ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ៖ ស្ត្រី គឺជាត្បូងពេជ្រដ៏មានតម្លៃបំផុតសម្រាប់រួមចំណែកសង្គមជាតិ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានថ្លែងថា ស្ត្រី គឺជាត្បូងពេជ្រដ៏មានតម្លៃបំផុតសម្រាប់រួមចំណែកសង្គមជាតិមិនអាចខ្វះបានឡើយ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈពេលអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពរបស់សមាគមនារី នៅវិមាន ៧ មករា កាលពីព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥។

របៀបវារៈ នៃអង្គប្រជុំមានដូចតទៅ ៖ ១.មតិបើកកិច្ចប្រជុំដោយ សម្តេចប្រធាន។ ២. អានរបាយការណ៍លទ្ធផលកិច្ចប្រជុំកាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៥ ដោយលោកស្រី មាន សំអាន។៣.អានពង្រាងសេចក្ដីសម្រេចសមាសភាពគណៈកម្មការរៀបចំសន្និបាតដោយ លោកស្រី មាន សំអាន។ ៤.អានរាយការណ៍សមាសភាពដំណើរទស្សនកិច្ចនៅទីក្រុងដាណាង ប្រទេសវៀតណាម ដោយលោកស្រី មៀង សុធារី។ ៥.ពិភាក្សា និងមតិបូកសរុបកិច្ចប្រជុំរបស់ សម្តេចប្រធាន។

ជាចុងក្រោយ ថ្នាក់ដឹកនាំ និងសមាជិកា នៃសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក៏បានគោរពជូន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏ឧត្ដុង្គឧត្ដមថ្លៃថ្លា ព្រះករុណាជាម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វ ព្រះរាជហឫទ័យ ត្រាស់បង្គាប់ដំឡើងឋានន្តរសក្ដិ ថ្នាក់ «នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស ៥ នៃកងយោធពលខេមរភូមិន្ទ»៕
អត្ថបទ ៖ វិមាន



-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


