ព័ត៌មានជាតិ
នៅភ្នំពេញ មានមណ្ឌលចត្តាឡីស័ក ប្រមាណ១០០ទីតាំង ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩
ខណៈដែលរាជធានីភ្នំពេញ បាននិងកំពុងប្រឈមមុខនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គិតត្រឹមថ្ងៃ២២មីនានេះ នៅរាជធានីភ្នំពេញមានមណ្ឌលចត្តាឡីស័ករបស់រដ្ឋនិងកន្លែង សម្រាប់ចត្តាឡីស័កនៅតាមផ្ទះ មានចំនួនប្រមាណ១០០ទីតាំង ដែលរដ្ឋបាលរាជធានីភ្នំពេញ បានកំពុងតែបិទនឹងដាក់ឲ្យបងប្អូនប្រជាពលរដ្ឋធ្វើចត្តាឡីស័ក ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។

នេះបើតាមការបញ្ជាក់ឲ្យដឹង ពីលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២២ខែមីនានេះ។ លោកម៉េត មាសភក្តី បានមានប្រសាសន៍ឲ្យដឹងថា ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ នៅរាជធានីភ្នំពេញមានមណ្ឌលសម្រាប់ចត្តាឡីស័កចំនួនប្រមាណ ជាង២០០ ទីតាំង ក្នុងនោះ មានទីតាំងចត្តាឡីស័ករបស់រដ្ឋចំនួន៧ទីតាំង និង ទីតាំងដែលបិទឲ្យធ្វើចត្តាឡីស័ក នៅតាមខុនដូនិងផ្ទះរបស់ប្រជាពលរដ្ឋ មានចំនួនប្រមាណ២០០ទីតាំង។ ប៉ុន្តែមកដល់ពេលនេះ មានទីតាំងប្រមាណជាង១០០ទីតាំងហើយ ដែលយើងបានបើកឲ្យដំណើរការឡើងវិញ ក្រោយពីធ្វើចត្តាឡីស័កហើយ រកមិនឃើញ អ្នកជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩នេះ។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន៧៣នាក់ទៀត និងជាសះស្បើយ ១៧នាក់។ ក្នុងនោះករណីឆ្លងសហគមន៍ ៧១នាក់(ភ្នំពេញចំនួន២៨នាក់ ខេត្តព្រះសីហនុ ៣២នាក់ កំពង់ធំ ៥នាក់ កណ្ដាល ៣នាក់ សៀមរាប ១នាក់ ព្រៃវែង ១នាក់ និងខេត្តកែប ចំនួន១នាក់ )អ្នកដំណើរពីបរទេស ០២នាក់ ។ គិតត្រឹមព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ មានអ្នកឆ្លងសរុបចំនួន១៧៥៣ នាក់ អ្នកជាសះស្បើយចំនួន៩៦៧ នាក់ អ្នកកំពុងព្យាបាលចំនួន៧៨១នាក់និងមាន អ្នកស្លាប់ចំនួន ០៣ នាក់៕




អត្ថបទ៖ ស្រីរ័ត្ន
សូមចុចអាន៖ រកឃើញវិជ្ជមានកូវីដ១៩លើ បុរសអាយុ ៣២ ឆ្នាំនៅខណ្ឌ ឬស្សីកែវ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៦ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


