Connect with us

ជីវិតកម្សាន្ដ

លោក គួច ខេវិន ថា នឹងប្រើឱកាសទៅជប៉ុនលើកនេះ ដើម្បីផ្សព្វផ្សាយវប្បធម៌ និងប្រពៃណីជាតិ

បានផុស

នៅ

អតីតផលិតករល្បីឈ្មោះលោក គួច ខេវិន និងក្រុមការងារ ថ្មីៗនេះបានចេញទៅប្រទេសជប៉ុន ដើម្បីចូលរួមផ្សព្វផ្សាយវប្បធម៌ និងប្រពៃណីជាតិខ្មែរ ពិសេសត្រៀមទទួលអំណរឆ្នាំថ្មី។ ការចេញទៅជប៉ុននេះ គឺធ្វើឡើងតាមរយ:ប្រធានសមាគមខ្មែរប្រចាំនៅទីនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការបញ្ជាក់ពីលោក គួច ខេវិន បានឱ្យដឹងថា ក្នុងឱកាសតំណាងកម្ពុជាចេញទៅប្រទេសជប៉ុននេះដែរ លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមផ្សព្វផ្សាយនូវវប្បធម៌ និងប្រពៃណីជាតិដ៏ល្អផូរផង់របស់កម្ពុជាសម្រាប់នៅទីនោះ។ម្យ៉ាងទៀត ក៏មានរៀបចំការប្រឡងចម្រៀង “សំនៀងកូនខ្មែរ” នៅទឹកដីប្រទេសជប៉ុនទៀតផង។

លោក គួច ខេវិន បានសរសេរបង្ហោះនៅលើទំព័រហ្វេសប៊ុកថា “សួស្តីពុកម៉ែបងប្អូន យុវវ័យ និងបងប្អូនពលរដ្ឋខ្មែរដែលរស់នៅប្រទេសជប៉ុនជាទីស្រឡាញ់រាប់ អាននិងនឹករលឹកយើងនឹងបានជួបគ្នាបង្កើតនូវបរិយាកាសសប្បាយរីករាយទទួលអំណរឆ្នាំថ្មីប្រពៃណីជាតិនាឱកាសប្រឡងចម្រៀង “សំនៀងកូនខ្មែរ” នាថ្ងៃទី២៣ និង ទី៣០ ខែមីនាឆ្នាំ២០២៥ នៅប្រទេសជប៉ុន។

លោកបន្តទៀតថា ការរៀបចំនេះគោលបំណង ដើម្បីផ្សព្វផ្សាយវប្បធ៌មប្រពៃណីជាតិ និងផ្តល់កិត្តិយសចំពោះយុវវ័យខ្មែរយើង ដែលមានទេពកោសល្យសិល្បៈចម្រៀងល្អប្រសើរ។ លោកបន្ថែមថា តាមរយៈកម្មវិធីនេះយើងនឹងបានជួបសំណេះសំណាលផ្លាស់ប្តូរបទពិសោធល្អៗរវាងគ្នាដើម្បីមិត្តភាព និងលើកកម្ពស់វប្បធ៌មជាតិខ្មែរផងដែរ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម