កីឡា
Terada ឡើងឈរលេខ១ពិភពលោក ឃីកបុកស៊ីងទម្ងន់៥៧គីឡូក្រាម
អ្នកប្រដាល់ឃីកបុកសុីងវ័យ២៣ឆ្នាំ សញ្ជាតិជប៉ុន កីឡាករ Takumi Terada បានឡើងឈរលេខ១ក្នុងតារាងចំណាត់ថ្នាក់ឃីកបុកស៊ីពិភពលោកក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ក្រោយឈ្នះខ្សែក្រវាត់ K-1 Featherweight។

អ្នកប្រដាល់វ័យក្មេង Takumi Terada បានទម្លាក់ជើងខ្លាំងកីឡាករ Taito Gunji ឲ្យធ្លាក់មកលេខ២ក្នុងតារាងចំណាត់ថ្នាក់ពិភពលោកក្នុងប្រភេទទម្ងន់៥៧គីឡូក្រាមរៀបចំឡើងដោយ Beyond Kick។ អ្វីដែលកាន់តែពិសេសគឺកីឡាករ Takumi Terada នេះហើយបានធ្វើឲ្យកីឡាករ Taito Gunji ស្គាល់បរាជ័យលើកដំបូងគិតតាំងពីឆ្នាំ២០១២។ ក្នុងការប្រកួតដណ្ដើមខ្សែក្រវាត់ K-1 Featherweight កម្មវិធី K-1 World Max 2024 នៅទីក្រុងតូក្យូ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ កីឡាករ Terada បានឈ្នះពិន្ទុកីឡាករ Taito Gunji ក្នុងទឹកទី៤ ដែលជាទឹកបន្ថែម ក្រោយការប្រកួត៣ទឹកលទ្ធផលស្មើគ្នា។
ក្រោយជ័យជម្នះ Terada បានគ្រងជាម្ចាស់ខ្សែក្រវាត់ K-1 Featherweight ជាពិសេសបានឡើងឈរលេខ១ក្នុងតារាងចំណាត់ថ្នាក់ពិភពលោក ស្របពេលរូបគេកំពុងមានកំណត់ត្រាយ៉ាងល្អក្នុងការប្រកួតឃីកបុងសុីងកម្រិតអាជីព។ គិតចាប់តាំងពីឆ្នាំ២០២០ កីឡាករ Terada ប្រកួតបាន១១លើក ឈ្នះ១០ ចាញ់១លើក ហើយកំពុងគ្រងខ្សែក្រវាត់២ខ្សែគឺ ISKA Oriental Rules World Super-featherweight និង K-1 Featherweight។

កីឡាករ Takumi Terada ស្ថិតនៅក្លិប Team Vasileus ជាមួយកីឡាករឆ្នើម Takeru Segawa។ រូបគេមានពេលវេលាវែងឆ្ងាយទៀត ក្នុងការប្រឡូកអាជីពឈឺសាច់មួយនេះ។ ជាពិសេសនៅមានដៃគូខ្លាំងៗជាងច្រើនទៀតដែលអ្នកប្រដាល់វ័យក្មេងម្នាក់នេះត្រូវជួប៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


