ព័ត៌មានអន្ដរជាតិ
ត្រាំ គំរាមដាក់ពន្ធលើប្រទេសដែលទិញប្រេង វេណេហ្ស៊ុយអេឡា
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ បានគំរាមកំហែងដាក់ពន្ធ ២៥ ភាគរយ លើទំនិញដែលនាំចូលសហរដ្ឋអាមេរិកពីប្រទេសដែលទិញប្រេង/ឧស្ម័នរបស់វេណេហ្ស៊ុយអេឡា ក្នុងវិធានការបង្កើនភាពតានតឹងពាណិជ្ជកម្មសកលចុងក្រោយរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ពន្ធដែលលោក ត្រាំ គំរាមកំហែងថ្មីថ្មោងនេះ គ្រោងនឹងចូលជាធរមាននៅថ្ងៃទី ២ មេសា ពោលគឺចំថ្ងៃដែលពន្ធឆ្លើយតបឱ្យស្មើគ្នា (Reciprocal Tariffs) របស់លោក កំណត់ថានឹងចូលជាធរមាន។
លោក ត្រាំ បានពណ៌នាចំណាត់ការនេះថាជា «ពន្ធបន្ទាប់បន្សំ» ដែលមានបំណងដាក់ទណ្ឌកម្មវេណេហ្ស៊ុយអេឡា «សម្រាប់ហេតុផលជាច្រើន» រួមទាំងការចោទប្រកាន់ថា ប្រទេសនេះ «មានចេតនា» បញ្ជូនសមាជិកក្រុមទំនើង ក៏ដូចជាជនអន្តោប្រវេសន៍ខុសច្បាប់ ទៅសហរដ្ឋអាមេរិកជាដើម។
ការគំរាមកំហែងចុងក្រោយ រំពឹងថានឹងបង្កើនសម្ពាធលើអ្នកទិញប្រេងសំខាន់ៗរបស់វេណេហ្ស៊ុយអេឡាបច្ចុប្បន្ន ដែលរួមមានចិន ឥណ្ឌា និងអេស្បាញ ដែលជាប្រភពហិរញ្ញវត្ថុដ៏សំខាន់សម្រាប់រដ្ឋាភិបាលវេណេស៊ុយអេឡា។
មែនទែនទៅ លោក ត្រាំបានដំឡើងពន្ធ ២០ ភាគរយ លើទំនិញរបស់ចិនរួចទៅហើយចាប់តាំងពីខែកុម្ភៈមក។ សម្រាប់វេណេស៊ុយអេឡា ចិនជាអ្នកទិញប្រេងដ៏សំខាន់របស់ខ្លួន។ ប៉ុន្តែវេណេស៊ុយអេឡា មិនមែនជាប្រភពប្រេងឆៅដ៏ធំសម្រាប់ចិន ដែលបាននាំចូលច្រើនជាង ១១ លានបារ៉ែល/ថ្ងៃ កាលពីឆ្នាំមុន នោះទេ។

គួរកត់សម្គាល់ថា ក្រៅតែពីបញ្ហានេះ លោក ត្រាំ ថ្លែងថា លោកនៅតែមានគម្រោងដាក់ពន្ធលើផលិតផលជាក់លាក់មួយចំនួន រួមទាំងរថយន្ត ឈើ និងបន្ទះឈីប ដោយថែមទាំងបានបន្តថា គម្រោងពន្ធទាំងនេះបានជំរុញការវិនិយោគក្នុងស្រុកអាមេរិករួចទៅហើយ។
លោកនឹងនៅតែបន្តដាក់ពន្ធឱ្យស្មើគ្នាផងដែរនៅថ្ងៃ ២ មេសា ប៉ុន្តែគូសបញ្ជាក់ថា អត្រាពន្ធសម្រាប់ប្រទេសខ្លះអាចនឹងទាបជាងអត្រាដែលប្រទេសទាំងនោះដាក់ពន្ធលើទំនិញអាមេរិក ដោយខ្លាចថាប្រទេសពួកគេមិនអាចទទួលយកបាន «ព្រោះដាក់ពន្ធលើយើងខ្ពស់ពេក»។ លោកត្រាំក៏អះអាងផងដែរថា ប្រទេសខ្លះអាចនឹងត្រូវបានលើកលែងចំពោះពន្ធប្រភេទនេះ។
ការថ្លែងឱ្យរបស់ ត្រាំ ធ្វើឡើងក្រោយមានសេចក្ដីរាយការណ៍ថា រដ្ឋបាលរបស់លោកអាចនឹងដកមុខទំនិញមួយចំនួនចេញពីបញ្ជីជាប់ពន្ធនៃពន្ធឱ្យស្មើគ្នា៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C