ព័ត៌មានអន្ដរជាតិ
ប៉ូលិសថៃតាមចាប់បុរសសិង្ហបុរី សង្ស័យនៅពីក្រោយការស្លាប់របស់មិត្តស្រី
ប៉ូលិសថៃកំពុងតាមប្រមាញ់បុរសជនជាតិសិង្ហបុរីម្នាក់ បន្ទាប់ពីមិត្តស្រីរបស់គាត់ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងបន្ទប់មួយក្នុងទីក្រុងបាងកក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី២៧ខែមីនានេះ។

ស្ត្រីពីរនាក់បានជូនដំណឹងដល់ប៉ូលិសប្រចាំការនៅប៉ុស្តិ៍ Thong Lor កាលពីថ្ងៃពុធថា ពួកគេបានបាត់ទំនាក់ទំនងជាមួយមិត្តភ័ក្តិរបស់ពួកគេគឺនាង Praopilat Paladon អាយុ៣០ឆ្នាំ។ ពួកគេមិនបានទទួលដំណឹងពីនាងចាប់តាំងពីថ្ងៃចន្ទមកម្លេះ។ ស្ត្រីទាំងនោះបានប្រាប់ប៉ូលីសថា Praopilat មានមិត្តប្រុសឈ្មោះ Daniel Benjamin Goh Wei-En ជាជនជាតិសិង្ហបុរីអាយុ៣២ឆ្នាំ ដែលពួកគេទាំងពីរនេះ បានឈ្លោះគ្នាជាញឹកញាប់ ដែលពេលខ្លះមានអំពើហិង្សាលើរាងកាយថែមទៀត។
បន្ទាប់មកប៉ូលិសបានទៅអគារមួយនៅ Sukhumvit Soi ក្នុងសង្កាត់ Watthana កាលពីថ្ងៃពុធ ហើយបានរកឃើញថា បន្ទប់មិនបានជាប់សោទេ និងបើកម៉ាស៊ីនត្រជាក់ចោល។ គេបានប្រទះឃើញសព Praopilat Paladon រុំដោយកម្រាលពូក និងភួយ ប្រឡាក់ឈាមក្នុងបន្ទប់ទឹកក្នុងបន្ទប់ជួលជាន់ទី២២នៃខុនដូ។ ក្រោយពីឆែកឆេរបន្ទប់រួច សមត្ថកិច្ចក៏បានរកឃើញថា នាឡិកាទំនើប និងកាបូបដៃរបស់អ្នកស្លាប់បានបាត់ ។
បើតាម វីដេអូ CCTV បានបង្ហាញឱ្យឃើញថា Phraophilas ត្រូវបានគេឃើញជាមួយ Daniel ជាលើកចុងក្រោយនៅម៉ោងប្រហែល៩ៈ១៧ យប់ថ្ងៃអាទិត្យ នៅពេលដែលពួកគេចូលទៅក្នុងជណ្តើរយន្តឆ្ពោះទៅបន្ទប់ជាមួយគ្នា។ Daniel ត្រូវបានគេមើលឃើញថាបានចាកចេញពីខុនដូនៅម៉ោង៣ៈ១៧ រសៀលថ្ងៃអង្គារជាមួយនឹងវ៉ាលីមួយចំនួនមុនពេលចូលទៅក្នុងរថយន្ត Mercedes ពណ៌ខ្មៅ។
ប៉ូលិសបានបញ្ជូនសាកសពរបស់ Phraophilas ដើម្បីធ្វើកោសល្យវិច័យដើម្បីកំណត់មូលហេតុនៃការស្លាប់ និងបន្ដស្វែងរកជនសង្ស័យដែលជាជនជាតិសិង្ហបុរី៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


