ព័ត៌មានជាតិ
Update ៖ កុមារាអាយុជាង ៣ ឆ្នាំម្នាក់ កើតជំងឺផ្តាសាយបក្សីបានទទួលមរណភាពហើយ នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ
កុមារា អាយុ ៣ ឆ្នាំ ៦ ខែ ម្នាក់ កើតជំងឺផ្ដាសាយបក្សី បានទទួលមរណភាពហើយ នារសៀលថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៥ នេះ ដែលមានទីលំនៅក្នុងភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។ នេះបើតាមការបញ្ជាក់របស់ លោក ងី ប៊ុនឡែន ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ។

នៅក្នុងប្រតិបត្តិការជួយសង្គ្រោះកុមារារូបនេះដែរ លោក ងី ប៊ុនឡែន បានបញ្ជាក់បន្ថែមថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ និងក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យគន្ធបុប្ផា បានខិតខំយកចិត្តទុកដាក់ចំពោះកុមារខាងលើអស់ពីលទ្ធភាពហើយ ប៉ុន្តែដោយសារស្ថានភាពកុមារមានអាការធ្ងន់ធ្ងរ មិនអាចជួយសង្គ្រោះបានទាន់ពេលវេលា។

គួររំលឹកផងដែរថា ថ្មីៗ នេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសដល់សាធារណជនឱ្យបានជ្រាបថា មានអ្នកជំងឺផ្តាសាយបក្សី ១ ករណី កើតលើកុមារាអាយុ ៣ ឆ្នាំ ៦ ខែ និងត្រូវបានបញ្ជាក់វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់ ៥ អិន ១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នាថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៥ ដែលមានទីលំនៅក្នុងភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។

ក្រសួងសុខាភិបាល សូមក្រើនរំលឹកសាជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋ ហើយក៏សូមជម្រាបដល់ពលរដ្ឋ ប្រសិនបើមានអាការក្តៅខ្លួន ក្អក ហូរសំបោរ ឬ ពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ ក្នុងអំឡុង ១៤ ថ្ងៃ មុនថ្ងៃចាប់ផ្តើម មានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់ នៃការស្លាប់ជាយថាហេតុ។

របៀបចម្លង នៃជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្តាសាយមួយ ដែលជាធម្មតាចម្លងរវាងសត្វបក្សីឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស តាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សីដែលឈឺ ឬងាប់។ ជំងឺផ្តាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការធ្វើការព្យាបាលនៅមន្ទីរពេទ្យទាន់ពេលវេលា៕
អត្ថបទ ៖ ប្រុញ វិធិន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


