា បច្ចុប្បន្នមុខរបរចិញ្ចឹមគោលក្ខណៈគ្រួសារ មានការធ្លាក់ចុះយ៉ាងខ្លាំង នេះក៏ដោយសារតែគោមិនសូវមានទីផ្សារ និងពេលលក់ចេញពុំបានថ្លៃខ្ពស់ដូចពេលកន្លងទៅ។

លោក បន្តថា ទីផ្សារគោបច្ចុប្បន្ន ពុំអាចលក់ចំណេញដូចកាលពីជាង១០ឆ្នាំមុន ដែលប្រភេទគោពូជខ្លះ អាចលក់តម្លៃ១នឹម ជាង២០លានរៀល ក៏ធ្លាប់មានដែរ។ ប៉ុន្តែតម្លៃគោរយៈពេលពេលចុងក្រោយនេះ គឺធ្លាប់ថ្លៃយ៉ាងគំហុក ពោលគឺ១នឹម លក់បានយ៉ាងច្រើន ៥លានរៀល ទៅ៦លានរៀល តែប៉ុណ្ណោះ។

យ៉ាងណាមិញ ទាក់ទងនឹងបញ្ហានេះ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា មូលហេតុដែលជាកត្តាចម្បងនាំឱ្យតម្លៃគោរបស់កសិករធ្លាក់ចុះខ្លាំង នេះដោយសារតែបច្ចុប្បន្នវិស័យកសិកម្មគេមិនសូវនិយមប្រើប្រាស់គោសម្រាប់ភ្ជួររាស់ដូចកាលពីមុន ដោយសារវាត្រូវបានជំនួសមកវិញដោយគ្រឿងយន្ត មានត្រាក់ទ័រ និងម៉ាស៊ីនទំនើបៗ សម្រាប់បម្រើឱ្យវិស័យមួយនេះ។

ក្រៅពីនេះ កត្តាដែលនាំឱ្យតម្លៃគោមានធ្លាក់ចុះខ្លាំងក៏ដោយសារតែមានការនាំចូលសាច់ក្របីពីប្រទេសឥណ្ឌាចូលមកប្រទេសកម្ពុជាច្រើន ចំណែកតម្លៃវិញក៏ថោកគួរសម ដែលមួយគីឡូត្រឹមតែ២០០០០រៀល នៃតម្លៃលក់ចេញក្នុងទីផ្សារ៕

អត្ថបទ ៖ សួស សិត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


