ព័ត៌មានជាតិ
ក្រុមហ៊ុនចិនធំៗមួយចំនួនចាប់អារម្មណ៍វិនិយោគលើរោងចក្រកែច្នៃវត្ថុធាតុដើម្បីផ្គត់ផ្គង់វិស័យកាត់ដេរនៅកម្ពុជា
តំណាងក្រុមហ៊ុន China Huadu ក្រុមហ៊ុន Zhejiang Juyuan New Material Co., Ltd. និងតំណាងពីបណ្តាក្រុមហ៊ុនផ្សេងៗទៀតពីមកខេត្ត Zhejiang ប្រទេសចិនបានបង្ហាញចំណាប់អារម្មណ៍លើការវិនិយោគលើការបង្កើតរោងចក្រកែច្នៃវត្ថុធាតុដើមដើម្បីផ្គត់ផ្គង់ដល់បណ្តារោងចក្រកាត់ដេរ និងវាយនភណ្ណនានានៅកម្ពុជា។

ការបង្ហាញនូវចំណាប់រម្មណ៍លើការវិនិយោគនេះធ្វើឡើងកាលពី ថ្ងៃទី ១៨ មីនា ដែលក្រុមប្រឹក្សាភិបាលពីក្រុមហ៊ុន China Huadu ដឹកនាំដោយលោក Liu Guorong និង លោក Liu Weiguo ប្រធានក្រុមហ៊ុន Zhejiang Juyuan New Material Co., Ltd. និងតំណាងពីបណ្តាក្រុមហ៊ុនផ្សេងៗទៀតពីវិស័យផលិតក្រណាត់នៅខេត្ត Zhejiang ប្រទេសចិនបានជួបពិភាក្សាអំពីឪកាសវិនិយោគជាមួយសមាគមវាយនភ័ណ្ឌ សំលៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរនៅកម្ពុជា (TAFTAC) ដឹកនាំដោយលោក Enjoy Ho អនុប្រធាន TAFTAC។
លោក Liu Guorong បានបង្ហាញពីការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការយល់ដឹងអំពីបញ្ហានៃការផ្គត់ផ្គង់ថាមពឡអគ្គិសនី ការផ្គត់ផ្គង់ទឹក អំពីបរិស្ថាន និងការប្រើប្រាស់ដីធ្លីសាងសង់រោងច្រក។
លោក Liu បានលើកឡើងថា៖«ក្រុមហ៊ុនរបស់ពួកយើងប្តេជ្ញានឹងបោះទុនវិនិយោគនៅកម្ពុជា ដោយពួកយើងបានស្គាល់ថាជាទីផ្សារកម្ពុជាជាទីផ្សារដែលមានសក្តានុពល និងមានទំនាក់ទំនងដ៏ជិតស្និទជាមួយប្រទេសចិន និងមានបរិយាកាសអាជីវកម្មផ្តល់អត្ថប្រយោជន៍ច្រើន»។

ជាមួយគ្នានោះដែរលោកក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការគាំទ្រពី TAFTAC និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រួលដល់ការវិនិយោគពីបរទេស។
លោក Mr. Liu ក៏បានលើកឡើងអំពីការប្រើប្រាស់បច្ចេកវិទ្យាលើបញ្ហាបរិស្ថានដែលបានប្រើប្រាស់ដោយក្រុមហ៊ុនរបស់លោកក្នុងការប្រតិបត្តិការវិស័យនេះ។ លោកថាកម្ពុជាអាចនឹងលក្លាយជាទីតាំងយុទ្ធសាស្ត្រសម្រាប់ការវិនិយោគរបស់វិនិយោគិនចិន ជាពិសេសដោយសារតែការកើនឡើងនៃតម្រូវការក្នុងស្រុក ខណៈពេលដែលកម្ពុជាក៏កំពុងរៀបចំខ្លួនដើម្បីឈានចេញពីឋានៈប្រទេសមានការអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ ២០២៩ខាងមុខនេះ ដែលទាមទារឱ្យអ្នកនាំចេញផលិតផលសម្លៀកបំពាក់កាត់ដេររបស់កម្ពុជាត្រូវតែមានប្រភពផ្គត់ផ្គង់វត្ថុធាតុដើមក្នុងស្រុក។
លោក Enjoy Ho អនុប្រធាន TAFTAC បានលើកឡើងថា សម្រាប់ដំណើរទស្សនកិច្ចនេះគឺជាពេលក្នុងការលើកកម្ពស់ការវិនិយោគ និងសមត្ថភាពផលិតនៅក្នុងវិស័យនេះនៅកម្ពុជា។

លោកថា៖«ចំពោះគោលបំណងនៃការវិនិយោគពីក្រុមហ៊ុន China Huadu នឹងមិនត្រឹមតែជួយធ្វើឱ្យកាន់តែប្រសើរឡើងនៃវិស័យកាត់ដេរសម្លៀកបំពាក់ វាយនភ័ណ្ឌនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនការអាចជួយរក្សាបាននូវខ្សែច្រវ៉ាក់ផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់បណ្តារោងចក្រដែលមានស្រាប់នៅទីនេះផងដែរ»។
លោកក៏បានរំលឹកអំពីភាពចាំបាច់នៃការផ្គត់ផ្គង់វត្ថុធាតុដើមកាត់ដេរកាលពីអំឡុងពេលក្រោយកូវីដ ដែលបណ្តារោងចក្រនានាចង់ឱ្យមានការបើករោងចក្រផលិតវត្ថុធាតុដើមនៅក្នុងស្រុកដើម្បីចូលរួមលើកកម្ពស់ឧត្តមភាពប្រកួតប្រជែងនៅទីផ្សារអន្តរជាតិ។

យោងតាមក្រសួងពាណិជ្ជកម្ម ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជាទៅទីផ្សារអន្តរជាតិដែលភាគច្រើនទៅទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក សម្រេចបាននូវទំហំទឹកប្រាក់ជាង ១២ ពាន់លានដុល្លារ នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៤ បានកើនឡើងពី ២១-២៥ ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។
ក្នុងនោះការនាំចេញសម្លៀកបំពាក់សម្រេចបានទឹកប្រាក់ចំនួន ៨,៩៤ ពាន់លានដុល្លារ កើនឡើង ២៥,៨៤ ភាគរយ, សម្ភារៈធ្វើដំណើរបាន ១,៧៨ ពាន់លានដុល្លារ កើន ២១,៥ ភាគរយ និងស្បែកជើង ១,៥០ ពាន់លានដុល្លារ កើន ២៤,៣០ ភាគរយ៕

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
សន្តិសុខសង្គម១ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កូរ៉េខាងជើង យកតង់បាំងនាវាចម្បាំងដែលលិច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនដល់២៤ម៉ោងផង វៀតណាម ជួបរញ្ជួយដី ១៣លើកផ្ទួនៗ