ជីវិតកម្សាន្ដ
ឈានចូលវ័យ ៥៤ ឆ្នាំ តារាសម្តែងហ្វីលីពីន Kris មិនមានដៃគូជីវិតឡើយ
តារាសម្តែង Kris Aquino ដែលគេតែងតែហៅថា Queen of All Media របស់ហ្វីលីពីន សម្រាប់ឥទ្ធិពលដ៏សំខាន់របស់នាងនៅក្នុងឧស្សាហកម្មនេះ បានបង្ហាញឲ្យដឹងថា នៅអាយុ ៥៤ ឆ្នាំ បច្ចុប្បន្ននេះ នាងមិនមានទំនាក់ទំនង ឬភ្ជាប់ពាក្យជាមួយអ្នកណាឡើយ។
តារាស្រីរូបនេះបានសរសេរនៅលើ Instagram ផ្ទាល់ខ្លួនថា «ខ្ញុំតែងតែស្មោះត្រង់ជាមួយអ្នកទាំងអស់គ្នា មួយរយៈពេលនេះខ្ញុំនៅលីវ គ្មានមិត្តប្រុស ច្បាស់ណាស់ថាគ្មានគូដណ្តឹង។ ខ្ញុំមិនដែលផ្តល់ព័ត៌មានលម្អិតទេ ខណៈពេលដែលយើងនៅជាប្តីប្រពន្ធ ដូច្នេះវាមិនសមហេតុផលក្នុងការពន្យល់លម្អិតនៅពេលនេះទេ»។
អាពាហ៍ពិពាហ៍តែមួយគត់របស់ Aquino រហូតមកដល់បច្ចុប្បន្នគឺជាមួយកីឡាករបាល់បោះអាជីព James Yap ដែលនាងបានរៀបការនៅឆ្នាំ ២០០៥។ បើទោះបីជា Yap មានជម្លោះភាពមិនស្មោះត្រង់ក្នុងឆ្នាំ ២០០៦ក៏ដោយ ក៏ប្តីប្រពន្ធមួយគូនេះ នៅតែរស់នៅជាមួយគ្នារហូតដល់លែងលះគ្នាក្នុងឆ្នាំ ២០១២ ព្រមទាំងមានកូនពីរនាក់ជាមួយគ្នា។
កាលពីខែមិថុនាឆ្នាំមុន តារាស្រីរូបនេះបានចែករំលែកថានាងកំពុងជួបវេជ្ជបណ្ឌិត Michael Padlan ដែលជាវេជ្ជបណ្ឌិតដែលមានមូលដ្ឋាននៅទីក្រុង Makati ប្រទេសហ្វីលីពីន នេះបើយោងតាម PhilStar ។
ក្រោយមក កាលពីដើមខែតុលា ឆ្នាំ ២០២១ Aquino បានប្រកាសពីការភ្ជាប់ពាក្យរបស់នាង ជាមួយអ្នកនយោបាយហ្វីលីពីន Mel Sarmiento ដែលបានបម្រើការជាលេខាធិការក្រសួងមហាផ្ទៃ និងរដ្ឋាភិបាលក្នុងតំបន់នៃប្រទេសហ្វីលីពីនពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៦ តាមបណ្តាញ GMA ។ ទោះជាយ៉ាងណាក៏ដោយ គូស្នេហ៍មួយគូនេះបានបញ្ជាក់ពីការបញ្ចប់ការភ្ជាប់ពាក្យរបស់ពួកគេនៅខែមករា ឆ្នាំ ២០២២។
គួរជម្រាបជូនថា Aquino គឺជាកូនស្រីពៅរបស់សមាជិកព្រឹទ្ធសភា Benigno Aquino Jr. និងអតីតប្រធានាធិបតី Corazon Aquino ដែលជាស្ត្រីដំបូងដែលកាន់តំណែងប្រធានាធិបតីហ្វីលីពីន។ បងប្រុសរបស់នាង Benigno Aquino III ក៏បានធ្វើជាប្រធានាធិបតីទី១៥ នៃប្រទេសហ្វីលីពីនពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៦ ផងដែរ។
នាងបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ១៩៩០ ហើយត្រូវបានទទួលស្គាល់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះសម្រាប់ការសម្ដែងរបស់នាងនៅក្នុងខ្សែភាពយន្តដ៏ល្បីល្បាញ Crazy Rich Asians ឆ្នាំ ២០១៨ ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ភ្ញាក់ផ្អើល តារាហ្វីលីពីនម្នាក់មានមុខមាត់ដូច Jennie ដល់ទៅ ៩៩ភាគរយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


