Connect with us

ព័ត៌មានជាតិ

​ក្រុមហ៊ុនរុស្ស៊ីស្វែងរកឱកាសវិនិយោគវិស័យរ៉ែនៅកម្ពុជា

បានផុស

នៅ

ក្រុមហ៊ុន RUSAL មកពីរុស្ស៊ីបានកំពុងស្វែងរកឱកាសវិនិយោគវិស័យរ៉ែនៅកម្ពុជា ស្របពេលដែលវិស័យនេះកំពុងត្រូវបានរដ្ឋាភិបាលកម្ពុជាផ្តល់អាទិភាពខ្ពស់ដល់វិស័យឯកជនក្នុងចូលរួមចំណែកទាញយកប្រយោជន៍ពីវិស័យដ៏មានសក្តានុពលមួយនេះដើម្បីជំរុញកំណើនសេដ្ឋកិច្ច​ជាតិ។

លោក យស មុនីរ៉ាត់ រដ្ឋលេខាធិការ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៥​ បានជួបពិភាក្សាការងារជាមួយលោក Skadchenko Andrey នាយកផ្នែកផ្គត់ផ្គង់​រ៉ែអាលុយ​មីញ៉ូមនៃក្រុមហ៊ុន RUSAL ស្តីពីឱកាស និងសក្តានុពលវិនិយោគវិស័យរ៉ែនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិស័យរ៉ែបានចូលរួមវិភាគទានជាចំណូលមិនមែនសារពើពន្ធ កើនដល់ប្រមាណជិត ៩០ លានដុល្លារអាមេរិក នៅឆ្នាំ ២០២៤ កើនឡើង ១៧០% ធៀបនឹងឆ្នាំ ២០២៣។

យោងតាមក្រសួងរ៉ែ និងថាមពល ចំណូលសារពើរពន្ធ នៃអាជីវកម្មរ៉ែមាស ទទួលបានប្រមាណ ៣១ លានដុល្លារ សម្រាប់​ឆ្នាំ ២០២៤។ ដោយឡែកចំណូល ពីអាករលើការនាំចេញផលិតផលរ៉ែគ្រប់ប្រភេទកើនដល់ប្រមាណ ៦១ លានដុល្លារនៅឆ្នាំ ២០២៤។

ក្រសួងរ៉ែ និង​ថាមពល បានផ្ដោតការយកចិត្តទុកដាក់បន្ថែមលើការធ្វើឱ្យមានតុល្យភាពជាងមុន ក្នុងការអភិវឌ្ឍវិស័យរ៉ែ និងការអភិរក្សធនធានធម្មជាតិ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម