ជីវិតកម្សាន្ដ
ភរិយាកវី ស្វាយ សំអឿ ដង្ហោយរកជំនួយព្យាបាលជំងឺ និងអាហារ សម្រាប់ជីវិតចុងក្រោយ
ភរិយារបស់វីរកវីនិពន្ធបទចម្រៀងដ៏ល្បីកាលពីជំនាន់ដើមលោក ស្វាយ សំអឿន គឺ អ្នកស្រី ដុំ សុផានី បានដាច់ចិត្តដង្ហោយរកជំនួយពីសប្បុរសជន ដើម្បីព្យាបាលជំងឺ និងអាហារ ក្នុងដង្ហើមជីវិតចុងក្រោយដែលសព្វថ្ងៃកំពុងជួបជីវភាពខ្វះខាតខ្លាំង។

បើយោងតាមសំណេរដែលបានសរសេរបង្ហោះតាមបណ្ដាញសង្គមពីតារាចម្រៀងលោក សុះ ម៉ាច បានឲ្យដឹងថា ភរិយាវីរកវីនិពន្ធលោក ស្វាយ សំអឿ គឺ លោកយាយ ដុំ សុផានី ដែលកម្សត់ទុរគត គ្មានកូនចៅ ផ្ញើខ្លួននឹងក្មួយ ឥឡូវកំពុងតែដង្ហោយសុំជំនួយ ដើម្បីបន្តព្យាបាលជំងឺ និងបន្តជីវិតរស់នៅរហូតជីវិតចុងក្រោយ។

លោក សុះ ម៉ាច បានរៀបរាប់ថា ភរិយាវីរកវី ស្វាយ សំអឿ គឺ លោកយាយ ដុំ សុផានី ដង្ហោយរកជំនួយឧបត្ថម្ភ ដើម្បីព្យាបាលជំងឺ និងអាហារ ខណៈដែលជីវភាពគ្រួសារខ្សត់ខ្សោយខ្លាំង។ លោក ស្វាយ សំអឿ បានបន្សល់ទុកស្នាដៃនិពន្ធទាំងទំនុកច្រៀង ពិសេសគឺបទភ្លេងជាច្រើនរហូតសព្វថ្ងៃ ប៉ុន្តែភរិយារបស់លោកមិនមានវាសនាបានទទួលមរតកពីប្តីរបស់លោកយាយឡើយ។

តារាចម្រៀងលោក សុះ ម៉ាច បន្តទៀតថា កាលលោកនៅជាប្រធានសមាគម លោកបានយកអំណោយទៅជូនលោកយាយ ២ ដងផងដែរ នៅឯកងមាសខេត្តកំពង់ចាម។ លោកសង្ឃឹមថា នឹងមានសប្បុរសជនជួយលោកយាយផងទៅចុះ ជាពិសេសសមាគមសិល្បករខ្មែរ។ សប្បុរសជនអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទលោកយាយ ០៨៩ ៣០២ ៣៧៦។

គួរបញ្ជាក់ថា ស្នាដៃរបស់កវីនិពន្ធ ស្វាយ សំអឿ ដែលជាស្វាមីរបស់អ្នកស្រី ដុំ សុផានី គឺមានច្រើនអនេករាប់មិនអស់ តាំងពីទសវត្ស ៦០ ភាគច្រើនបទចម្រៀងក្នុងខ្សែភាពយន្តបទមនោសញ្ចេតនា បទប្រជាប្រិយខ្មែរមានដូចជា សំណព្វចិត្ត , កងកម្មកងកែវ , ស្ទឹងកែវ , កណ្តាលដួងចិត្ត , ស្ម័គ្របងដែរឬអូនស្រី ជាដើម…៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ