ព័ត៌មានអន្ដរជាតិ
សេដ្ឋវិទូបារម្ភពីបំណុលសាធារណៈរបស់ជប៉ុន ខណៈប្រជាជនវ័យចំណាស់កើនរហ័ស
សេដ្ឋវិទូជាន់ខ្ពស់នៅការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) លោក Paolo Hernando បានសរសេរនៅក្នុងបទអត្ថាធិប្បាយមួយចេញផ្សាយនៅថ្ងៃពុធនេះ ដោយលើកឡើងពីការព្រួយបារម្ភជុំវិញបំណុលសាធារណៈខ្ពស់របស់ប្រទេសជប៉ុន ចំពេលដែលភាពចំណាស់នៃប្រជាជនកំពុងកើនឡើងយ៉ាងរហ័ស។

លោក Paolo បានសរសេរថា ប្រទេសជប៉ុនមានបំណុលសាធារណៈខ្ពស់បំផុតក្នុងចំណោមបណ្ដាប្រទេសជឿនលឿន ដោយវាបានកើនដល់ចំណុចខ្ពស់កំពូល ២៦១ ភាគរយ ធៀបនឹង GDP (ផលិតផលក្នុងស្រុកសរុប) នៅឆ្នាំ ២០២០ ហើយបានធ្លាក់ចុះមកត្រឹម ២៤២ ភាគរយ នៅឆ្នាំ ២០២៣។ យ៉ាងណាមិញ លោកថា ការថយចុះនេះមិនមែនដោយសារតែការប្រឹងប្រែងដើម្បីកាត់បន្ថយបំណុលនោះទេ ប៉ុន្តែដោយសារតែកំណើនសេដ្ឋកិច្ច ហើយកម្រិតបំណុលនៅតែខ្ពស់ខ្លាំងដដែល។
លោកបានលើកឡើងថា៖ «កត្តាជំរុញសំខាន់ ដែលធ្វើឱ្យបំណុលសាធារណៈខ្ពស់នោះ គឺកំណើនយ៉ាងឆាប់រហ័សនៃការចំណាយផ្នែកសន្តិសុខសង្គម ជាពិសេសទាក់ទងនឹងមនុស្សវ័យចំណាស់ ដូចជាប្រាក់សោធននិវត្តន៍ ការថែទាំវេជ្ជសាស្រ្ត និងការថែទាំរយៈពេលវែង»។ សេដ្ឋវិទូដដែលបន្តថា៖ «ការចំណាយទាំងនេះ បច្ចុប្បន្នស្មើនឹង ១/៣ នៃការចំណាយសាធារណៈ ដោយកើនឡើងពី ១៧,៥ ភាគរយក្នុងឆ្នាំ ១៩៩០ ហើយនឹងបន្តកើនឡើងទៀត ចំពេលប្រទេសនេះមានប្រជាជនវ័យចំណាស់ច្រើន»។
កំណើនរហ័សនៃប្រជាជនវ័យចំណាស់របស់ជប៉ុន នឹងដាក់សម្ពាធកាន់តែខ្លាំងលើថវិការបស់ប្រទេស។ នៅឆ្នាំ ២០២៣ ប្រទេសនេះមានអត្រាកំណើតទាបបំផុត ជាមួយនឹងអត្រានៃការមានកូន ១,២០ ក្នុងស្រ្តីម្នាក់។ ទន្ទឹមនឹងនេះដែរ អាយុសង្ឃឹមរស់កំពុងកើនឡើង ដែលរំពឹងថានឹងឈានដល់ ៨៥,៩ ឆ្នាំ សម្រាប់បុរស និង ៩១,៩ ឆ្នាំសម្រាប់ស្ត្រី នៅឆ្នាំ ២០៧០។ ពេលនោះ ជិត ៤០ ភាគរយ នៃប្រជាជនជប៉ុននឹងមានអាយុលើសពី ៦៥ ឆ្នាំឡើងទៅ ដោយកើនឡើងពីអត្រា ៣០ ភាគរយ នាពេលបច្ចុប្បន្ន។

លោក Paolo កត់សម្គាល់ថា បច្ចុប្បន្ន បំណុលសាធារណៈជប៉ុនរួមចំណែកជាចម្បងដោយការសន្សំក្នុងស្រុក ដោយ ៨៧ ភាគរយ នៃមូលបត្របំណុលរដ្ឋាភិបាល កាន់កាប់ដោយអ្នកវិនិយោគក្នុងស្រុក។ ប៉ុន្តែការប៉ាន់ប្រមាណពី AMRO បាននិយាយថា អត្រាសន្សំក្នុងគ្រួសារជប៉ុនកំពុងធ្លាក់ចុះ ហើយរំពឹងថានឹងប្រែជាអវិជ្ជមាននៅឆ្នាំ ២០៣០ ដែលវាន័យថាមនុស្សកាន់តែច្រើននឹងប្រើប្រាស់ប្រាក់សន្សំរបស់ខ្លួន ជាជាងសន្សំប្រាក់។
លើសពីនេះ ប្រសិនបើបំណុលរដ្ឋាភិបាលកើនឡើងលឿនជាងការសន្សំក្នុងគ្រួសារ ជប៉ុនប្រហែលជាត្រូវពឹងផ្អែកលើអ្នកវិនិយោគបរទេស ដែលអាចនាំឱ្យមានការចំណាយលើការខ្ចីប្រាក់ខ្ពស់ ការប្រែប្រួលទីផ្សារកាន់តែច្រើន និងកំណើនហានិភ័យហិរញ្ញវត្ថុ។
ទោះជាយ៉ាងណាក៏ដោយ លោក Paolo បានផ្ដល់ជាអនុសាសន៍ថា ដើម្បីកែលម្អស្ថានភាពបំណុលសាធារណៈ និងជៀសវាងការលើសកម្រិតបំណុល ជប៉ុនគួរតែអនុវត្តយុទ្ធសាស្រ្តសារពើពន្ធដ៏ទូលំទូលាយដែលផ្តោតលើការសម្រេចបាននូវអតិរេកបឋម។ យុទ្ធសាស្ត្រនេះ គួរតែផ្តល់អាទិភាពដល់ការកែទម្រង់គោលនយោបាយពន្ធដារ ការវិភាគសមហេតុសមផលនៃការចំណាយ និងកំណែទម្រង់សន្តិសុខសង្គម។ដោយសារចំនួនប្រជាជនជប៉ុនកាន់តែចាស់ វិធានការបន្ទាន់គឺចាំបាច់ដើម្បីទប់ស្កាត់វិបត្តិហិរញ្ញវត្ថុនាពេលអនាគត៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ១២ ម៉ោង ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ក្រុមហ៊ុន វឌ្ឍនៈ ហ៊ានចេញមុខប្រកាសគាំទ្រ “ចំណាត់ការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្អាកការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុងស្រាបៀរនិងគម្របភេសជ្ជៈ”
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ