ព័ត៌មានជាតិ
សម្តេចក្រឡាហោម ស ខេង ចេញវិធានការ៦ចំណុច ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញនូវវិធានការចំនួន៦ ចំណុច សម្រាប់ថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃទាំងអស់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលពេលនេះ កំពុងវាយលុកយ៉ាងខ្លាំង ធ្វើឲ្យមនុស្សចំនួន៥នាក់ហើយបានស្លាប់។
សេចក្តីណែនាំរបស់សម្តេចក្រសឡាហោម ស ខេង ចុះថ្ងៃទី២៣ ខែមីនា នេះបានបញ្ជាក់ថា ដោយពិនិត្យឃើញថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានការកើនឡើងជាបន្តបន្ទាប់ ហើយធ្វើឱ្យប្រជាពលរដ្ឋចំនួន០៥នាក់បានស្លាប់ ក្នុងនោះក៏មានមន្ត្រីនគរបាលជាតិចំនួន០២រូបផងនោះ សម្តេចបានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់ បន្តពង្រឹងអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាលក្រសួងសុខាភិបាល និងការណែនាំជាបន្តបន្ទាប់របស់ក្រសួងមហាផ្ទៃ ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដី១៩ ជាពិសេសបន្តយកចិត្តទុកដាក់អនុវត្តនូវវិធានការចាំបាច់នានាចំនួន៦ចំណុចរួមាន៖
ទី១. ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ។
ទី២. អនុវត្តឱ្យបានម៉ឺងម៉ាត់នូវច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងអនុក្រឹត្យនានា ព្រមទាំងបន្តផ្សព្វផ្សាយខ្លឹមសារសំខាន់ៗ នៃលិខិតបទដ្ឋានគតិយុត្តទាំងពីរនេះ ដល់កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ ចំណុះក្រសួងមហាផ្ទៃ និងក្រុមគ្រួសារ សំដៅ រួមគ្នាគោរពអនុវត្តឱ្យបានសកម្មផុលផុស និងមានប្រសិទ្ធភាព។
ទី៣. បន្តអនុវត្តវិធានការកាត់បន្ថយមន្ត្រីមកបំពេញការងារ និងវិធានការនានា ដែលបានកំណត់នៅក្នុងសេចក្តីណែនាំចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ឲ្យបានម៉ឺងម៉ាត់បំផុត រហូតមានការណែនាំជាថ្មី។
ទី៤. សម្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលមិនត្រូវបានចាត់ ឱ្យមកប្រចាំការនៅតាមអង្គភាពនីមួយៗ ត្រូវបន្តបំពេញការងារពីចម្ងាយតាមរយៈអនឡាញ (Online) ហើយមិនត្រូវធ្វើដំណើរចេញក្រៅផ្ទះបើមិនចាំបាច់។
ទី៥. អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវធ្វើការណែនាំដល់អង្គភាពកងកម្លាំងនគរបាលទាំងអស់ ដែលត្រូវបំពេញភារកិច្ចរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសនៅតាមអង្គភាព ដែលត្រូវប្រមូលផ្តុំកម្លាំងឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងការអនុវត្តវិធានការសុខាភិបាលនានា ដើម្បីបង្ការ ទប់ស្កាត់ការចម្លង ដល់មន្ត្រីនគរបាលជាតិ ទាំងក្នុងពេលបំពេញការងារ។
៦. អគ្គនាយកដ្ឋានពន្ធនាគារ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងការអនុវត្តវិធានការសុខាភិបាលនានា ការថែរក្សាសុខភាព និងអនាម័យចំពោះជនជាប់ឃុំ ដើម្បីបង្ការទប់ស្កាត់ការចម្លង ដល់មន្ត្រីអនុរក្សពន្ធនាគារ និងជនជាប់ឃុំទាំងអស់ នៅតាមពន្ធនាគារ និងមណ្ឌលអប់រំ កែប្រែទូទាំងប្រទេស៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ