Connect with us

កីឡា

ជើង​ខ្លាំង​ផ្តួល​ថៃ​ច្រើន​រូប Nabati ត្រូវ ONE តេស្តឃើញសារធាតុហាម​ឃាត់

បានផុស

នៅ

កីឡាករសញ្ជាតិ រុស្ស៊ី Kiamran Nabati ត្រូវបានស្ថាប័ន ONE Championship ផ្អាក​ឡើងសង្វៀនរយៈពេល ១ ឆ្នាំ ដោយសារពិនិត្យឃើញវិជ្ជមានសារធាតុ​ហាម​ឃាត់។

Nabati ប្រកួតនៅ ONE
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរកឃើញនេះបានកើតឡើង បន្ទាប់ពីការប្រកួតចុងក្រោយរវាងរូបគេ ទល់នឹងអ្នកប្រដាល់ ថៃ Ferrari Fairtex នៅសង្វៀន ONE Friday Fights 95 កាលពីខែ​មករា កន្លងទៅ ដែលពេលនោះរូប​គេបានទទួលជ័យជម្នះ ដោយផ្តួលឱ្យសន្លប់ទឹកទី ១។

មិនមែន Nabati តែ​ម្នាក់​នោះ​ទេ​ ដែលបានតេស្តឃើញវិជ្ជមានសារធាតុ​ហាមឃាត់ សូម្បីដៃគូរបស់គេកីឡាករ Ferrari Fairtex ក៏រកឃើញវិជ្ជមានសារធាតុ​ហាម​ឃាត់​ដូចគ្នាដែរ ប៉ុន្តែកីឡាករ ថៃ រូបនេះនឹងត្រូវផ្អាក​ពី​ការ​ឡើងសង្វៀន ONE ត្រឹមរយៈពេល ៣ ខែប៉ុណ្ណោះ។

កីឡាករ Nabati បានសាងកំណត់ត្រាល្អមែនទែននៅសង្វៀន ONE ដោយឆ្លងកាត់ ៥ ប្រកួតជាមួយជើងខ្លាំង ថៃ រូបគេបានឈ្នះទាំង ៥ ប្រកួត ក្នុងនោះអ្នកលេងកណ្តាប់ដៃវ័យ ៣០ ឆ្នាំរូបនេះបានឈ្នះកីឡាករ Pongsiri PK Saenchai, Avatar PK Saenchai, Suablack, Nong-O Hama និងចុងក្រោយបានយកឈ្នះលើ Ferrari Fairtex៕

Nabati ប្រកួតនៅ ONE ទល់នឹង Ferrari Fairtex

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Bangkok Post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម