ព័ត៌មានជាតិ
កាហ្វេអារ៉ាប៊ីកាដាំរយៈកម្ពស់ជាង ៧០០ ម៉ែត្រនៅខេត្តមណ្ឌលគិរី ទទួលស្គាល់គុណភាពរសជាតិពីអ្នកជំនាញការជប៉ុន
កាហ្វេអារ៉ាបីកាដែលជាពូជកាហ្វេដ៏ពេញនិយមមួយនៅលើពិភពលោក ត្រូវបានដាំដុះនៅខេត្តមណ្ឌលគិរី ដែលកំពុងហុចផល ខណៈដែលគុណភាពនិងរសជាតិមានការទទួលស្គាល់ពីអ្នកជំនាញការជប៉ុន។
លោក ស៊ាន លៀងហី អ្នកបច្ចេកទេសដាំកាហ្វេអារ៉ាប៊ីកានៅចម្ការកាហ្វេភីដាក្នុងខេត្តមណ្ឌលគិរីបានឲ្យដឹងថា ពូជកាហ្វេអារ៉ាបីកាត្រូវការដាំដុះនៅរយៈកម្ពស់ចាប់ពី ៧០០ ម៉ែត្រ ដល់ ១ ០០០ ម៉ែត្រ ទើបដំណាំកាហ្វេលូតលាស់បានល្អ។

លោកថា តាមការស្រាវជ្រាវ ពូជកាហ្វេអារ៉ាប៊ីកាធន់អាកាសធាតុ ហើយភូមិសាស្ត្រទឹកដីខេត្តមណ្ឌលគិរីសមស្របសម្រាប់ការដាំពូជកាហ្វេនាំចូលពីបរទេសនេះ។ យ៉ាងណាមិញ ខេត្តមណ្ឌលគិរីជាតំបន់ព្រៃភ្នំ ហើយបញ្ហាប្រឈមគឺខ្វះខាតប្រភពទឹក។ នេះបើតាម លោកស៊ាន លៀងហី។
កន្លងទៅក្រុមអ្នកជំនាញជប៉ុនបានចុះពិនិត្យនៅចម្ការ ហើយវាយតម្លៃថាកាហ្វេនៅចម្ការរបស់លោកមានគុណភាពអាចនាំចេញបាន។ លោក ស៊ាន លៀងហី បានប្រាប់ថា ទិន្នផលកាហ្វេដែលដាំបាននៅមានកម្រិតតិចតួច ហើយការនាំចេញមានការពិបាកបន្តិចតាមតម្រូវការទីផ្សារ។
លើផ្ទៃដីដាំកាហ្វេប្រមាណ ១៥ ហិកតា លោក ស៊ាន សាងហី ប្រាប់ថា ក៏មានផែនការពង្រីកបន្ថែមនៅឆ្នាំបន្តបន្ទាប់ចន្លោះ ១០ ហិកតាបន្ថែមទៀត ខណៈការផ្គត់ផ្គង់បច្ចុប្បន្នបានសម្រាប់តែទីផ្សារក្នុងស្រុកប៉ុណ្ណោះ។
លោក ស៊ាន លៀងហី បានបន្តថា ការដាំកាហ្វេពូជអារ៉ាប៊ីកា ការថែទាំត្រូវការប្រើប្រាស់ប្រភេទជីកំប៉ុសច្រើនជាងជីគីមី ហើយពាក់ព័ន្ធកម្រិត PH ដី និងការប្រើប្រាស់ថ្នាំបាញ់សម្លាប់សត្វល្អិតក៏ត្រូវប្រើប្រាស់ដោយប្រុងប្រយ័តុ្នផងដែរ។ ជាមួយគ្នានេះ បើតាមលោក ស៊ាន សាងហី លោកក៏កំពុងតែសាកល្បងដាំដុះពូជកាហ្វេប្រភេទមួយទៀតគឺរូបូស្តាលើផ្ទៃដីទំហំប្រហែល ៥ ហិកតា ដើម្បីផ្គត់ផ្គង់តម្រូវការអតិថិជនក្នុងស្រុក៕

-
សេដ្ឋកិច្ច១ សប្តាហ៍ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម១ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ agoសមាគមសិល្បករខ្មែរ ជូនដំណឹងពីការរៀបចំបុណ្យសព លោក ផៃ ផុរ៉ាក់ និងអំពាវនាវសាធារណជនចូលរួមឧបត្ថម្ភតាមសទ្ធា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
កីឡា៦ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


