Connect with us

សេដ្ឋកិច្ច

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតដឹកភ្ញៀវទេសចរជាង ១ ០០០ នាក់ក្នុងមួយសប្ដាហ៍

បានផុស

នៅ

លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានឱ្យដឹងថា ក្នុងមួយសប្ដាហ៍ កំពង់ផែទេសចរអន្តរជាតិកំពត ដឹកភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជាង ១ ០០០ នាក់ បន្ទាប់ពីបានដាក់ឱ្យដំណើរការសាកល្បងកាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៤។

កំពង់ផែទេសចរអន្តរជាតិកំពត គ្រោងនឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៥ ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ៅ ធនិន បានលើកឡើងនៅក្នុងវេទិការវាងរដ្ឋាភិបាល និងរដ្ឋ​បាលថ្នាក់ក្រោម នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៥​នេះថា ខេត្តកំពតមានកំពង់ផែចំនួន ៥ សម្រាប់នាំទំនិញចេញ-ចូល និងសម្រាប់ទេសចរណ៍ជាតិ និងអន្តរជាតិ។ដោយឡែកកំពង់ផែទេសចរអន្តរជាតិកំពត ជាសមិទ្ធផលថ្មី ដែលបានបើក​ដំណើរការសាកល្បង និងបានដំណើរការដឹកភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិធ្វើ​ដំណើរ​ទៅ​តាមបណ្ដាកោះនានា ជាមួយនាវាទំនើបៗ។

លោក ម៉ៅ ធនិន បញ្ជាក់៖«ក្នុងមួយសប្ដាហ៍ ភ្ញៀវទេសចរជាតិ អន្តរជាតិប្រមាណជាង ១ ពាន់នាក់ បានធ្វើដំណើរតាមកំពង់ផែទេសចរណ៍នេះ»។

default

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ស្ថិតនៅជាប់នឹងដងព្រែក ដែលមានចម្ងាយ ៦ គីឡូម៉ែត្រ​ពីក្រុង​កំពត​ តម្លៃជាង ៩ លានដុល្លារ នឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០​២៥ ខណៈបច្ចុប្បន្នកំពុងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះ​អាសន្ន។

កំពង់ផែនេះ​បាន​ចាប់​ផ្តើម​សាង​សង់​កាល​ពី​ឆ្នាំ ២០១៨ ​ហើយ​បញ្ចប់​ការសាងសង់ទាំងស្រុងនៅ​ចុង​​ខែ​មិថុនា ឆ្នាំ២០២២ លើ​ផ្ទៃដី​ទំហំ​ជាង ៤ ហិក​តា។

តាម​រយៈ​​កំពង់​ផែ​ទេសចរណ៍​ខេត្ត​កំពត អាច​ភ្ជាប់ទៅនឹងកំពង់ផែក្នុងខេត្តព្រះសីហនុ ខេត្តកោះ​កុង​ ​កោះរ៉ុង ហើយ​ក៏​ភ្ជាប់ទៅកំពង់ផែកោះត្រល់ និងកំពង់ផែ​ដទៃទៀតនៅប្រទេសវៀតណាម និង​ប្រទេស​ថៃផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម